មានការសិក្សាពីរចេញផ្សាយនៅថ្ងៃអង្គារទី ២៦កក្កដា ២០២២ ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Science ដ៏ល្បីល្បាញបានសន្និដ្ឋានថា ជំងឺរាតត្បាតសកលកូវីដ១៩ បានផ្តើមចេញពីផ្សារលក់គ្រឿងសមុទ្ទនៅក្រុងវូហាន ប្រទេសចិន។ លទ្ធផលនៃការសិក្សានេះ ជាការបង្អុលបង្ហាញឱ្យឃើញថា វីរុសនៃជំងឺរាតត្បាតកូវីដ១៩ ទំនងខ្លាំងជាមានប្រភពចេញមកពីសត្វ។
ការសិក្សាទីមួយជាការវិភាគភូមិសាស្ត្រ ដែលបង្ហាញឱ្យឃើញថា ករណីកូវីដរកឃើញដំបូងបំផុត នៅក្នុងខែធ្នូ២០១៩ ផ្តុំគ្នានៅតែជុំវិញផ្សារលក់គ្រឿងសមុទ្ទរបស់ក្រុងវ៉ូហាន។ ឯការសិក្សាទីពីរ ដែលផ្តោតការវិភាគទៅលើហ្សែនរបស់វីរុសក្នុងខ្លួនអ្នកជំងឺកូវីដករណីដំបូងគេដែលបានសន្និដ្ឋានថា វាហាក់ដូចជាមិនសូវទំនងសោះដែលថាវីរុស Sars-CoV-2 ឆ្លងរាតដាលលើមនុស្សយ៉ាងទូលំទូលាយនៅមុនខែវិច្ឆិកា២០១៩។

វីរុសផ្តុំនៅជុំវិញផ្សារ
ការសិក្សាវិភាគភូមិសាស្ត្រ មានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដដំបូង នៅខែធ្នូ២០១៩ ចំនួន ១៥៥ករណី។ អ្នកស្រាវជ្រាវ រកឃើញថាអ្នកទាំងអស់នោះ សុទ្ធតែរស់នៅជុំវិញផ្សារ មិនដូចអ្នកជំងឺនៅខែបន្ទាប់ៗ ដែលរស់នៅក្នុងសង្កាត់មានដង់ស៊ីតេចង្អៀតគ្នាខ្លាំង ហើយទើបធ្វើឱ្យមានផ្ទុះការឆ្លងរីករាលដាលទេ។
ជាងនេះទៅទៀត ពួកគេជាមនុស្សដែលគ្មានពាក់ព័ន្ធដោយផ្ទាល់នឹងផ្សារ (មិនមែនជាអ្នកលក់ ជាអ្នកធ្វើការ នៅក្នុងផ្សារ ឬបានទៅផ្សារថ្មី)ទេ តែមានផ្ទះស្នាក់នៅជិតផ្សារខ្លាំងជាងគេ ជាងអ្នកលក់ អ្នកធ្វើការ អ្នកទៅផ្សារ ទៅទៀត។ នេះសឱ្យឃើញថា អ្នកជំងឺបានឆ្លង ទំនងដោយហេតុតែរស់នៅក្បែរកន្លែងមានមេរោគ។ នេះបើតាមការពន្យល់របស់ក្រុមអ្នកស្រាវជ្រាវ ដោយបានធ្វើការវិភាគ សំណាកមេរោគ ផ្តិតយកមកពីវត្ថុផ្សេងៗ ដូចជាកន្ត្រក រទេះរុញ នៅផ្សារវ៉ូហានកាលពីខែមករាឆ្នាំ២០២០ទៀត។ ជាលទ្ធផល វត្ថុមានជាប់មេរោគ Sars Cov-2 ឬសំណាកវិជ្ជមាន មានផ្តុំនៅតែផ្នែកខាងនីរតីនៃផ្សារ ត្រង់ផ្នែកដែលមានលក់សត្វរស់។ គ្រាន់តែថា សត្វរស់ដែលជាអ្នកចម្លងមេរោគពីសត្វប្រចៀវហើយតមកចម្លងដល់មនុស្ស មិនដឹងជាសត្វអ្វីឱ្យប្រាកដ។
ការសិក្សាទីពីរ ដែលវិភាគអំពី ហ្សែនរបស់វីរុស កើតលើអ្នកជំងឺកូវីដករណីដំបូងគេបំផុតដែរ បានបង្ហាញឱ្យឃើញថា ហ្សែនរបស់វីរុស មានពីរជួរ A និងB តាំងពីដើមមក មិនមែនដូចការសិក្សាមុនៗ ដែលថា ហ្សែនរបស់វីរុស មានពីរជួរ អា និងបេ ហើយបេ ជាវិវឌ្ឍន៍របស់អាទេ។ ហ្សែនពីរជួរ អា និងបេ ទំនងជាលទ្ធផលនៃការហេតុការណ៍ពីដាច់ដោយឡែកពីគ្នា នៅពេលចម្លងមកមនុស្ស តែទាំងពីរមានប្រភពមកពីផ្សារវ៉ូហានដូចគ្នា។ នេះបើតាមការពន្យល់របស់ក្រុមអ្នកស្រាវជ្រាវ។

