ម៉ៅ ស៊ីណាត ប្រកាសលែងទទួលស្គាល់ស្វាមី
ក្រោយពីបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមក្នុងនាមគូស្វាមី ភរិយា មិនទាន់បានប៉ុន្មានផង កាលពីថ្ងៃទី២២ មករា កន្លងទៅនេះអ្នកនាងម៉ៅ ស៊ីណាត បានប្រកាសក្នុងគណនេយ្យរបស់ខ្លួនថា បានបញ្ចប់ចំណងនិស្ស័យស្នេហ៍ជាមួយស្វាមីហើយ ប្រសិនបើស្វាមីខ្លួនមានបញ្ហាអ្វីគឺនាងមិនពាក់ព័ន្ធទៀតឡើយ។
វាពិតជាចៃដន្យមែនដែលមួយរយៈនេះជីវិតរបស់អ្នកនាងម៉ៅ ស៊ីណាត ហាក់ដូចជាមានសេចក្ដីសុខតិចណាស់ ព្រោះមួយរយៈមុននាងទើបតែបង្ហោះថាស្វាមីជួយគ្រោះថា្នក់ដោយនាងបានសម្ដែងអារម្មណ៍អាណិតអាសូរខ្លាំងចំពោះស្វាមី ដែលធ្វើឲ្យមហាជនឃើញថា នាងកំពុងតែមានទុក្ខខ្លាំង។ ស្រាប់តែពេលនេះនាងបានបង្ហោះសារបញ្ចប់ចំណងស្នេហ៍ជាមួយស្វាមីទៅវិញ។ ក្នុងទិដ្ឋភាពជាក់ស្ដែងគេមិនដឹងថា អ្នកនាងម៉ៅ ស៊ីណាត មានទុក្ខលំបាកអ្វី ឬជួបរឿងហេតុមិនល្អអ្វីទេរហូតធ្វើឲ្យនាងត្រូវបញ្ចប់ចំណងស្នេហ៍ជាមួយស្វាមីដែលធ្លាប់តែផ្អែមនឹងគ្នានោះ។ ស្រាប់តែរំលងបានប៉ុន្មាននាងក៏បង្ហោះសារបន្ថែមថា«ខ្ញុំជាមនុស្សស្រីម្នាក់ចង់មានសុភមង្គលណាស់ ហើយក៏ជាមនុស្សស្រីមិនចង់បានដៃគូច្រើនទេ កុំជេរខ្ញុំ កុំថាអោយខ្ញុំអី អោយខ្ញុំសម្ពាធប៉ុណ្ណឹងបានហើយ ទុក្ខជីវិតឲ្យខ្ញុំចិញ្ចឹមកូន ខ្ញុំមិនចង់ទេរឿងបែកបាក់ តែបើនៅទៀត មិនដឹងថា ខ្ញុំអាច់រស់នៅទៀតបានរឺអត់ទេ»។
មានការសន្និដ្ឋានពីមហាជនជាច្រើនថា សញ្ញាណនៃសំណេរហាក់បង្ហាញថា អ្នកនាងម៉ៅ...
