ពន្ធ​ចំណេញ​មូលធន មិនមែន​បង្កើត​សម្រាប់​សង្កត់​.​ក រាស្ត្រ​ទេ !

សេដ្ឋកិច្ច
0
1182
[wai id="8"]


[wai id="7"]
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អះអាងថា ការចាប់ផ្តើម​យកពន្ធ​លើ​ចំណេញ​មូលធន ២០ ភាគរយ គឺជា​ការចូលរួមចំណែក​ជួយ​ដល់​រដ្ឋ​ពី​សំណាក់​អ្នកមាន​អចលនទ្រព្យ ផ្ទះសម្បែង ដីធ្លី​លើសពី​មួយ មិនមែនជា «​ការ​សង្កត់ក​រាស្ត្រ​» នោះទេ​។​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពន្ធ​នេះ ជា​ពន្ធ​ចំណេញ​មូលធន មានន័យថា បើសិនជា​ប្រជាពលរដ្ឋ លក់​(​អចលនទ្រព្យ​)​បាន​ចំណេញ​ត្រូវ​បង់ហើយ គឺ​អត់សង្កត់ ក ទេ​។ ហើយ​បើ​ប្រជាជន​(​លក់​អចលនទ្រព្យ​ខាត​) នៅក្នុង​កាលៈទេសៈ​ហ្នឹង ឧទាហរណ៍ គាត់​ត្រូវ​បង្ខំ​លក់​ដី​ហ្នឹង ដែល​បាន​ទិញ​ដី​មួយកន្លែង​សម្រាប់​ទុក​លក់ តែ​វិបត្តិ​កូ​វីដ​នេះ វា​លក់​ទៅ​ខាត គឺ​អត់​ត្រូវ​បង់​ទេ​។ អ៊ីចឹង​មិនមែន​ពន្ធ​នេះ ដាក់​មក​សម្រាប់​សង្កត់ ក រាស្ត្រ​ទេ គឺ​ដើម្បី​យកពន្ធ​ពី​អ្នក​ចំណេញ យកទៅជួយ​រាស្ដ្រ ដែល​ប៉ះពាល់​»​។
ពាណិជ្ជកម្ម

​លោក គង់ វិបុល បាន​សង្កត់ធ្ងន់ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ វា​នឹង​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ក្រក្រី រួមទាំង​ការអភិវឌ្ឍ​ជនបទ កសាង​មន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និង​ស្រះ​ទឹកជា​ដើម​។ «​បើសិនជា​យើង មិន​យក​(​ពន្ធ​)​ពី​អ្នក​ដែលមាន​ប្រាក់ចំណេញ វា​ហាកបីដូចជា​បាន​ពន្ធ​ពី​ណា​យក ។ ហើយ​រដ្ឋ​អត់​យកពន្ធ​ទេ ពី​អ្នក​ដែល​លក់​ខាត ហើយ​ប្រជាពលរដ្ឋ​ទូទៅ បើសិនជា​អត់​មានការ​លក់ ក៏​អត់​ជាប់ពន្ធ​ដែរ​។ ពន្ធ​មូលធន​នេះ បើ​លក់​ចំណេញ​ចាំ​បង់ បើ​លក់​មិន​ចំណេញ អត់​បង់ អត់​ត្រូវ​ជាប់​(​ពន្ធ​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ វិបុល ។​
​បន្ថែម​ពីនេះ​ទៀត លោក គង់ វិបុល បាន​គូសបញ្ជាក់ថា ពន្ធ​លើ​ចំណេញ​មូលធន​បើ​ប្រៀបធៀប ជាមួយ​ប្រទេស​ដទៃទៀត ប្រទេស​កម្ពុ​ជាមាន​ភាព​អនុគ្រោះ​ពន្ធ​នេះ​ខ្ពស់​ជាងគេ​។​
​លោក គង់ វិបុល បាន​ឲ្យ​ដឹង​ទៀតថា ពន្ធ​ពី​ចំណេញ​មូលធន​នេះ រាជរដ្ឋាភិបាល​យកមក​ជួយ​កម្មករ​រាប់សែន​នាក់ ដែល​ជួប​ការលំបាក និង​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ និង​យកទៅ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។​
​ជាមួយគ្នា​នោះ លោក គង់ វិបុល ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ ទៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាប់ផ្ដើម​អនុវត្ដ លើ​ពន្ធ​ចំណេញ​មូលធន​នេះ លើកលែងតែ​មានការ​ប្រែប្រួល តាម​ការសម្រេច​ណាមួយ របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
​បើតាម​លោក វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា អ្នក​ដែល​បង់ពន្ធ​នេះ ច្រើនជាងគេ​៩០​ភាគរយ គឺ​អ្នក​ដែលមាន​របរ​អាជីវក​ម្ម ទៅលើ​ខាង​ផ្នែក​អចលនទ្រព្យ ប៉ុន្ដែ​ចំពោះ​ប្រជាជន​ទូទៅ មិន​ជាប់​នោះទេ បើសិនជា​មិនមាន​ការលក់​អចលនទ្រព្យ ហើយ​ជាប់ពន្ធ លុះត្រាតែ​លក់​ចំណេញ​៕