ពេលវេលា​ល្អ​ដល់​ហើយ​ ប្រយ័ត្ន​ហួសពេល

សេដ្ឋកិច្ច
0
418
​នាពេល​កន្លងទៅ​ថ្មីៗ​នេះ យោងតាម​សេចក្ដីជូនដំណឹង​របស់​​រដ្ឋបាល ជលផលបាន​គូសបញ្ជាក់ថា​៖ «​ដោយ​ផ្អែកទៅលើ​ស្ថានភាព​នៃ​របប​ទឹក​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន គន្លង​ដាយ​ត្រី​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​បន្តទៀត ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២០ នេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​»​។ ​ជាមួយគ្នានេះ រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក​ ​ត្រីឆ្អើរ​។​ល​។ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី​ក្នុង​ខែបុស្ស​នេះ​ទៀត ឱ្យបាន​រួសរាន់ តាម​ពេលវេលា​និង​ទីកន្លែង ដូច​បាន​ជម្រាបជូន​ខាងលើ​។​ ​ជាមួយគ្នានេះដែរ រដ្ឋបាល​ជលផល សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ​មេត្តា​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ទៅមក​ស្នាក់នៅ​និង​ដឹកជញ្ជូន​ផលិតផល​ត្រី​កុំឱ្យ​មានការ​រាំងស្ទះ តាម​ការគួរ ៕   ​