ធនាគារអភិវឌ្ឍន៍អាស៊ី​ADB ៖ សេដ្ឋកិច្ចកម្ពុជា​ថា​នឹង​កើន​ក្នុង​អត្រា​៤%​ក្នុង​ឆ្នាំ​២០២១

សេដ្ឋកិច្ច
0
848
[wai id="9"]


​កាលពីពេល​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ADB បាន​ព្យាករ​សន្ទុះ​សេដ្ឋកិច្ចកម្ពុជា​ថា​នឹង​កើន​ក្នុង​អត្រា​៤%​ក្នុង​ឆ្នាំ​២០២១ តែ​បាន​ក្រើនរំឭក​ថា​កំណើន​ជាក់ស្ដែង​ក៏​អាស្រ័យ​ផងដែរ​លើ​ស្ថានភាព​ផ្ទុះ​ឆ្លង​កូ​វីដ​១៩​ក្នុង​សហគមន៍​។​
​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB លោកស្រី Sunniya Durrani-Jamal បាន​មានប្រសាសន៍ ថា «​សេដ្ឋកិច្ចកម្ពុជា បាន​ធ្លាក់ចុះ ៣,១% ក្នុង​ឆ្នាំ ២០២០ ដោយសារ​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ ១៩ ។
ពាណិជ្ជកម្ម

រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ករណី​ថ្មីៗ​ដែល​បាន​កើតឡើង ហើយ​យើង​រំពឹងថា សេដ្ឋកិច្ច​នឹង​វិល ត្រឡប់​មករក​កំណើន​វិញ​ក្នុង​ឆ្នាំ ២០២១ ។ កំណើន​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ និង​តំបន់​ទាំងអស់ នឹង​ទទួលបាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះទេ ដូច្នេះ​វា​ចាំបាច់​ណាស់ ក្នុងការ​តាមដាន​មើល​ជីវភាព គ្រួសារ​ទាំងឡាយ ក៏ដូចជា​តម្រូវ​ការគាំទ្រ​បន្ថែម​ឱ្យបាន​ដិតដល់​» ។​
​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ​២០២១​បាន​បង្ហាញថា ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ បាន​គេ​រំពឹងថា​នឹង​កើនឡើង ៧.១% ក្នុង​ឆ្នាំ ២០២១ និង ៧% នៅ​ឆ្នាំ ២០២២ ដោយសារ​កា​រស​ងើប ឡើងវិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ការធ្វើដំណើរ ក៏ដូចជា​កំណើន នៃ ឧ​ស្សហកម្ម​ធន​ស្រាល​ផ្សេងទៀត ដូចជា​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​កង់​។​

​ចំណែកឯ វិស័យ​កសិកម្ម​ត្រូវបាន​រំពឹង ថា​នឹង​កើនឡើង ១,៣% ក្នុង​ឆ្នាំ ២០២១ និង ១,២% ក្នុង​ឆ្នាំ ២០២២ ដោយមាន​ការកើនឡើង​នៃ ផលិតកម្ម​កសិផល បន្ទាប់ពី​រង​ការខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន ការបន្ត​មាន​កំណើន​នៃ វារីវប្បកម្ម និង​ការ​ហក់​ឡើង នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​ដោយឡែក​សម្រាប់ វិស័យ​សេវាកម្ម​នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ល្បឿន​យឺតៗ ពោលគឺ​ប្រមាណ ៣,៣% ក្នុង​ឆ្នាំ ២០២១ ទៅ ៦,២% ក្នុង​ឆ្នាំ ២០២២​។ កិច្ចប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ស្រុក ដែល​បាន ចាប់ផ្តើម​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ កំពុង​ធ្វើអោយ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាក់ចុះ​។​

​លោកស្រី Sunniya Durrani បន្ត​មានប្រសាសន៍ ដោយ​បន្ថែមថា រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​រក្សា​ជំហរ គោលនយោបាយ​សារពើពន្ធ ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ ។ បច្ចុប្បន្ន ធនាគារ​អភិវឌ្ឍន៍ អាស៊ី កំពុង​អនុវត្ត​គម្រោង​វិនិយោគ ដែលមាន​តម្លៃ​ជាង ២,១ ពាន់ លាន​ដុល្លារ​នៅ​កម្ពុជា​។ នៅ​ឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​ផ្តល់ប្រាក់​កម្ចី និង​ជំនួយឥតសំណង​ចំនួន ៤៧៧ លាន​ដុល្លារ ហើយ​បាន កៀគរ​ថវិកា​បន្ថែមចំនួន ២៨១,៣ លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន សម្រាប់​ប្រទេស​កម្ពុជា​។ ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ ២០២១-២០២៣ រួមមាន​កម្ចីសម្បទាន​ចំនួន ១,៣៥ ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន ៣២,៤ លាន ដុល្លារ​ដើម្បី គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការស្តារ​សេដ្ឋកិច្ចជាតិ ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩៕