ឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​ខ្លាំង ស្របពេល​ដែលមាន​ក្រុមហ៊ុន​ចូលមក​វិនិយោគ​ជា​បន្តបន្ទាប់

សេដ្ឋកិច្ច
0
438
​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​សម្រាប់​ឆ្នាំ​២០២០ ដោយ​សន្ទុះ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ស្ថិតក្នុង​អត្រា ៦.៨​ភាគរយ ដែល​ថមថយ​បន្តិច​ជាង​សន្ទុះ​៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៩​នេះ​។​បើ​យោងតាម​ការព្យាករណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅក្នុង​របាយការណ៍​ចុងក្រោយ​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​ឆ្នាំ​២០១៩ (Asian Development Outlook 2019 Update) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​កាលពីពេល​កន្លងទៅនេះ ។ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបតែ​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​១០​ទៀត សរុប​ទុនវិនិយោគ​ជិត​១០០​លាន ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ថ្មី​ជាច្រើន​ពាន់​កន្លែង​។​ ១៖ ក្រុមហ៊ុន FUJIAN MEILIDA SHOES DEVELOPMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​២៧៨៧ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៨.៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២,៥២៥​កន្លែង​។​ ២៖ ក្រុមហ៊ុន SHENG RONG ZHI YI (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​ចុង​យ៉ា ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២.២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៧៧​កន្លែង​។​ ៣៖ ក្រុមហ៊ុន CENTURY CREATION LIGHTING (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ ផលិត និង​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​លម្អ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​ធ្នង់ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុង​គងពិសី ខេត្ត​កំពង់​ស្ពឹ មាន​ទុនវិនិយោគ​ប្រមាណ ៥.២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១០​កន្លែង​។​ ៤៖ ក្រុមហ៊ុន NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD គម្រោង​បង្កើត​រោងចក្រ ផ្គុំ​ដំឡើង​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣.៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩៤​កន្លែង​។​ ៥៖ ក្រុមហ៊ុន KAMYUM FOOD (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​នំ​កញ្ចប់ និង​ស្ករ​គ្រាប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៣.៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧២​កន្លែង​។​ ៦៖ ក្រុមហ៊ុន JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦A ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៨៤​កន្លែង​។​ ៧៖ ក្រុមហ៊ុន ET SOLAR TECHNOLOGY (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​៥១ ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥.៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០៨​កន្លែង​។​ ៨៖ ក្រុមហ៊ុន JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១២.៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៨៨​កន្លែង​។​ ៩៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤១.៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣៨​កន្លែង​។​ ១០៖ ក្រុមហ៊ុន OUTDOOR GEAR (CAMBODIA) CO.,LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧.៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២,០០៩​កន្លែង​៕ ​