ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ Thai Airways ប្រកាស​ក្ស័យធន​

សេដ្ឋកិច្ច
0
1647
[wai id="6"]


​កាលពីពេល​ថ្មីៗ​នេះ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​លើ​សំណើ​ឲ្យ​មានការ​ស្តារនីតិសម្បទា​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ (Thai Airways International: THAI) តាម​នីតិវិធីតុលាការ​ដាក់​ក្ស័យធន ។ ការប្រកាស​ក្ស័យធន​នេះ​អាច​បណ្តាល​ឲ្យ Thai Airways បាត់បង់​ឋានៈ​ជា «​សហគ្រាស​រដ្ឋ​»​។​

​គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាស​រដ្ឋ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេច​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដាក់សំណើ​ប្រកាស​ក្ស័យធន និង​ស្តារនីតិសម្បទា​ឡើងវិញ​ក្រោម​នីតិវិធី​តាមផ្លូវ​តុលាការ​។​
​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់ថា​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី បានសម្រេច​ចិត្ត​បោះបង់ចោល ការផ្តល់ ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International Plc ព្រោះ​ត្រូវតែ​សន្សំ​ប្រាក់ សម្រាប់​គម្រោង ផ្តល់ជំនួយ​ដែល​ចាំបាច់​ដើម្បី​កាត់បន្ថយ​វិបត្តិ​Covid-19 និង​ពង្រឹង​សេដ្ឋកិច្ច​ឡើងវិញ​។ លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​ត្រូវធ្វើ​ការសម្រេចចិត្ត​ដ៏​ពិបាក​ទាក់ទង​នឹង Thai Airways ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ដែល ខ្ញុំ​ដឹងថា​ជា​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​សាធារណជន​និង​ប្រទេស​របស់​យើង »​។​
ពាណិជ្ជកម្ម

​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ជម្រើស​បី សម្រាប់​ស្ដារឡើងវិញ​នៃ Thai Airways ដោយ​ទី​១.​រកប្រាក់​បន្ថែម​ដើម្បីឱ្យ​ក្រុមហ៊ុន អាកាសចរណ៍​នៅតែ​បន្ត​ប្រតិបត្តិការ ទី​២.​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ក្ស័យធន និង​ទី​៣.​ទុកឱ្យ​តុលាការ​ក្ស័យធន​ជា​អ្នក​ស្ដារ​ក្រុមហ៊ុន ឡើងវិញ ដោយ​លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា “ យើង​បាន​សម្រេចចិត្ត​លើ​ជម្រើស​ទី ៣”​។ យោងតាម​ក្រសួង​ដឹកជញ្ជូន​ពាក្យបណ្តឹង​ក្ស័យធន​ដើម្បី​ធ្វើឱ្យ​មានការ​ស្តារឡើងវិញ​នឹងត្រូវ​ដាក់​ទៅ​តុលាការ​ទាំង​នៅក្នុង​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក ដោយសារ​ប្រហែល ៣៥% នៃ​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក​។​

​ជាមួយគ្នានេះដែរ​ការស្តា​រ​ឡើងវិញ​ដោយ​តុលាការ​នឹង​ពាក់ព័ន្ធ​ទៅលើ​ការកាត់បន្ថយ​ភាគហ៊ុន​ភាគច្រើន​របស់​ក្រសួង​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​Thai Airways និង​ធ្វើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​បាត់បង់​ភាពជា​សហគ្រាស​របស់រ​ដ្ឋ​។​
​គួរបញ្ជាក់​ផងដែរ​ថា បើតាម​ការអះអាង​រប​ស់លោក អ៊ុត​តា​ម៉ា សុ​វណ្ណា​យ៉ាណា ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ថ្លែងថា ការិយាល័យ​គោលនយោបាយ​សហគ្រាសរ​ដ្ឋ នឹងដាក់​ចេញ​ផែ​នូ​វន​ការ កាត់បន្ថយ​ចំណែក​ភាគហ៊ុន​របស់​ក្រសួង​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ពី ៥១,០៣ ភាគរយ មក​នៅក្រោម ៥០ ភាគរយ​វិញ ដែល​នឹង​បញ្ចប់​ភាពជា​សហគ្រាស​រដ្ឋ​រប​ស់​ក្រុមហ៊ុន​នេះ​ផងដែរ​៕
[wai id="5"]