[wai id="5"]
[wai id="7"]
…ធ្វើជាគ្រូបង្រៀនត្រូវតែមានទឹកចិត្តធ្ងន់ណាស់ចេះទប់អារម្មណ៍មិនឲ្យពុះកញ្ជ្រោល…ប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ បើទោះបីជាកូនសិស្សបានបញ្ចេញនូវអាកប្បកិរិយាមិនសមរម្យដាក់ខ្លួនយ៉ាងណាក្តី…អ្វីៗត្រូវតែដោះស្រាយដោយសន្តិវិធី។តាំងពីមុនមក ការពិន័យសិស្សនៅក្នុងសាលាដោយការវ៉ៃប្រើរំពាត់គឺមានជាយូរណាស់មកហើយ ប៉ុន្ដែមកដល់សម័យបច្ចុប្បន្នគឺមិន មានការអនុញ្ញាតឲ្យប្រើប្រាស់បែបនេះទៀតទេ។
ពាណិជ្ជកម្ម
ថ្មីៗនេះ មានវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាពម្ដាយរបស់សិស្សស្រីថ្នាក់បឋមម្នាក់ កំពុងមានការមិនពេញចិត្តដែលគ្រូបានប្រើប្រាស់អំពើហិង្សាដោយប្រើរំពាត់មកវ៉ៃលើកូនស្រីរបស់គាត់។ នៅក្នុងវីដេអូនោះ គេបានឃើញស្លាកស្នាមជាំនៅលើដៃ និងជើងរបស់ក្មេងស្រី ។ យោងតាមប្រភពបានឲ្យដឹងថា មូលហេតុមកពីសិស្សស្រីម្នាក់នោះ បានហៅគ្រូថា «ខ្ទើយ» ទើបបណ្ដាលឲ្យគ្រូខឹងបែបនេះ។ គ្រូបានឲ្យដឹង ថា សិស្សស្រីនោះសុំទោសគាត់បន្ទាប់ពីវ៉ៃប៉ុន្មានរំពាត់រួច ព្រោះនាងបានហៅគាត់ថា ខ្ទើយ។
នៅក្នុងវីដេអូនោះ ក៏មានស្ត្រីម្នាក់ទៀតដែលជាគ្រូបាននិយាយថា សិស្សស្រីរូបនេះមានចរិតមិនសមរម្យ និងគ្មានការគោរពគ្រូដែលបានហៅគ្រូថា ខ្ទើយ នៅចំពោះមុខសិស្សដ៏ទៃទៀត៕
[wai id="6"]