ប្រទេស​ចិន ងាក​មក​ពង្រីង​វិស័យ​កសិកម្ម ខណ​:​ដែល​ប្រធាន​ស្បៀងអាហារ​ពិភពលោក​ព្រមាន​អំពី​វិបត្តិ​ខ្វះ​ស្បៀងអាហារ​

សេដ្ឋកិច្ច
0
572
[wai id="8"]


[wai id="7"]
​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ បានធ្វើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​តូច ធំ ទាំងនោះ​ក្នុងប្រទេស​ចិន និង​ជុំវិញ​ពិភពលោក​ដល់​ទៅ​ជាង​៥​លាន​ក្រុមហ៊ុន សហគ្រាស រង​ផលប៉ះពាល់​ដោយសារ វីរុស កូ​វីដ​-១៩​។ ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​សកល Dun & Bradstreet បានប្រកាសថា នៅតាម​បណ្តា​ខេត្ត ក្រុង នៅក្នុង​ប្រទេស​ចិន រង​ផលប៉ះពាល់​ខ្លាំងជាងគេ​បំផុត ដោយសារតែ​វីរុស កូ​វីដ​-១៩ ហើយ​ជះឥទ្ធិពល ដល់​បណ្តា​ក្រុមហ៊ុន​សហគ្រាស ផ្សេងទៀត​ដែលជា​ដៃគូ​នៅលើ​ពិភពលោក ។​

​បញ្ហា​នេះ​មិនមែន​តែ​ប្រទេស​ចិន នោះទេ​តែ​ជា​វិបត្តិ​ទូរ​ទាំង​សកលលោក ។ មុនពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ របាយការណ៍​ស្ដីពី​វិបត្តិ​ស្បៀងអាហារ​សាកល​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ១៣៥ លាន​នាក់​ជុំវិញ​ពិភពលោក​កំពុង​រង​ទុក្ខ​ដោយសារ​ភាពអត់ឃ្លាន​។ ប៉ុន្តែ​ក្រុម​អ្នកនិពន្ធ​របាយការណ៍​នេះ​បាន​ព្រមាន​ថា រោគរាតត្បាត​ជា​សាកល​នេះ​នឹងធ្វើ​ឲ្យ​ចំនួន​អ្នក​អត់ឃ្លាន​កើនឡើង​ទ្វេដង​នៅ​ដំណាច់​ឆ្នាំនេះ បើសិនជា​មិនមាន​ការចាត់វិធានកា​រ​ឲ្យ​បាន​រហ័ស និង​សកម្ម​ណាមួយ​នោះទេ​។​នេះ​បើ​យោងតាម​លោក លោក Arif Husain​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ។​
ពាណិជ្ជកម្ម

​ថ្មីៗ​នេះ​ប្រទេស​ចិន ជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដំបូង​គេ និង​ខ្លាំងជាងគេ​មួយ​ក្នុងចំណោម​ប្រទេស ដែល​រាតត្បាត ឬ​វាយប្រហារ​ដោយសារ​កូ​វីដ​១៩ នោះ លោក​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ភីង ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ផលិតកម្ម អាហារ​បៃតង នៅ​តំបន់​Lishu ទីក្រុង​ស៊ី​ភីង ដើម្បី​ស្វែងយល់​ពី​ការកែលំអ​គុណភាព​ដី​ឡើងវិញ នៃ chernozem និង​ការលូតលាស់ ពោត​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​នៅ​ភាគ​ឦសាន ខេត្ត​ជី​លីន​ប្រទេស​ចិន​។
​លោក​ស៊ី បាន​សង្កត់ធ្ងន់​ប្រាប់​កសិករ​ថា ត្រូវ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ការពារ​ដីខ្មៅ​ឱ្យ​បានល្អ​បំផុត ព្រោះ​វា​ជា​ដី​ដែលមាន​ជីជាតិ ។
​បន្ថែម​ពីលើ​នេះ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​បង្ហើប​ថា​លោក ធ្លាប់បាន​សិក្សា​ពី​វិធីសាស្ត្រ​ក្នុង​ការធ្វើ កសិកម្ម និង​តិច​និក​ក្នុង​ការធ្វើ​កសិកម្ម​ផងដែរ ។​គាត់​បាន​រៀន​អំពី​ការផលិត​ចំណីអាហារ​ការការពារ​និង​ការប្រើប្រាស់ ដីខ្មៅ​នៅ​តំបន់ នោះ​។

​គួរ​រម្លឹក​ដែរ​ថា វិបត្តិ​នៃ​វីរុស​កូ​វីដ​១៩ នៅ​ប្រទេស​ចិន​ហាក់​ពុំទាន់​ថយ​នៅឡើយ​ទេ របាយការណ៍​ប្រចាំថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​សុខាភិបាល​ចិន បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 រហូតដល់​ទៅ ៦៨​នាក់ ដែល​ខ្ពស់ជាង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ទៅទៀត និង​មិន​ធ្លាប់​កើតមាន​ប៉ុន្មាន​ខែ​មកហើយ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA​។​
​នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ​គឺ ៥៧​ករណី​កើតឡើង​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang), ០៦​ករណី​នៅ​ខេត្ត​លាវ​នី​ង (Liaoning) និង​មួយ​ករណី​នៅ​ប៉េកាំង (Beijing) ខណៈ​០៤​ករណី​ផ្សេងទៀត គឺជា​ប្រភេទ​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​តែម្តង ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំងប្រទេស​ចិន​មាន​សរុប ៨៣,៩៥៩​ករណី ក្នុងនោះ​ស្លាប់​សរុប ៤,៦៣៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៧៨,៩៣៤​នាក់​៕
[wai id="5"]