[wai id="5"]
[wai id="7"]
…នៅបណ្តាប្រទេសមួយចំនួនមានដូចជាប្រទេសចិននឹងម៉ាឡេស៊ីជាដើមត្រីឡហានត្រូវពលរដ្ឋនៃបណ្តាប្រទេសទាំងនោះគោរពចាត់ទុកជាត្រីស័ក្តិសិទ្ធនាំមកនូវលាភសំណាងក្នុងគ្រួសារ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានបង្កើតការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីរូបគេបានទិញត្រីឡហានមួយក្បាលដែលមានតម្លៃ ជិត ៧០០ដុល្លារ មកចៀនហូប។
ពាណិជ្ជកម្ម
បុរសម្នាក់ដែលមានឈ្មោះ Muhammad បានបង្ហោះវីដេអូមួយ នៃសកម្មភាពយកត្រីដែលបានទិញពីមិត្តភក្តិ ទៅធ្វើម្ហូប។នៅក្នុងវីដេអូគេឃើញត្រីឡហានមួយក្បាល ត្រូវបានដាក់លើជ្រុញកន្លែងលាងចាន។ ដុំពកនៅលើក្បាលត្រីដ៏ថ្លៃមួយក្បាលនោះ ក៏ត្រូវបានកាត់ចេញផងដែរ។ ត្រីនោះ ត្រូវគេយកទៅប្រឡាក់ជាមួយ រមៀត និងអំបិល។លោក Muhammad បញ្ជាក់ថា រសជាតិរបស់ត្រីឡហាន គឺស្រដៀងត្រីម្យ៉ាងទៀតដែលមានឈ្មោះថា ទីឡាបយ៉ា។ ម៉ូហាម៉េដបានបញ្ជាក់ទៀតថា ដុំពកដែលនៅលើក្បាលរបស់ត្រី គឺសុទ្ធតែខ្លាញ់តែម្តង។ចំពោះវីដេអូរបស់បុរសរូបនេះ ត្រូវបានគេចែករំលែកយ៉ាងច្រើន និងមានអ្នកចុចមើលជាង ៤លានដងឯណោះ។ ក្នុងនោះផងដែរ ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិវាយប្រហារទៅលើ លោក Muhammad ដែរថា តើគេអាចបរិភោគត្រីឡហាននេះបានដោយរបៀបណា? អ្នកលេងបណ្តាញសង្គមខ្លះបានសរសេរថា “អ្នកប្រាកដជាកំពុងលេងសើចហើយ”។
ចំនែកលោក ម៉ូហាម៉េដ វិញ បានឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមវិញថា “ខ្ញុំទទួលបានសាជាច្រើនពីអ្នកលេងបណ្តាញសង្គមនៅបរទេស ដែលបានរិះគន់ចំពោះទង្វើរបស់ខ្ញុំ។ ខ្ញុំគិតថា អ្វីដែលខ្ញុំធ្វើនេះ ដូចជាគ្មានអ្វីចម្លែកផង”៕
[wai id="6"]