រារាំងរោគរាតត្បាតថ្មី
តាំងពីផ្ទុះជំងឺកូវីដ១៩រាតត្បាតពិភពលោកដំបូងភ្លាម និងជិតបីឆ្នាំមកនេះ អ្នកជំនាញនៅតែបន្តប្រទាញប្រទង់គ្នាខ្លាំងណាស់ក្នុងការស្វែងរកប្រភពដើមនៃជំងឺ មកបំភ្លឺមនុស្សជាតិ។ អ្នកស្រាវជ្រាវម្នាក់ ក្នុងចំណោមអ្នកស្រាវជ្រាវដែលចេញផ្សាយការសិក្សានេះផ្ទាល់ គឺលោក Michael Worobey មេរោគវិទូជាតិ នៅសកលវិទ្យាល័យArizonaអាមេរិក ធ្លាប់បានចុះហត្ថលេខាលើលិខិតមួយកាលពីឆ្នាំ២០២១ អំពាវនាវឱ្យអ្នកស្រាវជ្រាវគិតគូរមែនទែនអំពីសម្មតិកម្ម ថាមេរោគកូវីដ១៩ធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុងវ៉ូហាន។ ប៉ុន្តែនៅថ្ងៃនេះ នៅក្នុងសន្និសីទកាសែត លោកបានបញ្ជាក់ថា ទិន្នន័យនៃការវិភាគ បានធ្វើឱ្យលោកប្តូរផ្លាស់ ការវាយតម្លៃ ហើយផ្តល់ការសន្និដ្ឋាន គិតនៅត្រឹមថ្ងៃនេះថា វាមិនសមទំនងសោះដែលថាវីរុសត្រូវបានគេបញ្ចូល ដោយវិធីណាមួយ តាមរយៈការលក់ដូរសត្វនៅទីផ្សារនោះ។

សហនិពន្ធការសិក្សាលោក Kristan Andersan នៅវិទ្យាស្ថានស្រាវជ្រាវScripps បានប្រកាសថា តើយើងបានបដិសេធទ្រឹស្តីធ្លាយមេរោគពីមន្ទីរពិសោធន៍ ? ចម្លើយគឺទេ ! តើយើងនឹងអាចធ្វើដូច្នេះនៅថ្ងៃណាមួយ ? ចម្លើយគឺទេ ! ប៉ុន្តែយើងត្រូវយល់ទាំងអស់គ្នាថា អាចមានសេណារីយ៉ូច្រើន ហើយសេណារីយ៉ូខ្លះទំនងជាង។ តែ “អាច” មិនមែនមានន័យថា “ទំនង” ទេ។
សម្រាប់អ្នកស្រាវជ្រាវទាំងពីរ គេមិនត្រូវការចង្អុលឬរកមុខអ្នកទទួលខុសត្រូវនាំឱ្យមានជំងឺរាតត្បាតទេ ប៉ុន្តែនៅពេលមានរោគរាតត្បាត គេចាំបាច់ត្រូវស្វែងយល់ និងដឹងថាតើមេរោគចាប់ផ្តើមពីណា។ ដឹងថាសត្វលក់នៅផ្សារវ៉ូហានមួយណាជាអ្នកចម្លងមេរោគកូវីដ១៩មកមនុស្ស សំខាន់ខ្លាំងណាស់ ក្នុងការកាត់បន្ថយគ្រោះហានិភ័យនៅថ្ងៃមុខ។ សម្រាប់ ក្រុមអ្នកស្រាវជ្រាវដឹង ពីចំណុចចាប់ផ្តើមទើបអាចជួយការពារពិភពលោកពីហេតុការណ៍ស្រដៀងគ្នានេះ នៅពេលអនាគត និងទើបអាចមានសក្តានុពលជួយសង្គ្រោះជីវិតមនុស្សបានច្រើន មិនមែនជាស្រាវជ្រាវដើម្បីទម្លាក់កំហុសដាក់នរណាទេ។
បើតាមអ្នកស្រាវជ្រាវក្រុមនេះ ថ្វីបើនៅមានចំណុចអាថ៌កំបាំងមែន ប៉ុន្តែគេមានព័ត៌មានយ៉ាងលម្អិតទាក់ទងនឹងដើមដំបូងនៃជំងឺរាតត្បាត មិនដូចគំនិតទូទៅដែលស្មានទេ៕
ប្រភព៖ RFI