ដី​ប្រមាណ​ជា​៦០០​ហិច​តា គ្រោង​នឹងធ្វើ​ការសាងសង់​ព្រលានយន្ដហោះ​ថ្មី​នៃ​ខេត្តមណ្ឌលគិរី​

សេដ្ឋកិច្ច
0
851
[wai id="8"]


[wai id="7"]
​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បង្ហាញ​អំពី​គម្រោង នៃ​ការសាងសង់​ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្ត​ភូមិ ភាគ​ឦសាន​មួយ​នេះ ខណៈ​ខេត្ត​បាន​ត្រៀម​ដី​របស់​រដ្ឋ​រួចរាល់​ហើយ ប្រមាណ​៦០០​ហិច​តា នៅពេល​រាជរដ្ឋាភិបាល​ត្រូវការ ក្នុង​ការសង​សាង់​។ ទីតាំង​គម្រោង​ព្រលានយន្ដហោះ​ថ្មី​នេះ គឺមាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ ពី​ទីក្រុង​សែន​មនោ​រម្យ​។ ការលើកឡើង​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ។​
ពាណិជ្ជកម្ម

​បើតាម​លោក​អភិបាលខេត្ត នៅពេល​រាជរដ្ឋាភិបាល​សាងសង់​ព្រលានយន្ដហោះ​ថ្មី​នោះ ព្រលានយន្ដហោះ​ចាស់ មិន​ត្រូវបាន​បោះបង់ចោល ឬ​លក់​ទៅ​ឲ្យ​ឯកជន​ណាមួយ​នោះទេ ពោល​រដ្ឋបាលខេត្ត សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ទីតាំង​នេះ ទៅជា​សួនច្បារ ឬ​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កម្សាន្ដ​។​
​លោក ស្វាយ សំ​អ៊ាង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទុក​ទីតាំង​ព្រលាន​ចាស់​នោះ​ធ្វើជា​សួនច្បារ ហើយ​យើង​រក​ទីតាំង​ថ្មី ដែល​ទីតាំង​ថ្មី​នេះ​យើង​មាន​ផ្ទៃដី​ប្រមាណ​ជា​៦០០​ហិច​តា ដែល​ឃ្លាត​ពី​ក្រុង​សែន​មនោ​រម្យ ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​។ ទីតាំង​ថ្មី​នេះ អាច​ពង្រីក​ព្រលានយន្ដហោះ​ខ្នាត​ធំ​នៅ​ស្រុក ឬ​ខាត​អន្ដរជាតិ ដែល​នេះ​អាស្រ័យ​លើ​ការសិក្សា​របស់​អាកាសច​រ​ស៉ី​វិល និង​ក្រសួង​ពាក់ព័ន្ធ​»​។​
​អភិបាលខេត្ត​មណ្ឌល​គី​រី បាន​អះអាងថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាននិងកំពុង​រៀបចំ​ការពារ​ដី​ដែល​ត្រៀម​ទុក​នេះ ពី​ការរំលោភ​ទន្ទ្រាន​ពី​ប្រជាពលរដ្ឋ ហើយ​នៅពេលណា​រាជរដ្ឋាភិបាល​ត្រូវការ គឺ​រដ្ឋបាលខេត្ត​មាន​ទីតាំង​សមស្រប ទៅតាម​តម្រូវការ សម្រាប់​វិនិយោគ​ព្រលានយន្ដហោះ​ថ្មី​នេះ​។​

​គួរ​ជម្រាប​ថា យោងតាម​អ្វីដែល​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៉ី​វិល ធ្លាប់​បង្ហើប​ប្រាប់​នោះ ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្តមណ្ឌលគិរី អាច​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​៣០០​ហិកតា ហើយ​តាម​ការ​ប៉ាន់​ស្ថាន​អាច​នឹង​វិនិយោគ ប្រមាណ​ជាង​៦០​លាន​ដុល្លារ​។ គម្រោង​នេះ បាន​សិក្សា​រួចរាល់ និង​បាន​ដាក់ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ គោលនយោបាយ​សេដ្ឋកិច្ច​៕


[wai id="5"]