[wai id="5"]
[wai id="7"]
ឪពុកម្ដាយ ៧០%បានសារភាពថាមានសេចក្ដីស្រលាញ់លំអៀងទៅលើកូនណាម្នាក់ក្នុងចំណោមកូនទាំងអស់ដែលខ្លួនមាន។ រូបភាពទាំងអស់នេះអាចកើតមានឡើងតាំងតែពួកគេនៅក្មេង ហើយវាបណ្ដាលឱ្យមានបញ្ហាជាច្រើនរវាងបងប្អូន។
Bright Side បានសិក្សាពីផលវិបាកមួយចំនួននៃការស្រលាញ់កូនមិនស្មើគ្នា ហើយក៏បានចែករំលែកការយល់ដឹងនេះ ដើម្បីឪពុកម្ដាយទាំងអស់អាចជៀសវាងកំហុសនេះដែលអាចបង្កបញ្ហាធំដល់គ្រួសារនាពេលអនាគត។
១. កូននិងឪពុកម្ដាយអាចមានអារម្មណ៍ថាខ្លួនមានកំហុស
អារម្មណ៍ទាំងអស់នេះបានធ្វើទារុណកម្មសមាជិកគ្រួសាររបស់អ្នកគ្រប់គ្នា។ ឪពុកម្ដាយមានអារម្មណ៍ថាមិនត្រឹមត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ព្រោះថាខ្លួនមិនបានផ្ដល់ក្ដីស្រលាញ់គ្រប់គ្រាន់ដល់កូនៗ។ កូនសំណព្វមានអារម្មណ៍ថាមានកំហុសដែលបងប្អូនដ៏ទៃទៀតមិនបានសេចក្ដីស្រលាញ់គ្រប់គ្រាន់ដូចខ្លួន។ កូនដែលមិនសូវទទួលបានក្ដីស្រលាញ់ចាប់ផ្ដើមគិតថាមកពីខ្លួនធ្វើអ្វីមួយដែលឪពុកម្ដាយមិនពេញចិត្ត ទើបមិនសូវទទួលបានការយកចិត្តទុកដាក់។
ពាណិជ្ជកម្ម
២. កូនដែលមិនសូវទទួលបានក្ដីស្រលាញ់អាចមានការអាក់អន់ចិត្តនិងអាចជួបបញ្ហាផ្លូវចិត្តខ្លាំង
កូនតែងតែចង់បានការយកចិត្តទុកដាក់ពីឪពុកម្ដាយរបស់ខ្លួន។ អ្នកស្រាវជ្រាវបាននិយាយថានៅពេលកូនចង់បានចំណាប់អារម្មណ៍ពីអ្នកតែអ្នកបែរជារុញចេញនូវការទាំងអស់នេះ ពួកគេកំពុងតែទទួលបានអារម្មណ៍គ្មានតម្លៃចំពោះឪពុកម្ដាយឬគេអាចគិតថាខ្លួនកំពុងតែមានកំហុសអ្វីមួយដែលធ្វើឱ្យអ្នកមិនពេញចិត្ត។ ទាំងអស់នេះហើយអាចជាការប៉ះទង្គិចជាមួយកូនៗរបស់អ្នកអាចបណ្ដាលឱ្យពួកគេមានអារម្មណ៍អាក់អន់ចិត្តជាពិសេសផ្លូវអារម្មណ៍របស់ពួកគេ។
៣. ប្រហែលជាមានកូនម្នាក់មិនសូវទទួលបានភាពជោគជ័យ
ឪពុកម្ដាយមួយចំនួនយកចិត្តទុកដាក់ទៅកាន់កូនមួយណា ដែលមានសមត្ថភាពក្នុងពេលប្រលងដោយមិនបានជំរុញកូនដែលមិនសូវរៀនពូកែនោះទេ។ ហើយការទាំងអស់នេះបានធ្វើឱ្យកូនដែលមិនមានការយកចិត្តទុកដាក់ គ្មានទឹកចិត្តក្នុងការខិតខំសិក្សារៀនសូត្រឱ្យពូកែទៀតទេ គេលែងមានអារម្មណ៍ក្នុងការសិក្សាទៀតហើយព្រោះគ្មានអ្នកជំរុញចិត្ត។
