(CDC) បាន​យល់​ព្រមលើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​

សេដ្ឋកិច្ច
0
742

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី​28 ខែកុម្ភៈ ឆ្នាំ​២០២០ បាន​យល់​លើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន “CB KINGTOP FASHION GARMENT CO., LTD” គណៈកម្មាធិការ​វិនិយោគ កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្វា ឃុំ​ស្រង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៧០​កន្លែង​។​
[wai id="7"]
[wai id="6"]