…ថ្វីត្បិតតែជាក្រុមកុលសម្ព័ន្ធរស់នៅតែក្នុងព្រៃដាច់ឆ្ងាយពីអារ្យធម៌រីកចំរើនរបស់ប្រទេស តែក្រុមកុលសម្ព័ន្ធទាំងអស់នោះក៏មានការតុបតែងខ្លួនប្រាណទៅតាមទំនៀមទំលាប់របស់ពួកគេដែរ…គ្រាន់តែការតុបតែងនោះមនុស្សសម័យថ្មីយើងនេះ ឃើញភ្លាមស្ទើរតែទប់សំណើចអត់បានតែប៉ុណ្ណោះ!។បណ្តាថតរូបនេះមានឈ្មោះ Tariq Zaidi រស់នៅទីក្រុងឡុងដ៍ បានធ្វើដំណើរទៅកាន់ប្រទេសនានានៅអាហ្វ្រិកខាងត្បូងអស់ជាច្រើនខែ រហូតបានជួបកុលសម្ព័ន្ធ Himba, Mwila, Mucuroca និង Mucuis។
តាមប្រភពមានជនជាតិភាគតិចប្រមាណ ៩០ក្រុម នៅសាធារណរដ្ឋអង់ហ្គោឡា ដែលមានព្រំដែនជាប់ប្រទេស Namibia និងបូសវ៉ាណា ភាគខាងត្បូង ហ្សំប៊ីភាគខាងកើត និងកុងហ្គោភាគខាងជើង។ម៉ូដសក់របស់ពួកគេបានចំណាយពេលរាប់ម៉ោងដើម្បីបង្កើតវាឡើង ពិសេសត្រូវប្រើរុក្ខជាតិស្ងួតម្យ៉ាងដូចចំបើង និងរោមពពែ។ ពួកគេមានមោទនភាពចំពោះម៉ូដសក់ និងសំលៀកបំពាក់របស់ខ្លួនខ្លាំងណាស់។
ស្ត្រីរៀបការហើយមានពាក់ខ្សែកធំៗ ផលិតពីស្ពាន់ ឬដែក។ ចំពោះស្ត្រីពេញក្រមុំត្រូវពាក់មកុដខុសគេដែលបង្កើតឡើងដោយស្បែកគោ ឬពពែ។
Home សង្គមប្លែកៗ នៅក្នុងព្រៃ…អត់មានហាងធ្វើសក់ទេ តែកុលសម្ព័ន្ធទាំងនោះមានម៉ូដសក់ប្លែកៗពីគ្នា