ខណៈពេលដែលបេះដូងទាំងពីរកំពុងតែពេញនូវចំណងស្នេហាយ៉ាងពុះកព្ច្រោលផ្អែមដូចទឹកឃ្មុំខែចេត្រនោះ ស្រាប់តែខាងស្រីទទួលដំណឹងថាមិត្តប្រុសបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍គឺជារឿងទុក្ខសោកខ្លាំងវ៉ៃលុកនៅក្នុងអារម្មណ៍ខាងស្រី។ប៉ុន្តែពេលដែលខាងស្រីមកដល់កន្លែងកើតហេតុបែរជាខាងប្រុសរស់ឡើងវិញដូចមានកាត់សីមកជាប់នោះ…ប្រិយមិត្តសាកគិតទៅមើលតើទំហំនៃសេចក្តីរំភើបរីករាយរបស់ខាងស្រីមានទំហំធំធេងប៉ុណ្ណា។
កាលពីពេលថ្មីៗនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើន បានចែករំលែកនូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពសុំមិត្តស្រីរៀបការដោយខាងប្រុសបានប្រើវិធីដ៏រន្ធត់ស្ទើរតែធ្វើឱ្យមិត្តស្រីលស់ព្រលឹង ។ បុរសនៅក្នុងវីដេអូឃ្លីបនេះឈ្មោះ Jeffrey Delrio ជនជាតិហ្វ៊ីលីពីន បានរៀបចំឈុតឆាកសុំមិត្តស្រីរបស់គាត់រៀបការ ដោយធ្វើជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ហើយក៏បានសុំការសហការណ៍ពីសំណាក់ប៉ូលិសចរាចរឱ្យទូរស័ព្ទប្រាប់មិត្តស្រីខ្លួនថា ខ្លួនស្លាប់បាត់ទៅហើយ ។
យោងតាមសកម្មភាពក្នុងវីដេអូឃ្លីប បានបង្ហាញឱ្យឃើញថា មិត្តស្រីក្រោយពីធ្វើដំណើរដល់កន្លែងកើតហេតុ ឃើញមិត្តប្រុសរបស់ខ្លួនដេកនៅលើដី នាងក៏បានស្រែកយំយ៉ាងខ្លាំង ហើយ ភ្លាមនោះ Jeffrey Delrio ក៏បានក្រឡាប់ខ្លួន និងក្រោកឈរយឺតៗ រួចក៏បានលុតជង្គង់ជូនចិញ្ចៀនសុំមិត្តស្រីរៀបការតែម្ដង ដែលសកម្មភាពនេះ ធ្វើឱ្យនារីជាមិត្តស្រីរំភើបយ៉ាងខ្លាំង ៕
Home សង្គមប្លែកៗ គ្រាន់តែចង់សុំមិត្តស្រីរៀបការសោះម៉េចក៏ចាំបាច់លេងឈុត បែបរន្ធត់ក្នុងអារម្មណ៍យ៉ាងនេះបែបរន្ធត់ក្នុងអារម្មណ៍យ៉ាងនេះប្រយ័ត្នជួបរឿងមែនទែន…