រឿង​៣​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​មុន​សម្រេចចិត្ត​ទិញ​ផ្ទះ !

សេដ្ឋកិច្ច
0
1378
[wai id="8"]

[wai id="7"]

​នាពេល​បច្ចុប្បន្ននេះ​វិស័យ​អចលនទ្រព្យ​បាន​រីកចម្រើន​យ៉ាងខ្លាំង ហើយ​ការទិញ​ផ្ទះ​រស់នៅ​ផង និង​រក​ចំណូល​ផង គឺជា​បរិបទ​ដ៏​ពេញនិយម សម្រាប់​ជនជាតិខ្មែរ នៅពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​នៅពេល​ចាប់ផ្ដើម​មាន​ផែន​ការទិញ​ផ្ទះ មាន​មនុស្ស​មិនតិច​ទេ​ដែល​ពិបាក ឬ​ស្មុគស្មាញ​ក្នុងការ​សម្រេចចិត្ត​ភ្លាមៗ​ថា​តើ​គួរ​ទិញ​លំនៅឋាន​ក្នុង​បុរី ឬ​ក្រុមហ៊ុន​ណា​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ព្រោះថា​សព្វថ្ងៃនេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្ទះល្វែង ឬ​វីឡា​នៅតាម​បុរី​មាន​ច្រើន ដែល​បុរី​ខ្លះ​មិន​បង្កបញ្ហា​ដល់​អតិថិជន ប៉ុន្តែ​ក៏មាន​បុរី​ខ្លះទៀត​មិនបាន​គោរព​តាម​កិច្ចសន្យា​នៃ​ការទិញ​លក់​រវាង​អ្នកទិញ និង​ម្ចាស់​បុរី​ដែរ​។
​ដូច្នេះ​សំនួរ​ទាំង ៣​ខាងក្រោម​នេះ​អ្នក​គួរ​សួរ​ទៅកាន់​ម្ចាស់​គម្រោង​មុននឹង​សម្រេចចិត្ត​ទិញ​៖
​ទី​១ ទីតាំង​
​សម្រាប់​ផ្ទះ​ដែល​ធ្វើ​អាជីវកម្ម អ្នក​គួ​ជ្រើសរើស​ទីតាំង​ដែល​ងាយស្រួល​រក និង​ងាយ​មើល ឃើញ​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​មើលថា តើ​ទីតាំង​នោះ​ស្ថិត​នៅក្បែរ​ស្ថាប័ន​អ្វីខ្លះ ដូចជា សាលារៀន សាកលវិទ្យាល័យ វត្ត​អារាម មន្ទីរពេទ្យ ផ្សារ ហាង​ទំនិញ និង​កន្លែង​សំខាន់ៗ​ទៀត ព្រោះ​វា​អាចធ្វើ​ឲ្យ​អតិថិជន​អ្នក មកពី​ស្ថាប័ន​ផ្សេងៗ​ចូលមក​កន្លែង​របស់​អ្នក​។​
ពាណិជ្ជកម្ម

​ទី​២ គម្រោង​លំនៅដ្ឋាន​នោះ​ចំណុច​ពិសេស​អ្វីខ្លះ​?
​គម្រោង​អភិវឌ្ឍន៍​បុរី​មាន​អចលនទ្រព្យ​ច្រើន​ប្រភេទ​នៅក្នុង​នោះ​ផងដែរ​សម្រាប់​ឯកជន និង​គ្រួសារ​ជាធម្មតា​វា​មាន ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ផ្សេងៗ​មានដូចជា​៖ ផ្លូវថ្នល់ ប្រព័ន្ធ​ទឹក​ភ្លើង និង​ការរៀបចំ​ទុកដាក់​សំរាម​ជាដើម​។ ចំណុច​សំខាន់​ដែល មាននៅ​ក្នុង​បុរី​គឺមាន​ទីធ្លា​ធំ​ទូលាយ និង​សុវត្ថិភាព​ការពារ​ខ្ពស់​។​