ក្មេងប្រុសដើមកំណើតឥណ្ឌាម្នាក់ទៀតហើយមាន IQខ្ពស់អាចចាំមុខមនុស្ស៨៦នាក់ត្រឹមរយៈពេល១៥វិនាទី
ក្រោយពីក្មេងប្រុសមានដើមកំណើតនៅឥណ្ឌាម្នាក់ គឺក្មេងប្រុសអារ៉ាវ អាចាយគូម៉ា កំពុងរស់នៅចក្រភពអង់គ្លេស បានចូលទៅក្នុងអង្គការកម្រិត IQខ្ពស់បំផុតលើពិភពលោក MENSA ជាមួយនឹងកម្រិត IQរហូតដល់១៥២នោះ បច្ចុប្បន្ន មានក្មេងប្រុសដើមកំណើតឥណ្ឌាម្នាក់ទៀតហើយ មកពីប្រទេសសិង្ហបុរី កំពុងតែនាំជ័យលាភី មកដល់ប្រទេសមួយនេះ។
ក្មេងបុរសអាយុ១២ឆ្នាំ ឌ្រូវ ម៉ាណុច រស់នៅក្នុងប្រទេសហិង្ហបុរី ដណ្តើមបានមេដាយមាស២គ្រឿងនៅការប្រកួតដណ្តើមជើងឯកពូកែចងចាំជាងគេបំផុតនៅលើពិភពលោកលើកទី២៧ដែលបានរៀបចំឡើងនៅក្នុងទីក្រុងហុងកុង។ ក្មេងប្រុសម្នាក់នេះ បានឈ្នះមេដាយក្នុងវិញ្ញាសារចងចាំឈ្មោះ មុខ និងពាក្យកម្រៗ។ គាត់ផ្តួលគូប្រកួត៥៦នាក់ផ្សេងទៀត ដើម្បីឈ្នះជើងឯកក្នុងវិញ្ញាសារក្មេងៗ។
ការប្រកួតមួយនេះ បានរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ។ ក្មេងប្រុសម្នាក់នេះ មានខួរក្បាលអព្ភូតហេតុដ៏អស្ចារ្យបំផុត ហើយអាចចងចាំសន្លឹកបៀ៧ហ៊ូ ក្នុងរយៈពេល១ម៉ោង ចំនួនលេខ១.១៥៥ខ្ទង់ ក្នុងរយៈពេលកន្លះម៉ោង ហើយឈ្មោះ...
រឿងអីមិនដាច់ពូជបើពួកវារួមសង្វាសម្តងៗដល់ទៅ១៤ម៉ោងរហូតដល់អាឈ្មោលដាច់ខ្យល់ងាប់បែបនេះ
សត្វ២ប្រភេទដែលទើបរកឃើញថ្មី ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីពពួកសត្វដែលប្រឈមនឹងការផុតពូជ ដោយសារតែអាឈ្មោលសម្លាប់ខ្លួនវា ព្រោះតែរួមសង្វាសយ៉ាងព្រៃផ្សៃជាមួយមីញី និងមានរយៈពេលយូរខ្លាំងពេកនោះ។
សត្វ២ប្រភេទនេះ ដែលត្រូវបានគេរកឃើញកាលពីរយៈពេល៥ឆ្នាំមុននោះ នឹងរួមសង្វាសយ៉ាងព្រៃផ្សៃជាទីបំផុតជាមួយមីញីជាច្រើនក្បាល ដោយប្រើពេលរួមសង្វាស់ម្តងៗរហូតដល់ទៅ១៤ម៉ោងឯណោះ។
ការរួមសង្វាសច្រើនបែបនេះ នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដងខ្លួនរបស់វា ក្បាល និងកន្ទុយរបស់វា។
សកម្មភាពរួមសង្វាសដ៏ហួសប្រមាណបែបនេះ កំពុងសម្លាប់ពពួកសត្វមានសណ្ឋានដូចជាកណ្តុរទាំងនេះ ហើយពួកវាត្រូវបានបញ្ចូលទៅក្នុងបញ្ជីសត្វជិតផុតពូជរបស់អូស្ត្រាលី។
លោកវេជ្ជបណ្ឌិត អ៊ែនឌ្រូ បាគឺ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាគ្វីនលែន បាននិយាយថា “វាកម្រខ្លាំងណាស់ ក្នុងការប្រទះឃើញថនិកសត្វប្រភេទថ្មីនេះ នៅ ប្រទេសអភិវឌ្ឍន៍ ដូចជាអូស្ត្រាលី”។ សត្វ២ប្រភេទថ្មីនេះ ត្រូវបានរកឃើញនៅលើកំពូលភ្នំដែលមានចុះអ័ព្ទ។ ពួកវាទំនងជាទៅរស់នៅទីនោះ ដោយសារតែបម្រែបម្រួលអាកាសធាតុ ហើយបច្ចុប្បន្នពួកវាគ្មានកន្លែងណាត្រូវទៅទៀតហើយ។
លោកអ៊ែនឌ្រូ បានបន្តថា ប្រទេសអូស្ត្រាលី មាននូវអត្រាផុតពូជថនិកសត្វដ៏អាក្រក់បំផុតនៅលើពិភពលោក។ យើងត្រូវតែចាត់វិធានការ ហេតុដូច្នេះហើយលោកពេញចិត្តឲ្យរដ្ឋាភិបាលអូស្ត្រាលី អនុម័តលើបញ្ជីមួយនេះ ហើយនិងចេញចំណាត់ការការពារពពួកសត្វទាំងនេះ...
