[wai id="6"]
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ច ប្រជុំគណៈរដ្ឋមន្ត្រី។ មុននឹងឈានចូលដល់ការជជែកលើរបៀបវារៈដែលបានគ្រោងទុក្ខនោះ សម្តេចតេជោ ក៏បានឆ្លៀតថ្លែង ណែនាំពីវិធានការមួយចំនួនពាក់ព័ន្ធស្ថានភាពរីករាលដាលជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមានរលក នៃការរីករាលជំងឺកូវីដ១៩នេះ កើតមានជាថ្មី។ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នៅតែបន្តជំរុញឲ្យស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ខិតខំបន្តធ្វើកិច្ចការងារនេះទៀតមិនត្រូវមើលស្រាលទៅលើបញ្ហានេះទេ ទោះបីមិនមានការឆ្លងក្នុងរយៈពេលជាងមួយខែនេះមិនមានករណីឆ្លងថ្មីក៏ដោយ ។ ប៉ុន្តែអ្វីដែលត្រូវយកចិត្ត ទុកដាក់នោះក្រែងលោមានការផ្ទុះរាលដាលឡើងជាថ្មី។
ពាណិជ្ជកម្ម
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ជាពិសេសការស្នើសុំបើកសាលាឡើងវិញយើងមិនគួរប្រញ៉ាប់ប្រញាលធ្វើទេ ខ្ញុំបានពិភាក្សាជាមួយលោក ហង់ជួន ណារុន ដើម្បីពន្យាការបើកសាលា ឲ្យតែជីវិតយើងនៅគង់វង្សសិន បើសិនជាវាចូលទៅក្នុងសាលាវាស្មើការរីករាលដាលសហគមន៍តែប៉ុណ្ណោះ» ។
សម្តេចបានសុំឲ្យអាណាព្យាបាល មាតា បិតា សុំមានការយោគយល់អំពីបញ្ហានេះព្រោះការរីករាលដាលជាសហគមន៍វាគឺជាគ្រោះមហន្តរាយដ៏ធំមួយសម្រាប់ ប្រទេសរបស់យើង ។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណី ឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសល់តែម្នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានថ្លែងនៅក្នុងសេចក្តីប្រកាសថ្វីដ្បិតក្នុងរយៈពេលកម្ពុជាគ្មានករណីឆ្លងថ្មីនៃជំងឺនេះ ប៉ុន្តែក្រសួងសុខាភិបាលនៅតែព្រមានដល់ពលរដ្ឋជានិច្ចឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ៕
[wai id="5"]