[wai id="5"]
[wai id="7"]
...ស្ត្រីជាម្តាយម្នាក់នេះពិតជាបានគិតគូវែងឆ្ងាយមែន...ក្រោយដឹងថាអាយុសង្ខារបស់ខ្លួនកាន់តែធ្វើដំណើរជិតទៅដល់មាត់ជ្រោះមរណៈនោះក៏បានបង្រៀនកូនស្រីដែលទើបមានវ័យច្រម៉ក់ពីររបៀបចម្អិនម្ហូបប្រៀបដូចជាកំណប់ចងដៃកូន។នៅពេលគេក្រឡេកមើលកុមារ Hana-chan ដែលរស់នៅទីក្រុង Fukuoka ប្រទេសជប៉ុន មើលទៅដូចជាក្មេងធម្មតា អាយុ ៥ឆ្នាំដទៃទៀតដែរ។ នាងចូលរៀនសាលាមត្តេយ្យនៅពេលថ្ងៃ ហើយធ្វើលំហាត់នៅផ្ទះពេលយប់។ តែផ្ទុយស្រឡះ នាងគឺមិនដូចជាក្មេង ដែលមានអាយុស្របាលនាងនោះទេ Hana-chan គឺជាក្មេងស្រី ទទួលបន្ទុកមើលថែសមាជិកគ្រួសាររបស់នាងយ៉ាងលំបាក។
ទម្លាប់ពេលព្រឹករបស់នាង មិនត្រឹមតែរាប់បញ្ចូលការរៀបចំខ្លួន ហើយញ៉ាំអាហារពេលព្រឹកប៉ុណ្ណោះទេ នាងក៏ត្រូវដាក់ចំណីឲ្យសុនខរបស់់នាង នាំសុនខដើរលេង និងរៀនលេងព្យាណូ មុនពេលនាងចូលរៀនសាលាមត្តេយ្យ។ ពេលនាងត្រលប់មកផ្ទះវិញ បន្ទាប់ពីចេញពីសាលារៀន Hana-chan បោកគក់សំលៀកបំពាក់ហើយអ៊ុត លាងសំអាតអាងងូតទឹក និងជូតផ្ទះ ហើយថែមទាំងចម្អិនអាហារពេលល្ងាចជូនឪពុកនាងទៀតផង។ម្ដាយរបស់ Hana ឈ្មោះ Chie បានកើតជំងឺមហារីកសុដន់ ហើយ មុនពេលនាងស្លាប់ Chie ធ្លាប់សរសេរក្នុង blog របស់នាង។ នាងចូលចិត្តសរសេរអំពីគំនិត និងអារម្មណ៍របស់នាងចំពោះគ្រួសារ ជាពិសេសដល់ Hana-chan។ Chie បានសរសេរថា «ការជួបកូនស្រីរបស់ខ្ញុំ ពិតជាអស្ចារ្យនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំឲ្យតម្លៃនាងពេញមួយជីវិត គឺច្រើនជាងខ្ញុំស្រឡាញ់ខ្លួនឯងទៅទៀត»។Chie បានដឹងថា នាងមានរោគសរសៃប្រសាទ ដែលកោសិកាមហារីករបស់នាង បានដុះឡើងវិញនៅក្នុងខ្លួន។ ជាពេលដែល Hana មានអាយុ ៩ខែ។ Chie បានដឹងថា នាងនឹងមិនមានសំណាងដូចលើកដំបូងទេ ដូច្នេះនាងគិតថា ត្រូវមានអ្វីមួយទុកឱ្យកូនស្រី។ នាងបានសរសេរនៅក្នុង blog របស់នាងថា «ទោះបីខ្ញុំមានជំងឺមហារី ក ឬអត់ ខ្ញុំគិតថា ខ្ញុំនឹងអាចស្លាប់មុនគេ។ វាមិនអាចជាផ្លូវផ្សេងទៀតទេ។ នេះជាមូលហេតុ ដែលខ្ញុំត្រូវស្លាប់ដោយគ្មានការសោកស្តាយ បើសិនកូនមានអ្វីម្យ៉ាងដូចជា ចំណេះដឹងក្នុងការរស់នៅ»។ផ្នែកផ្សេងទៀតពីប្លុករបស់នាងបានសរសេរថា «ខ្ញុំចង់ធ្វើឱ្យកូនស្រីរបស់ខ្ញុំ អាចធ្វើបានតាមដែលនាងអាចធ្វើបានដោយខ្លួនឯង។ ខ្ញុំចង់ជួយនាង ដូច្នេះនៅថ្ងៃណាមួយ នាងអាចមើលថែខ្លួនឯងបាន»។ ដូច្នេះហើយ Chie បានបង្រៀន Hana អំពីរបៀបចម្អិន និងធ្វើកិច្ចការផ្ទះតាំងពីក្មេង។Hana-chan ដឹងពីរបៀបចម្អិន គឺសំខាន់ណាស់នៅក្នុងជីវិតរបស់នាង។ ខ្ញុំនឹងបង្រៀននាងពីរបៀបប្រើកាំបិត និងធ្វើកិច្ចការងារផ្ទះ។គ្រាន់តែពេល Hana មានអាយុ ៤ឆ្នាំ ហើយអាចល្មមកាន់កាំបិត Chie បង្រៀនធ្វើម្ហូបតែម្តង។ Chie បានសរសេរថា៖ «ក្នុងនាមជាកាដូខួបកំណើត ខ្ញុំបានផ្តល់អំណោយដល់ Hana»។ មួយឆ្នាំក្រោយមក ជំងឺមហារី កបានរាលដាលដល់ថ្លើម និងសួត Chie មិនអាចទ្រាំនឹងការឈឺចាប់បានទៀតទេ។ Chie បានចាកចេញពីប្តី និងកូនរបស់នាង គឺពេលនោះ Hana នាងទើបតែមានអាយុ ៥ឆ្នាំ។Hana-chan ចងចាំអ្វីៗទាំងអស់ ដែលម្ដាយនាងបានបង្រៀន។ នាងបានសរសេរសំបុត្រមួយច្បាប់ ដែលមានចំណងជើងថា «ដើម្បីម៉ាក់» សម្រាប់ម្តាយជាទីស្រឡាញ់របស់នាងដែលបានស្លាប់។ «ខ្ញុំចង់ប្រាប់ម៉ាក់ពីរឿងខ្លះ។ ខ្ញុំអាចធ្វើម្ហូបបានទាំងអស់ឥឡូវនេះ។ តើម៉ាក់មិនភ្ញាក់ផ្អើលទេឬ? ខ្ញុំមិនយំទៀតទេ។ ខ្ញុំខំអស់ពីសមត្ថភាពហើយ»។
ពាណិជ្ជកម្ម
blog របស់ Chie គឺពោរពេញទៅដោយការបំផុសគំនិត ដូច្នេះ Shingo បានសម្រេចចិត្តបោះពុម្ភសៀវភៅចេញពី blog របស់ Chie។ សៀវភៅនេះមានចំណងជើងថា Hana-chan no Miso Shiru មេរៀនជីវិតចំនួន ៨ ស្តីពីគ្រួសាររបស់ Yasutake។ Shingo ដែលជាឪពុករបស់ Hana បាននិយាយថា វាមិនមែនជាចេតនារបស់គាត់ ក្នុងការបង្រៀនឪពុកម្តាយដទៃទៀត អំពីជំនាញឪពុកម្តាយនោះទេ។ គាត់ចង់រំលឹក Hana អំពីការតស៊ូរបស់ម្តាយ ទោះបីប្រឈមនឹងឧបសគ្គក្នុងជីវិត ហើយគាត់សង្ឃឹមថា Hana ក៏ដូចគ្នាដែរ៕
[wai id="6"]