​ទី​៣ អចលនទ្រព្យ​ស្របច្បាប់​
​ប្លង់រឹង​៖ អ្នក​ត្រូវ​ប្រាកដថា​ម្ចាស់​គម្រោង​មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ទៅលើ​គម្រោង​អភិវឌ្ឍន៍​នេះ ហើយ​គម្រោង​បុរី​ដែល អ្នក មានបំណង​ទិញ​ត្រូវមាន​ប្លង់រឹង​មេ​មួយ​ដែល​ត្រូវធ្វើ​ការបែងចែក​ប្លង់រឹង​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​នីមួយៗ​ជា​ចាំបាច់​។ ឯកសារ​ខាង លើ​វា​ពិតជា​ចំណុច​ចាំបាច់​ត្រូវ​យល់ដឹង​ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់​ថវិការ​ជាយថាហេតុ​នៅពេល​អ្នកទិញ​គម្រោង​បុរី​ណា មួយ​។​
​លិខិត​ចុះបញ្ជី​ក្រុមហ៊ុន​៖ សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងអស់​ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ទទួល​សិទ្ធិ​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្មនេះ​ជា​កាតព្វកិច្ច​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវតែ​បំពេញ​ជា​ចាំបាច់​។ នៅពេលដែល​គម្រោង​មួយ​មាន​លិខិត​ចុះបញ្ជី​ក្រុមហ៊ុន គ្រាន់តែ​ចង់​ប្រាកដថា​គម្រោង និង​អ្នក​អភិវឌ្ឍន៍​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​គម្រោង​នេះ​ដោយ​ស្របច្បាប់​។​
​ផែនការមេ​៖ ផែនការមេ​របស់​គម្រោង​បុរី​គឺជា​ប្លង់​មេ​ដ៏​សំខាន់​របស់​គម្រោង​ប្លង់​មេ​នឹង​អាច​ប្រាប់ថា​តើ​គម្រោង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចម្តេច​មាន​ប្លង់​លំនៅដ្ឋាន​ដូច​ម្ត៉េ​ច​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មុននឹង​ផ្តល់​អាជ្ញាប័ណ្ណ​សាងសង់​ទៅ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​ណាមួយ​ក្រសួង​រៀប ចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​តម្រូវ ឲ្យ ម្ចាស់ គម្រោង​ធ្វើ​បទ​បង្ហាញ​ពី​ផែនការមេ​ច្បាស់លាស់​ជាមុនសិន​។ ការអភិវឌ្ឍន៍​ទាំងអស់​ត្រូវគោរព​តាម គោលការណ៍ នៃ​ការ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង និយាយ​ជារួម​ការ​មាន​ផែន ការ​មេ​មួយ​ច្បាស់លាស់​វា​ពិតជា​ធ្វើ​ឲ្យ​គម្រោង​បុរី​នោះ​ធ្វើឡើង​ប្រកបដោយ​ស្តង់ដារ​កាន់តែ​ប្រសើរឡើង​។​

​អាជ្ញាប័ណ្ណ​សាងសង់​៖ ក្រៅពី​ផែនការមេ​គម្រោង​បុរី​នោះ​ត្រូវតែមាន​អាជ្ញាប័ណ្ណ​សាងសង់​ត្រឹមត្រូវ​ដែល​ចេញ​ដោយ ក្រសួង​រៀប ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​។ ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ​នេះ​គម្រោង​ត្រូវមាន​ផែនការ​មេមាន​ប្រាក់​តម្កល់ ២%​ប្រភព​ប្រាក់ចំណូល​ច្បាស់លាស់​ដើមទុន​មាន​វត្ថុ​ដាក់​ធានា​មាន​ប្លង់ និង​ទ្រព្យ​ផ្សេងៗ​ទៀត​ដែល​ជួយ​គាំទ្រ​ដល់ គម្រោង​នោះ​។​
​គួរ​បញ្ជាក់ដែរថា មុននឹង​ទិញ យើង​ត្រូវ​គិត​ជាមុនសិន​ថា យើង​ទិញ​ដើម្បី​ទុក​យកចំណេញ ឬ​ទិញ​សម្រាប់​រស់នៅ​? ចំពោះ​គូរ​ស្វាមី ភរិយា​ថ្មីថ្មោង ហើយ​អ្នក​ដែល​ធ្វើការ ទើបតែ​មានផ្ទះ ឬ​ចង់​ទិញ​ផ្ទះ លើកដំបូង​ទេ គួរតែ​រស់នៅ តំបន់​ទីប្រជុំជន ជិត​សាលារៀន​របស់​កូន ឬ​នៅ​ជិត​កន្លែងធ្វើការ​ខ្លួនឯង ៕​
[wai id="5"]