ស្ថានទូត​ចិន​នៅ​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥​ទៀត​របស់​កម្ពុជា​នាំចេញ​ផលិត​ផល ទៅ​ចិន​បន្ថែមទៀត

សេដ្ឋកិច្ច
0
843
[wai id="8"]

[wai id="7"]

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋបាល​គយ​ប្រទេស​ចិន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥​ទៀត អាច​វេច​ខ្ចប់ នាំចេញ​ផ្លែ​ចេក​របស់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ចិន លើក​ទី​៤ ទើប​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​កើនឡើង​ដល់​១៥​ក្រុមហ៊ុន​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ចំការចេក​ក្នុងប្រទេស​កម្ពុជា រហូតដល់​១៥​ក្រុមហ៊ុន ដែលមាន​ការដាំដុះ​ដំណាំ​ចេក​មាន​ចំនួន​ជាង​៨០០០​ហិកតា និង​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន​២១​កន្លែង ត្រូវបាន​រដ្ឋាភិបាល​ចិន អនុញ្ញាត​ឲ្យ​នាំ​ចេញទៅ​ប្រទេស​ចិន​។​
ពាណិជ្ជកម្ម

​យោងតាម Facebook ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា បាន​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា «​កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​គយ​ប្រទេស​ចិន បានសម្រេច​អនុញ្ញាត​ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុន​កសិកម្ម​ផ្សេងទៀត​សរុប​ចំនួន​៥ ជា​សហគ្រាស​ចំការ និង រោងចក្រ​វេច​ខ្ចប់​នាំចេញ​ផ្លែ​ចេក នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​លើក​ទី​៤​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ចម្ការចេក​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ចុះឈ្មោះ​មាន​ចំនួន​រហូតដល់​១៥ ក្រុមហ៊ុន ការដាំដុះ​ដំណាំ​ចេក​មាន​ចំនួន​ជាង ៨០០០ ហិកតា និង​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន ២១​កន្លែង បាន​ជួយ​លើកកម្ពស់​យ៉ាង​ល្អប្រសើរ លើ​សមត្ថភាព​កែច្នៃ​ផលិតកម្ម ទម្រង់​នៃ​ការនាំចេញ និង​ការប្រកួតប្រជែង​របស់​ដំណាំ​ចេក​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​សូមជម្រាបថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ការនាំចេញ​ចេក​មាន​ចំនួន​ជាង ១៤​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៦៨​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រសួងពាណិជ្ជកម្ម​៕
 



[wai id="5"]