កម្ពុជា​មិន​ធ្វើស្រែ​១​ឆ្នាំ ក៏​មិន​ខ្វះ​អង្ករ​ហូប​ដែរ កុំជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម​

សេដ្ឋកិច្ច
0
1161
[wai id="5"]


[wai id="7"]
​សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​ជ្រួលច្របល់​នាំគ្នា​សម្រុក​ទិញ​អ៊ី​វ៉ាន់​ស្តុក​ទុក​តាម​ពាក្យ​ចចាមអារ៉ាម ព្រោះ​នាំឱ្យ​ជន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ផលិតផល​ស្បៀង​។
​សេចក្តីប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​រក្សា​ភាព ស្ងប់ស្ងាត់ ប្រកប​រប​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី និង​កុំ​ជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម ហើយ​អនុវត្តតាម​វិធី​បង្ការ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​។​
ពាណិជ្ជកម្ម

​សេចក្ដីជូនដំណឹង​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញថា ក្នុង​រយៈពេល ២ ថ្ងៃ​កន្លងទៅនេះ​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​សម្រុក​ទិញ​ទំនិញស្ដុក​ទុក ជាពិសេស​ស្បៀងអាហារ​ប្រចាំថ្ងៃ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើង​ថ្លៃទំនិញ​។​

​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​ពលរដ្ឋ​មិនគួរ​ព្រួយបារម្ភ​ពី​ការខ្វះ​ស្បៀង​ទេ ខណៈដែល​ស្បៀងអាហារ​ដែល​បម្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​។​
​លើសពីនេះ​ដូច​ប្រជាពលរដ្ឋ​បាន​ជ្រាប​ស្រាប់​ថា ប្រទេស​កម្ពុជា​ក្រោម​ម្លប់​សន្ដិភាព យើង​បាន​ផលិត​ស្បៀង​លើសពី​ការ​បម្រុង​ទុក​រហូតដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង​»​។​

​គួរ​បញ្ជាក់ដែរថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម សូម​ប្រកាសជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ថា បរិមាណ​ស្តុក​អង្ករ និង​ស្រូវ​មិនទាន់​កិន របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ទូទាំងប្រទេស​លើ ទីតាំង​ឃ្លាំង​ចំនួន​ជាង​៤០០​រោង​ម៉ាស៊ីនកិនស្រូវ គឺមាន​បរិមាណ​គ្រប់គ្រាន់ សំរាប់​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ក្នុងស្រុក និង​សំរាប់​នាំចេញ រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​៕
[wai id="6"]