[wai id="5"]
[wai id="7"]
...គួរឲ្យផ្ទុះសំណើចណាស់ មកក្រោយគេតែមកចង់ឈរនៅពីមុខ មានអីទាស់គ្នាប្រាវ ម្នាក់គប់លុយ ឯម្នាក់ទៀតគប់ស្លឹកខ្ទឹមក្លាយជាឈុតឆាកពិបាកដល់ប្រិយមិត្តគឺកបន្តិចហើយថាតើទាស់គ្នាមែនទែន...ឬមួយជាឈុតសំដែងក្នុងន័យអប់រំ?។វីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិន ដោយគេឃើញមាននារីស្លៀកពាក់ស្អាតបាតម្នាក់ បានបង្កជម្លោះជាមួយស្ត្រីចំណាស់ ក៏ព្រោះតែនាងមិនចង់តម្រង់ជួរ។នារីស្លៀកពាក់ស្អាតបាតម្នាក់ បានបង្កជម្លោះជាមួយស្ត្រីចំណាស់ ក៏ព្រោះតែនាងមិនចង់តម្រង់ជួរ ។
ពាណិជ្ជកម្ម
យោងទៅតាមសារព័ត៌មាន Setn បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Guangzhou ប្រទេសចិន ត្រង់ហាងលក់កៅឡាក់មួយកន្លែង ដែលមានកេរ្តិ៍ឈ្មោះល្បី និងមានភ្ញៀវតម្រង់ជួរវែងអន្លាយ។ ស្របពេលដែល ស្ត្រីចំណាស់ម្នាក់ កំពុងឈរតម្រង់ជួរជិតបានទិញទៅហើយ ស្រាប់តែមាននារីវ័យក្មេងម្នាក់ទៀត ដែលស្លៀកឈុតស ស្បែកជើងកែង កាន់កាបូប ម៉ាកHermes មកឈរក្បែរគាត់ ហើយបម្រុងនឹងចូលកាត់ពីមុខគាត់តែម្តង។ ភ្លាមៗនោះ ស្ត្រីចំណាស់ ក៏បានរារាំងនាង និងព្យាយាមបញ្ឈប់នាងកុំឲ្យធ្វើបែបនោះ។ស្ត្រីចំណាស់ម្នាក់ កំពុងឈរតម្រង់ជួរជិតបានទិញទៅហើយ ស្រាប់តែមាននារីម្នាក់បម្រុងនឹងចូលកាត់ពីមុខគាត់ ជម្លោះក្តៅគគុកក៏បានកើតឡើង នៅពេលដែលនារីវ័យក្មេងរូបនោះ និយាយថា នាងប្រញាប់ខ្លាំងណាស់ ហើយថែមទាំងបោះពាក្យមួយឃ្លាថា៖“បើសិនជាអ្នកធ្វើឲ្យខូចកាបូប Hermes របស់ខ្ញុំ អ្នកនឹងគ្មានលទ្ធភាពសងខ្ញុំទេ”។ ស្ត្រីចំណាស់ក៏ស្រែកលឺៗ ដោយកំហឹងវិញថា៖“គ្រប់គ្នា! មើលនាងក្មេងនេះ មាយាទអន់ខ្លាំងណាស់។ គេតម្រង់ជួរគ្រប់គ្នា តែនាងមិនដឹងថា គេតម្រង់ជួរយ៉ាងមិចទេ”។ ភ្លាមៗនោះ នារីវ័យក្មេងនោះ ក៏បានហូតលុយពីកាបូបពណ៌ផ្កាឈូករបស់ខ្លួន ហើយនិយាយថា៖“អ្នកគ្រាន់តែចង់បានលុយតែប៉ុណ្ណោះ មែនទេ? នេះ! ខ្ញុំមានលុយច្រើនណាស់”។ កាន់ហួសចិត្តនោះគឺ នាងបានហូតលុយ យកមកគុបចំមុខរបស់ស្ត្រីចំណាស់រូបនេះតែម្តង។
មិនបង្អង់យូរ ស្ត្រីចំណាស់ក៏បានយកស្លឹកខ្ទឹមមួយបាច់ ទៅវាយនាង។ នាង ក៏បានយកកាបូបដ៏ថ្លៃ ទៅបាំងមុខ ហើយក៏បោះកាបូបនោះ ទៅលើស្ត្រីចំណាស់តែម្តង។ ចំនែកឯអ្នកផ្សេងទៀតដែលនៅជុំវិញនោះ ក៏បានព្យាយាមបញ្ឈប់ជម្លោះរវាងពួកគេទាំងពីរដែរ។ ចុងក្រោយ ស្រីស្អាតរូបនោះ ក៏បានដើរចេញពីកន្លែងកើតហេតុ ជាមួយរបស់របររបស់នាងវិញ៕
[wai id="6"]