[wai id="5"]
[wai id="7"]
…ដំបូងឡើយ ពេលមកឃើញផ្ទះមួយខ្នងនេះប្តី-ប្រពន្ធមួយគូនេះគាត់មានចិត្តរារែកអត់ចង់ទិញនោះទេ ព្រោះថាផ្ទះនោះចាស់បន្តិចទៅហើយ...បើទិញរួចត្រូវតែជួសជុលទើបអាចស្នាក់នៅបាន ដែលត្រូវចំណាយប្រាក់បន្ថែមទៀត។
ប៉ុន្តែក្រោយពីបានឃើញផ្ទះនោះរួច...អស់រយៈកាលជាច្រើនយប់ជាប់ៗគ្នា បុរសជាប្តីបានយល់សប្តិឃើញខ្មោចស្ត្រីវ័យចំណាស់ម្នាក់ចេះតែមកតឿនឲ្យទិញផ្ទះនោះគឺមិនខុសបំណងនោះឡើយ ថែមទាំងមានលាភទៀតផង។ រឹតតែគយរឲ្យភ្ញាក់ផ្អើលទៀតនោះសូម្បីតែនាងជាប្រពន្ធក៏យល់សប្តិឃើញដំណើររឿងដូចគ្នាដែរ។ដោយសារតែយល់សប្តិរឿងដដែលៗច្រើនយប់ហើយឃើញដូចគ្នាទៀតនោះ...ប្តី-ប្រពន្ធមួយគូនេះសម្រេចចិត្តទិញផ្ទះនោះហើយក៏បានប្រទះឃើញដូចអ្វីនៅក្នុងការយល់សប្តិនោះមែន។ ក្រោយពីទិញផ្ទះនោះរួចប្តីប្រពន្ធទាំងពីរនាក់នេះបានធ្វើការ ជួសជុលផ្ទះ មុនដំបូងពួកគាត់ជួសជុលជាន់ទី១ និងជាន់ទី២ មិនឃើញមានអ្វីនោះទេ។ តែនៅពេលគាត់ជួលជុលជាន់ក្រោមដីក៏ប្រទះឃើញប្រអប់ដែកពណ៌បៃតង មានសណ្ឋានបែបបុរាណ ត្រូវបានលាក់យ៉ាងប្រយ័ត្ន ក្រោមស្រទាប់ម្នាងសិលា ។ពេលពួកគាត់យកប្រអប់ដែកវ៉ាលីនោះ មកបើកមើលពិតជាមិនគួឲ្យជឿមែន វាគឺជាកំណប់ដែលគេលាក់ទុកនៅទីនោះ។ ក្នុងប្រអប់នោះមាន កញ្ចប់បីខ្ចប់លុយសុទតែក្រដាស ១០០ដុល្លា ដែលសរុបទឹកប្រាក់សរុប ២៣.០០០ ដុល្លារ ។ក្រៅពីនោះ នៅមានឃើញកាសែត Cleveland Plain Dealer ចាស់មួយនៅក្រោមបាតប្រអប់ ។
ពាណិជ្ជកម្ម
វាគឺជារឿងមួយដ៏អស្ចារ្យសំរាប់ប្តីប្រពន្ឬគាត់ដែល វាសនាមនុស្សម្នាក់ៗពិតជាមើលមិនឃើញទេ ដូចនេះចូរកុំអស់សង្ឃឹមសំរាប់ជីវិតរបស់ខ្លួនទោះកំពុងក្រីក្រក៏ដោយ៕
[wai id="6"]