សារព័ត៌មាន News Week បានចេញផ្សាយនៅថ្ងៃទី២៨ សីហានេះថា កងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើការសាកល្បងនូវមូលដ្ឋានទ័ពអាកាសថ្មីមួយនៅក្នុងប្រទេសប៉ូឡូញ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ករណី ដែលមានការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី និងសត្រូវដទៃទៀតនៅក្នុងតំបន់អ៊ឺរ៉ុប។
យោងតាមសារព័ត៌មាន Defence News បានឲ្យដឹងថា គម្រោងនេះនឹងភ្ជាប់សេវាកម្មទៅកាន់តំបន់ហោះហើររបស់ប្រទេសជាដៃគូយ៉ាងឆាប់រហ័ស ដោយបង្កើតឡើងនូវកងយន្តហោះចម្បាំង និងចាប់ផ្តើមបេសកកម្មប្រយុទ្ធ ដែលបានធ្វើឡើងជាលើកដំបូងកាលពីខែកក្កដា ហើយទើបបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
លោកឧត្ដមសេនីយត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំនៅអ៊ឺរ៉ុប Roy Agustin បាននិយាយថា «នៅពេលដែលបានដាក់ពង្រាយកងទ័ពនេះ ពួកយើងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប៉ុន្តែស្ថិតនៅក្នុងវិបត្តិ។ ពួកគេត្រូវការសមត្ថភាពសម្រាប់អាទិ៍ភាពរបស់ពួកគេ បេសកកម្មដែលត្រូវបានបង្កើតឡើង ហើយយើងនឹងបន្តបេកកម្មប្រយុទ្ធរួមគ្នា»។
ទោះបីជានៅក្នុងតំបន់មានលក្ខណៈតូចចង្អៀតក៏ពិតមែន តែវានៅតែតម្រូវឱ្យមានផ្នែកចល័តជាច្រើន។ ដូចសារព័ត៌មាន Defense News បានធ្វើការកត់សម្គាល់ យាន ៨៧គ្រឿង យន្តោះដឹកគ្រឿងបរិក្ខាយោធា C-130J ចំនួន ២គ្រឿង ហើយការហ្វឹកហាត់ទាមទារនូវតុល្យភាពនៃឧបករណ៍ផ្ទុកគ្រាប់ចំនួន ៣២១គ្រឿង រួមទាំងយាន ៦០គ្រឿង និងយានផ្ទុកគ្រាប់ ១៦១គ្រឿងផងដែរ។
លោក Agustin បានពន្យល់ថា ប្រព័ន្ធមូលដ្ឋានទ័ពអាកាសគឺមានភាពខុសប្លែកពីប្រព័ន្ធមូលដ្ឋានដូចជា ឧបករណ៍សម្រាប់ការបង្កើតប្រតិបត្តិការទ័ពអាកាស។ កងទ័ពអាកាសក៏កំពុងរៀបចំប្រព័ន្ធនៅទូទាំងទ្វីបអឺរ៉ុបផងដែរ ដូច្នេះពួកគេអាចត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័សនៅចំពោះមុខការគំរាមកំហែងណាមួយ។
កិច្ចប្រឹងប្រែងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើឡើងចំពេលដែលមានភាពតានតឹងនៅតែបន្តរវាងអង្គការណាតូ និងជាមួយរុស្ស៊ី។ ចាប់តាំងពីការគាំទ្ររបស់ទីក្រុងមូស្គូទៅលើក្រុមឧទ្ធាមផ្តាច់ទឹកដីអ៊ុយក្រែនមក អាមេរិកបាននិងកំពុងតែពង្រឹងសាច់ដុំយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងបន្ថែមទៀត ជាមួយបណ្តាប្រទេសមានវិវាទជាមួយរុស្ស៊ី៕DNT-NEWS
Home ព្រឹត្តិការណ៍ថ្មីៗ សហរដ្ឋអាមេរិក បានធ្វើការសាកល្បងមូលដ្ឋានទ័ពអាកាសថ្មីមួយ នៅក្នុងប្រទេសប៉ូឡូញ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី