ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ នឹង​លេច​ជា​រូបរាង​នៅលើ​ផ្លូវ ៦០​ម៉ែត្រ​ឆាប់ៗ​នេះហើយ !

សេដ្ឋកិច្ច
0
400
​នៅ​ទីបំផុត​គម្រោង​នៃ​ការបង្កើត​ផ្សារ​ទំនើប AEON MALL ទី​៣ ដែល​ស្ថិតនៅក្នុង​គម្រោង​ពេលនេះ​បានមក​ដល់ដៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទើបតែ​បានអនុម័ត​ឲ្យ គម្រោង​វិនិយោគ​ធំៗ​៩​ថ្មី​ទៀត សរុប​ទុន​ជិត​២​ពាន់​លាន​ដុល្លារ ដំណើរការ​នៅ​កម្ពុជា ក្នុងនោះ​មាន​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ផងដែរ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ CDC នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។ ​ផ្សារ​ទំនើប AEON MALL គឺជា​ផ្សារ​ទំនើប​មួយ​ដែល​កំពុងមាន​ការពេញនិយម​ជាខ្លាំង​សម្រាប់ ប្រជាជន​នៅ​ប្រទេស​ក្នុង​តំបន់ អាស៊ាន និង​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុ​ជាដើម​។ ផ្សារ​ទំនើប​ដែលមាន​ដើម្បី​កំណើត​មកពី​ប្រទេស​ជប៉ុន ១ នេះ​ក៏​កំពុង​ពង្រីក​ខ្លួន​បន្ថែម​ដើម្បី​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​យើង​ផងដែរ​។​ ​ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២៨៩.៦ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៤៧​កន្លែង ។​ ​