[wai id="5"]
[wai id="7"]
…ដើរឲ្យយ៉ាងតត្រុកសោះនៅលើដងផ្លូវនៅលើដងផ្លូវនៃបណ្តាប្រទេសក្នុងអាស៊ីដើម្បីសុំទាន…មិនគួរសោះឡើយពេលបានទៅជួបស្នេហាស្រាប់តែបញ្ចេញនូវកាយវិការបែបជម្លើយ...មិនខុសអីពីឆ្លងស្ពានរួចរុះស្ពាននោះចោល។នៅក្នុងឥរិយាបថផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ អ្នកសុំទាន «ជើងធំ» ដែលត្រូវបានកត់ត្រាចូលក្នុងបញ្ជីខ្មៅរបស់ចិន និងច្រានចេញពីបណ្តាប្រទេសដទៃៗទៀត នៅក្នុងអាស៊ី ចំពោះការសុំទានខុសច្បាប់របស់គាត់ និងចំណាយលុយប្រមូលបានទាំងនោះទៅលើស្រា និងស្រីញីនៅពេលយប់ បានសម្រេចចិត្តរស់នៅជាមួយនារីវ័យក្មេងស្បែកខ្មៅរូបស្រស់ម្នាក់ហើយ ។
ពាណិជ្ជកម្ម
ពិតមែនណាស់ អ្នកសុំទាន «ជើងធំ»ម្នាក់ នេះដែលមានឈ្មោះថា Benjamin Hols បានរៀបការជាមួយកូនក្រមុំសញ្ជាតិអាហ្វ្រិកម្នាក់ នៅក្នុងប្រទេស Gambia ។បុរសរូបនេះបានផុសនៅលើផេកហ្វេសប៊ុករបស់គាត់ថា គាត់បាន «លង់ស្នេហ៍» ក្រមុំនៅ Banjul, Gambia ដោយអមជាមួយរូបភាពអាពាហ៍ពិពាហ៍ដ៏រីករាយ គាត់ថើបកូនក្រមុំអាហ្វ្រិក ដែលស្ថិតក្នុងឈុតរ៉ូបការពណ៌សដ៏ស្រស់ស្អាត ។
គាត់បានហៅក្រុមគ្រួសាររបស់នាងថា «គ្រួសារថ្មីរបស់គាត់» និងបានសរសេរថាៈ «លាហើយអាស៊ី លាគ្មានថ្ងៃវិលវិញឡើយ! ហើយនៅពេលនេះ មានតែ Gambia ប៉ុណ្ណោះ ដែលជាក្តីស្រលាញ់របស់ខ្ញុំ» ៕
[wai id="6"]