ព្រលានយន្តហោះ ខេត្តបាត់ដំបង​អាចចេញជារូបរាង ឫយ៉ាងណា ?

សេដ្ឋកិច្ច
0
360
​កាលពីពេល​ថ្មីៗ​នេះ អ្នក​វិនិយោគិន និង​ជា​អ្នកបើក​យន្តហោះ (Pilot) ជន​ជា​ជាតិ​បារាំង បង្ហាញ​បំ​ណ​មក​វិនិយោគ លើ​វិស័យ​អាកាសចរ​នៅ​ខេត្តបាត់ដំបង ខណៈ​ខេត្ត​មួយ​នេះ​បាន​នឹង​កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​។​ ​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានទទួល​សម្តែង​ការគួរសម​ជាមួយ​លោក Emmanuel DIAS អ្នកគ្រប់គ្រង​ទូទៅ របស់​គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅ​សាលាខេត្ត​បាត់ដំបង​កាល​ពី​ព្រឹក​មិញ​នេះ ខណៈ​គោល​បំ​ណ​បង​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ លោក Emmanuel DIAS អ្នកគ្រប់គ្រង​ទូទៅ របស់​គម្រោង Airaviata(AAT) បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ជូន​លោក អភិបាលខេត្ត ហើយ​លោក​មានបំណង​មក​វិ​និ​យា​គ​លើ​វិស័យ​អាកាសចរ​ដឹក​អ្ន​ដំណើរ​ដោយ​ការហោះ ហើរ​ជើង ក្នុងស្រុក និង​យន្តហោះ​ប្រភេទ​ខ្នាតតូច​។​ ​គួរ​បញ្ជាក់ដែរថា លោក​ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​ចង់​វិនិយោគ​លើ​វិស័យនេះ ក៏ដូចជា​ធ្វើ​ឲ្យ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង​មានដំណើរ​ការឡើង​វិញ​។ លោក​បាន​បន្តទៀតថា បើ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​គឺ​ងាយស្រួល​ដល់​អ្នកធ្វើដំណើ​រ ជាពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍ ៕ ​