មហាសេដ្ឋីអចលនទ្រព្យម្នាក់ប្រើក្បាច់ពិសេសៗច្រើនពេកធ្វើឲ្យមិត្តស្រី……………
មហាសេដ្ឋីលុយវាល់លានម្នាក់ ដែលបានទទួលស្គាល់ថាទុកឲ្យមិត្តស្រីរងរបួសរបស់គាត់រហូតដល់ស្លាប់ ក្រោយពេលបើកសមរភូមិសិចដ៏ព្រៃផ្សៃដោយប្រើប្រាស់គ្រឿញៀន និងជាតិអាកុលនោះ ត្រូវបានតុលាការអង់គ្លេសសម្រេចដាក់គុករយៈពេល៣ឆ្នាំ និង៨ខែ។ លោកចន ប្រដហ៊ើស គឺជាមហាសេដ្ឋីអចលនទ្រព្យម្នាក់ បានរួចផុតពីការចោទប្រកាន់ពីបទធ្វើឃាតមិត្តស្រី ណាតាលី កូណូលី និងការធ្វើឲ្យនាងរងរបួសរាងកាយយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោកបានឆ្លើយទទួលទោសចំពោះករណីមនុស្សឃាតដោយសារតែការធ្វេសប្រហែស។ បុរសវ័យ៤០ឆ្នាំម្នាក់នេះ ដែលត្រូវបានគេនិយាយប្រាប់ថាលោកនឹងត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារនោះ បានយូរកាបូបខ្មៅ ពេលដែលលោកធ្វើដំណើរមកដល់តុលាការក្រុងមប៊ើមីងហ៊ែម កាលពីព្រឹកថ្ងៃចន្ទ។ លោកប្រដហ៊ើស បាននិយាយអំឡុងសវនាការតម្លៃ១៥លានផោនរបស់លោកថា លោកបានទុកនាងកូណូលី ដែលជាស្ត្រីម្តាយកូន១ រងរបួស និងចេញឈាម ឲ្យស្លាប់នៅក្នុងផ្ទះរបស់ពួកគេ...
ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានគ្រូមន្តអាគមប្រើល្បិចបង្ឃាំងទុករំលោភអស់រយៈពេល ១៥ឆ្នាំ នៅទីបំផុត ….
យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៨ សីហានេះបានឲ្យដឹងថា ស្ត្រីជនជនឥណ្ឌូនេស៊ីម្នាក់ ត្រូវបានបង្ឃាំងទុកនៅក្នុងរូងមួយអស់រយៈពេល ១៥ឆ្នាំដោយគ្រូមន្តអាគមម្នាក់ ដែលតែងតែរំលោភរូបនាងជាញឹកញាប់។
ប៉ូលីសក្នុងស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា នារីអាយុ ២៨ឆ្នាំ ដែលត្រូវបានហៅកាត់ដោយអក្សរ«H» ឬអក្សរហជាភាសាខ្មែរ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ នៅក្នុងគ្រលៀតថ្មមួយ នៅជិតភូមិបាជូហ្កាន នៃខេត្តស៊ូឡាវ៉េស៊ី ស្ថិតនៅចំកណ្តាលប្រទេសឥណ្ឌូនេស៊ី។
កាសែត Jakarta Post បានរាយការណ៍ថា មន្ត្រីប៉ូលីសបានទទួលព័ត៌មានថា នាងហ ត្រូវបានគេឃុំឃាំងនៅទីនោះ ដោយគ្រូមន្តអាគមម្នាក់ស្ថិតនៅក្នុងភូមិនោះអាយុ ៨៣ឆ្នាំឈ្មោះថា ចាហ្គូ (Jago)។ ក្រោយពីបានឃុំខ្លួន និងបានចោទសួរលោកតារូបនោះហើយ ពួកគេក៏បានជួយសង្គ្រោះនាង។
យោងតាមប៉ូលីស គ្រូសាររបស់នាង ហ បាននាំនាងទៅឲ្យគ្រូមន្តអាគមព្យាបាលកាលពីឆ្នាំ២០០៣ ដែលកាលនោះនាងមានអាយុ...
