IMF ព្យាករណ៍​ថា​នៅ​ឆ្នាំ​២០២១​សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៦,៨ ភាគរយ​

សេដ្ឋកិច្ច
0
967
[wai id="8"]

[wai id="7"]
​បើទោះជា​បញ្ហា​នៃ​មេរោគ​កូ​វីត​បាន​វាយប្រហារ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២០​នេះ ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​សុខភាព​ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​រង្វង់ -១,៩ យ៉ាងណា​ក៏ដោយចុះ តែ​យ៉ាងណា បើតាម​ការ​ព្យាករ​ទុក នៅ​ឆ្នាំ​២០២១ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាច​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់ ៣,៥ ភាគរយ ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ថ្លៃ​បច្ចុប្បន្ន ស្ថិតក្នុង​រង្វង់ ១១៧.៩៣៩ ពាន់​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ ២៩.០១៣ លាន​ដុល្លារ​អាម៉េរិក ខណៈដែល ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១.៧៧១ ដុល្លារ​។ នេះ​តាម​ការ​ឱ្យដឹង​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​
ពាណិជ្ជកម្ម

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណ​:​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​នា​ពាក់កណ្តាល​ឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ ២០២០ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -១,៩ ភាគរយ ហើយ​ត្រូវបាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ ២០២១ ដោយ​រំពឹងថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៣,៥ ភាគរយ ដែល​ធ្វើ​ឲ្យ ផ​.​ស​.​ស ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១១ ៧ ៩៣៩ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ២៩ ០១៣ លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់ ១ ៧៧១ ដុល្លារ​អាមេរិក បើ​ប្រៀបធៀប ១ ៦៨៣ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២០​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹងមាន​កំណើន​អវិជ្ជមាន -២,៨ ភាគរយ​នៅ​ឆ្នាំនេះ និង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ដល់ ៦,៨ ភាគរយ ក្នុង​ឆ្នាំ ២០២១​៕