(CDC) យល់ព្រម​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាច្រើន​ដែលមាន​ទំហំ​ថវិការ​ច្រើន​លាន​ដុល្លារ​

សេដ្ឋកិច្ច
0
837
[wai id="5"]

[wai id="7"]
​ថ្មីៗ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​យល់ព្រម​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “ROYAL CAMBODIAN HOSPITAL CO., LTD”​គម្រោង​សាងសង់​និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ​ចំនួន ១.៥០០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​តាម​បណ្តោយ​មហាវិថី​សម្តេច​ហ៊ុនសែន ភូមិ​ស្រុក​ចេក​និង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤៧៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥០០​កន្លែង​។​
ពាណិជ្ជកម្ម

២- “ CHIP MONG RETAIL CO., LTD” គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​២៧១ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១១៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២៩​កន្លែង​។​

៣- “ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោង​បង្កើត​រមណីយដ្ឋាន​សេវាកម្ម​ចម្រុះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​ទុនវិនិយោគ​ប្រមាណ ៧១,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥១​កន្លែង​។​


៤- “CAMINA INDUSTRIAL TECHNOLOGY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​ឧបករណ៍​ជាង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​ស្នោ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦២​កន្លែង​។​


៥- “V & J K DEVELOPMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៨,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧០​កន្លែង​។​


៦- “HAN WEI (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រាវ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧៦​កន្លែង​។​

[wai id="6"]