អ្នកវិទ្យាសាស្ត្រ៖ រកឃើញដើមកំណើតរបស់ដាយណូស័រ កើតចេញពីហ្វូស៊ីលបក្សីយក្ស តាំងពីចុងយុគថ្មីរំលីង(១៤៥លានឆ្នាំមុន)
វាមានរយៈពេល១៤៧លានឆ្នាំមកហើយ ចាប់តាំងពីដាយណូស័រ បានវិវឌ្ឍន៍ទៅជាបក្សីយក្ស។
ហ្វូស៊ីលនៃបក្សីយក្ស Archaeopteryx ដែលជាបក្សីបានវិវត្តន៍មកពីដាយណូស័រនោះ នឹងត្រូវនាំយកទៅកាន់ប្រទេសជប៉ុនសម្រាប់តាំងពិព័រណ៍ ។ ហ្វូស៊ីលនេះ នឹងនាំយកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ស្ថិតនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ហ្វូស៊ីលដែលសល់តាំងពីចុងយុគថ្មីរំលីង(១៤៥លានឆ្នាំមុន)នេះ ត្រូវបានស្រោបនៅក្នុងថ្មកំបោរ អស់រយៈកាលរាប់លានឆ្នាំ ហើយវាតំណាងឲ្យពេលវេលាដ៏សំខាន់នៃការវិវត្តន៍របស់ដាយណូស័រ ពេលដែលចាប់ផ្តើមមានស្លាប និងរោមដូចបក្សី ប៉ុន្តែនៅមានធ្មេញ និងក្រញ៉ាំជើងដូចជាដាយណូស័រនៅឡើយ។
ហ្វូស៊ីលមួយនេះ គ្មាននរណាម្នាក់ទៅរំខានវាអស់រយៈពេលរាប់រយលានឆ្នាំមកហើយ រហូតដល់មានកំណាយប្រវត្តិសាស្ត្រនៅអាល្លឺម៉ង់ក្នុងឆ្នាំ១៨៦១។
ចាប់តាំងពីពេលនោះមក វាត្រូវបានបញ្ជូនទៅកាន់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរបស់អង់គ្លេស។
ក្រុមអ្នកវិទ្យាសាស្ត្រ មិនបានដឹងនោះឡើយពីសំណាកបក្សីដ៏ទៃទៀតដែលមានអាយុកាលប្រហាក់ប្រហែលគ្នានេះ។
លោក Charles Darwin(១៨០៩-១៨៨២) គឺជាជីវវិទូ ភូគព្ភវិទូ និងធម្មជាតិវិទូសញ្ជាតិអង់គ្លេស ដែលល្បីល្បាញសម្រាប់ការចែករំលែកបដិវឌ្ឍន៍វិទ្យាសាស្ត្ររបស់លោកនោះ និងអ្នកបុរាណវិទូជាច្រើនរូបទៀត បានបញ្ជាក់ពីការវិវត្តន៍មួយនេះ ហើយពួកគេបានអះអាងថា ហ្វូស៊ីលបក្សីយក្ស បានក្លាយជាចំណុចផ្លាស់ប្តូរដ៏ធំមួយនៃការមានជីវិតនៅលើផែនដី។
លោកសាស្ត្រាចារ្យ Paul...