ការវិវត្តន៍​របស់​មេ​រោគ Covid-19 អាច​បង្ក​ឲ្យ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូច​កាលពី​ឆ្នាំ ២០០៨

សេដ្ឋកិច្ច
0
1149
[wai id="5"]

​[wai id="7"]
នាពេល​បច្ចុប្បន្ននេះ​ការកើតឡើង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា កំពុងតែ​បង្កើតឱ្យមាន​បញ្ហា​ជា ច្រើន​ដល់​ពិភពលោក ទាំង​សុខភាព​សាកល ទាំង​សេដ្ឋកិច្ច ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​យ៉ាងធ្ងន់ធ្ងរ​។ បើតាម​ការបញ្ជាក់​ពី​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ពិភពលោក​(WTCC)​លោកស្រី​Gloria Guevara មេរោគ​ថ្មី នេះ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ពិភពលោក​យ៉ាងតិចណាស់​ក៏​២២​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ ដោយសារ​ការធ្លាក់ចុះ​ខ្លាំង​នៃ​ការចំណាយ​របស់​ភ្ញៀវទេសចរ​ចិន​។​
ពាណិជ្ជកម្ម

​ការ​វាយ​លុយ​នៃ មេរោគ​កូ​រ៉ូ​ណា​ថ្មី​កំពុង​សម្លាប់​សេដ្ឋកិច្ចពិភពលោក​ដូច​កាល​ជំនាន់​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​ការវិវត្តន៍រ​បស់ Covid-១៩​។ សូម្បីតែ​ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ក៏​មិន​ហ៊ាន​ប្រមើល​ទុក និង​មិនអាច​និយាយបាន​ពី​កំណើន​ឥទ្ធិពល និង​ពីថ្ងៃ​អវសាន​របស់ Covid-១៩​។ បើ Covid-១៩ បន្ត​មាន​ឥទ្ធិពល និង​វត្តមាន​កាន់តែ​យូរ ផលវិបាក​ក៏​នឹងមាន​កាន់តែខ្លាំង​ចំពោះ​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​ក្នុង​លោក​។​
​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក អាច​នឹង​រីកធំឡើងៗ​ដែល​មិនទាន់​ប៉ាន់ស្មាន​បាន​ពិតប្រាកដ​ឡើយ ពិសេស វា​កើតឡើង​ស្រប​ពេលដែល​សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ ខណៈពេលដែល​ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​និង​បណ្តា ប្រទេស​ផ្សេងទៀត​កំពុង​ផ្លាស់ប្តូរ​ខ្សែ​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន​ទៅ​កន្លែង​ផ្សេងទៀត​ដោយសារ​ពន្ធ​ថ្មី និង​ភាព​តាន តឹង ខាង​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ចុះផ្សាយ rac.gov.kh ។

​វីរុស​នេះ​ក៏បាន​ដើរតួ​ជា​អង្គ​រំខាន​មួយ​ផ្សេងទៀត​សម្រាប់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ខ្សែ​ផ្គត់ផ្គង់​របស់​ពួកគេ​ឱ្យ​កាន់តែ​ឆាប់រហ័ស​។ បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន ការឆ្លង​មេរោគ​នេះ ក៏​ធ្វើឱ្យ​អន្តរាយ​ដល់​សុទិដ្ឋិនិយម​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​ជះឥទ្ធិពល​ដល់ទី​ផ្សារ​ផងដែរ ពោល​បាន​ផ្លាស់ប្តូរ និង​បាន​បង្កើន​អត្រា​នៃ​ការធ្លាក់ចុះ​នៃ​ទីផ្សារ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០​។

ធនាគារពិភពលោក​នឹង​កែប្រែ​ឡើងវិញ នូវ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​សកល​របស់ខ្លួន​ថា នឹង​ធ្លាក់ចុះ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​មេរោគ និង​ជំងឺ ខូ​វីដ​-១៩​ថ្មី ដោយសារតែ​បណ្តាញ​ផ្គត់ផ្គង់​សាកល​។ ទំនិញ​ចិន​ជាច្រើន​បានចេញ​ទៅកាន់​ពិភពលោក តាមរយៈ យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​និង​ទំនិញ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក បាន​ផ្អាក​ការហោះ ហើរ​ទៅកាន់​និង​ពី​ប្រទេស​ចិន ចំណែកឯ​ប្រទេសជិតខាង​មួយចំនួន​របស់​ចិន​ក៏បាន​បិទ​ព្រំដែន​របស់ខ្លួន​។ ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចពិភពលោក​នឹង​កើនឡើង​ដល់ ២,៥% នៅ​ឆ្នាំនេះ​បើ​ធៀប​នឹង​២,៤%​កាលពី​ឆ្នាំ​២០១៩៕
[wai id="6"]