សម្តេច​តេ​ជោ ៖ បានសម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​ការទិញ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម ៧​ម៉ឺន​ដុល្លារ

សេដ្ឋកិច្ច
0
1778
[wai id="5"]

[wai id="7"]
​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការទិញ​លំនៅដ្ឋាន ទាំងឡាយណា​ដែលមាន​តម្លៃ​ក្រោម ៧​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ដែល​ជាកា​ចូលរួម​សហការ​របស់ រាជរដ្ឋាភិបាល​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បាន​ចុះបញ្ជី​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
ពាណិជ្ជកម្ម

​ជាមួយនឹង​ការសម្រេច​ជួយ​សម្រួល និង​គាំទ្រ​ដល់​វឌ្ឍនភាព​នៃ​វិស័យ​លំនៅដ្ឋាន​ដោយ​ការលើកលែង​ពន្ធ​ប្រថាប់ ត្រា​រយៈពេល​ពេញ​មួយឆ្នាំ​សម្រាប់​ការទិញ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​លំនៅដ្ឋាន​ទាំងអស់​ជួយ​បញ្ចុះ តម្លៃ​លំនៅដ្ឋាន ឱ្យទាប​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​



[wai id="6"]