[wai id="8"]
[wai id="7"]
បើទោះជាបញ្ហានៃមេរោគកូវីតបានវាយប្រហារសេដ្ឋកិច្ចក្នុងឆ្នាំ២០២០នេះ ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាពដែលត្រូវបានរំពឹងថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ -១,៩ យ៉ាងណាក៏ដោយចុះ តែយ៉ាងណា បើតាមការព្យាករទុក នៅឆ្នាំ២០២១ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាចនឹងងើបឡើងវិញ ក្នុងរង្វង់ ៣,៥ ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៩.០១៣ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៧៧១ ដុល្លារ។ នេះតាមការឱ្យដឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ពាណិជ្ជកម្ម
យោងតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីកាលពីថ្ងៃសុក្រនាពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា -១,៩ ភាគរយ ហើយត្រូវបានព្យាករថានឹងងើបឡើងវិញនៅឆ្នាំ ២០២១ ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥ ភាគរយ ដែលធ្វើឲ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១១ ៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩ ០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៧៧១ ដុល្លារអាមេរិក បើប្រៀបធៀប ១ ៦៨៣ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២០។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងមានកំណើនអវិជ្ជមាន -២,៨ ភាគរយនៅឆ្នាំនេះ និងស្ទុះងើបឡើងវិញយ៉ាងរហ័សដល់ ៦,៨ ភាគរយ ក្នុងឆ្នាំ ២០២១៕