ធនាគារពិភពលោក ៖​ផ្តល់​កញ្ចប់​ជំនួយ​១២​ពាន់​លាន​ដុល្លារ ក្នុងការ​ប្រឆាំង​ជាមួយ​មេរោគ COVID-19

សេដ្ឋកិច្ច
0
896
[wai id="5"]

[wai id="7"]
​របាយការណ៍​ផ្សារ​ហ៊ុន​នៅ​ស្ទើរ​ទូទាំង​ពិភពលោក​មានការ​ធ្លាក់​ចុះ ខណៈ​វីរុស Corona ដូចដែល​ទិន្នន័យ​ថ្មី​បានចេញ​ផ្សាយ កាលពីពេល​ថ្មីៗ​បាន​បង្ហាញថា មនុស្ស​ជាង​១០០ នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ចិន និង​ជាង​៤,៥០០​នាក់​បាន​ឆ្លង​វីរុស នៅ​ទូទាំង​ពិភពលោក​។​
​ជុំវិញ​បញ្ហា​នេះដែរ ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃទី​៣ ខែមីនា បានប្រកាស​ផ្តល់​កញ្ចប់​ជំនួយ ក្នុង​ទំហំ​ទឹកប្រាក់ ១២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​ក្រីក្រ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ដែល​កំពុង​វាយប្រហារ​ក្នុង​បណ្តាល​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក ។​
ពាណិជ្ជកម្ម

​ប្រធាន​ធនាគារពិភពលោក លោក David Malpass បាន​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖ « គោលបំណង​នៃ​កញ្ចប់​ជំនួយ ១២​ពាន់​លាន​ដុល្លារ​នេះ គឺជា​ការចាត់វិធានកា​រ​ដ៏​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេស ដែល​កំពុង​ត្រូវការ​ជំនួយ​»​។ ប្រមុខ​ធនាគារពិភពលោក ចង់​សំដៅទៅ​ប្រទេស​ក្រីក្រ​ជាច្រើន ដែល​ខ្វះ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើបៗ កំពុង​ប្រឈម​នឹង COVID-19 ហើយ​ជំនួយ​មួយ​នេះ នឹង​ជួយ​ប្រទេស​ក្រីក្រ​ទាំងនោះ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19​។

​ដោយឡែក រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស G៧ ក៏មាន​គោលដៅ​ស្វែងរក​យុទ្ធសាស្ត្រ​រួម​ដើម្បី​ទប់ស្កាត់​ផលវិបាក​សេដ្ឋកិច្ច​ដែល​កំពុង​កើតចេញពី​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ ពោល​តាំងពី​ពេលមុន​ផ្ទុះ Covid-១៩ អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅ​កាត់ OCDE បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០២០ មាន ២,៩%​។ តែ​ឥឡូវនេះ និង​តាម OCDE ដដែល កំណើនសេដ្ឋកិច្ច​ក្នុង​លោក​មិន​អាចមាន​លើសពី ២,៤% ហើយ​សម្រាប់​ត្រីមាស​ទី​១ នេះ ពិភពលោក​អាច​នឹង​ស្គាល់​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​។​
OCDE បាន​ព្រមាន​ទុកជាមុន​ថា បើ​វិបត្តិ Covid-១៩ បន្ត​មាន​កាន់តែ​យូរ និង​រីក​រាលដាល​កាន់តែខ្លាំង​នៅ​អាស៊ី ប៉ាស៊ីហ្វិក អឺរ៉ុប និង​អាមេរិក​ខាងជើង កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០២០ អាច​នឹង​ធ្លាក់ចុះ​ដល់ ១,៤%​។ នៅក្នុង​ករណីនេះ ចង្វាក់​ពាណិជ្ជកម្ម​ក្នុង​លោក​នឹង​ធ្លាក់ចុះ​ប្រមាណ ៣,៧៥%​។ ចិន​ដែលជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចពិភពលោក​អាចមាន​កំណើនសេដ្ឋកិច្ច​ត្រឹម ៤,៩% ក្នុង​ឆ្នាំ ២០២០​។ សម្រាប់​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​វិញ បារាំង​អាចមាន​កំណើនសេដ្ឋកិច្ច​ក្នុង​ចន្លោះ​ពី ០,៨% ទៅ ០,៩% ហើយ​អ៊ីតាលី​ដែល​កំពុង​ក្លាយជា​ប្រភព Covid-១៩ នៅ​អឺរ៉ុប​អាច​ស្គាល់​កំណើនសេដ្ឋកិច្ច ០%​។​
​គួរបញ្ជាក់​ដែរ​ថាបើ​យោងតាម​របាយការណ៍​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូរ៉ូណា​នៅ​ទូទាំង​ពិភពលោក​រួមមាន​៖
•​ ​៥៤ នាក់​នៅ​អ៊ីរ៉ង់​
•​ ​៣៤ នាក់​នៅ​អ៊ីតាលី​
•​ ​២០ នាក់​នៅ​កូរ៉េខាងត្បូង​
•​ ​១២ នាក់​នៅ​ប្រទេស​ជប៉ុន​
•​ ​ពីរ​នាក់ៗ​នៅ​ហុងកុង​និង​បារាំង​
•​ ​ម្នាក់ៗ​នៅក្នុង​ប្រទេស​ហ្វីលីពីន តៃវ៉ាន់ អូស្ត្រាលី ថៃ​និង​សហរដ្ឋអាមេរិក​។​
​សរុប​ករណី​ឆ្លង​ដែល​ត្រូវបាន​បញ្ជា​ក់នៅ​ចិនដីគោក​ឥឡូវនេះ​មាន​ចំនួន ៨០ ០២៦​នាក់ ខណៈ​ចំនួន​ឆ្លង​ទូទាំង​សកលលោក ឈានដល់ ៨៨ ៤៤៣ នាក់​៕
[wai id="6"]