រាជធានីបាងកក៖ តុលាការស៊ីវិលនៅភាគខាងត្បូងក្រុងបាងកក បានបង្គាប់ឲ្យប៉ូលិសភូមិន្ទថៃ ហៅកាត់ (RTP) ផ្ដល់សំណង ចំនួន៣,៣៨លានបាត (ប្រាក់ថៃ) ឬស្មើនឹងជិត៩,៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយរួមទាំងការប្រាក់ ចំនួន៧,៥ភាគរយ ទៅឲ្យជនរងគ្រោះម្នាក់ ក្រោយពេលរកឃើញ ចាប់ខ្លួនមនុស្សគ្មានទោសកំហុស នាំទៅធ្វើទារុ..ណកម្ម កាលពីអំឡុងឆ្នាំ២០០៩។
សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា ជនរងគ្រោះ ឈ្មោះ រិទ្ធរុង ឈួនជិត (Ritron Cheunjit) បានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការស៊ីវិល នៅភាគខាងត្បូងទីក្រុងបាងកក កាលពីអំឡុងឆ្នាំ២០១៧ ដើម្បីទាមទារយុត្ដិធម៌ ជុំវិញករណីប៉ូលិសចា..ប់ខ្លួនគាត់ នាំទៅធ្វើទារុ..ណកម្ម។ នៅក្នុងពាក្យបណ្ដឹងនោះ ជនរងគ្រោះ ក៏បានតាមទាមទារសំណងថ្លៃខូចខាត និង សុំឲ្យលុបនូវកំណត់ត្រាបទល្មើសព្រហ្មទណ្ឌរបស់គាត់ ចេញពីទិន្នន័យ។
ក្រោយពេលរកឃើញថា ជនសង្ស័យគ្មានទោសកំហុស ប៉ូលិសភូមិន្ទថៃ (RTP) ត្រូវបានតុលាការ បញ្ជាឲ្យបង់សំណង មានទំហំទឹកប្រាក់ ៣,៣៨លានបាត រួមទាំងការប្រាក់៧,៥ភាគរយបន្ថែមទៀត ទៅឲ្យបុរសម្នាក់ ដែលបានចាប់ខ្លួនខុស ហើយនាំទៅធ្វើទារុណកម្ម កាលពីអំឡុងឆ្នាំ២០០៩។
ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះនោះមក តុលាការក៏បានស្រាវជ្រាវ ហើយនៅទីបំផុត តុលាការរដ្ឋប្បវេណីភាគខាងត្បូងក្រុងបាងកក កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា បានសម្រេចចេញសាលក្រម លើដំណោះស្រាយបណ្តឹងរបស់ជនរងគ្រោះ ដោយបង្គាប់ឲ្យប៉ូលិសបង់សំណង ៣,៣៨លានបាត រួមទាំងការប្រាក់ ៧,៥ភាគរយ ទៅឲ្យជនរងគ្រោះ។
បើតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា មានឧបទ្ទវហេតុនោះ បានកើតឡើង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩ ខណៈនោះ ជនរងគ្រោះ ឈ្មោះ Ritrong ក៏ត្រូវបានចាប់ខ្លួនដោយក្រុមមន្ត្រីបូលិស មកពីអង្គភាពស៊ើបអង្កេតឧក្រិដ្ឋ..កម្មប្រាឈិន ប៊ូរី (Prachin Buri) ជុំវិញករណីចោទប្រកាន់ ពីបទលួច។
ជនរងគ្រោះ Ritrong បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួនរួចមក ប៉ូលិសបាននាំខ្លួនគាត់ ទៅដាក់នៅក្នុងមន្ទីរឃុំឃាំង។ បន្ទាប់មក មន្ត្រីប៉ូលិស បានយកថង់ប្លាស្ទិក មកច្រក..ក្បា..លរបស់គាត់ នៅក្នុងគោលបំណង បង្ខំសួរចម្លើយសារភាពពីគាត់។
តុលាការក៏បានបើកសវនាការ រហូតដឹងថា ក្រុមមន្ត្រីទាំងនោះ បានគំ..រាមស..ម្លាប់លើជនរងគ្រោះ រិទ្ធ រ៉ុង ប្រសិនបើគាត់ មិនព្រមសារភាព ពីបទឧក្រិដ្ឋនោះ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ តុលាការបានរកឃើញថា ប៉ូលិសបានធ្វើខុស ទៅលើជនសង្ស័យ នៅក្នុងការឃុំឃាំង។ ក្រោយមក ជនរងគ្រោះ Ritrong ក៏បានប្តឹងបកទៅលើប៉ូលិស ចំនួន៧ដែលបានចូលរួម នៅក្នុងការធ្វើទា..រុណកម្ម មកលើគាត់។
តុលាការព្រហ្មទណ្ឌ បានរកឃើញពីទោសកំហុសរបស់ជនជាប់ចោទម្នាក់ នៅក្នុងចំណោមជនជាប់ចោទទាំងនោះ រួមមាន លោកវរសេនីយ៍ ប៉ូល វ៉ាជីរ៉ាផាន ប៉ូធីរ៉ាត់ (Wachiraphan Pothirat ) ដោយមានទោស ពីបទឃុំ.ខ្លួន ដោយខុស.ច្បាប់ និង រំ..លោភអំណាច។ មន្ដ្រីប៉ូលិសរូបនេះ ត្រូវបានកា.ត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន១២ ០០០បាត(លុយថៃ) ឬស្មើនឹងប្រហែល ជិត៣៥០ដុល្លារអាមេរិក៕
_______________________
© 2022 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ឌីអិនធី ញូស៍អាស៊ា។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល dnt.news09@gmail.com។