៤. កូនសំណព្វក្លាយជាក្មេងដែលមានអារម្មណ៍ងប់ងុលជាមួយខ្លួនឯងពេក
ក្មេងប្រភេទនេះមានមោទនភាពចំពោះខ្លួនឯង និងនូវអ្វីខ្លួនបានធ្វើហើយមានភាពជឿជាក់លើខ្លួនរបស់គេផ្ទាល់។ នេះជាសញ្ញាខ្លះៗរបស់ក្មេងប្រភេទនេះ បើយោងតាមការស្រាវជ្រាវ៖
កុមារប្រភេទនេះតែងតែចង់បានការយកចិត្តទុកដាក់ពីឪពុកម្ដាយ តែគេមិនបានគិតពីទង្វើល្អរបស់ឪពុកម្ដាយរបស់គេបានធ្វើចំពោះគេឡើយ។កុមារប្រភេទនេះជឿជាក់ថាគេប្រសើរជាងក្មេងដទៃទៀត។
កុមារប្រភេទនេះរំពឹងខ្ពស់ពីអ្នកដ៏ទៃ។
កុមារប្រភេទនេះមិនអាចរក្សាមិត្តភាពបានយូរ។
៥. កូនមិនសូវទទួលបានការយកចិត្តទុកដាក់មានតម្រូវការច្រើន
កូនដែលមិនសូវមានសេចក្ដីស្រលាញ់ត្រូវការខិតខំគ្រប់បែបយ៉ាង។ ក្មេងប្រភេទនេះពិតជាត្រូវការចំណាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន ជាពិសេសឪពុកម្ដាយ។ កូនប្រភេទនេះត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានភាពល្អឥតខ្ចោះ ដោយភ័យខ្លាចថាឪពុកម្ដាយរបស់ពួកគេនឹងលែងស្រលាញ់ពួកគេជាងនេះតទៅទៀត។
៦. បងប្អូនមិនមានសាមគ្គីភាព
ការឈ្លោះប្រកែកគ្នាវានឹងកើតមានឡើងនៅពេលឪពុកម្ដាយផ្ដល់សេចក្ដីស្រលាញ់មិនស្មើគ្នាចំពោះកូនៗ។ នេះជាមូលហេតុដែលកូនៗមិនមានសាមគ្គីភាពដោយការស្រលាញ់របស់ឪពុកម្ដាយមានភាពលំអៀងទៅកូនណាម្នាក់ដោយអយុត្តិធម៌ចំពោះកូនណាម្នាក់។
៧. គេនឹងតបស្នងទៅវិញនៅពេលគេធំដឹងក្ដី
ដោយសារតែទង្វើរបស់ដែលឪពុកម្ដាយរបស់ពួកគេបានធ្វើមកលើពួកគេតាំងពីក្មេងមក វាបានដិតជាប់ក្នុងអារម្មណ៍និងខួរក្បាលរបស់គេ។ គ្រប់កាយវិការទង្វើមិនអើពើ មិនយកចិត្តទុកដាក់ ស្រលាញ់កូនលំអៀង ទាំងអស់នេះពួកគេទទួលបានតាំងពីក្មេងដូច្នេះហើយវាបានចូលជ្រៅទៅក្នុងអារម្មណ៍របស់ពួកគេ។
គេនឹងធ្វើដូចជាអ្វីដែលអ្នកធ្លាប់ធ្វើចំពោះគេដូចគ្នានៅពេលគេពេញវ័យ។ នេះជាជម្រើសរបស់ពួកគេក្នុងការសម្រេចចិត្តចំពោះអ្វីដែលគេបានទទួល៕
[wai id="6"]