តើបងធំ​ឬ​ខ្លា​អាស៊ាន​ជា​ប្រទេស​ណា​? ​ ​

សេដ្ឋកិច្ច
0
1840
តើបងធំទាំងនោះពិតជាខ្លាំងក្លាដូចដែលបានបង្ហាញសព្វាវុធដែរឬទេ?

.​ ​តើ​ប្រទេស​ណាខ្លះ​ជាប់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច និង​យោធា ក្នុង​លំដាប់ លេខ​១​នៅ​អាស៊ាន​?
.​ ​កម្ពុជា​ជាប់​លេខ​ប៉ុន្មាន​ក្នុង​អាស៊ាន​?

​គ្រប់គ្នា​ដឹក​ហើយ​ថា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ឬ​អាស៊ីអាគ្នេយ៍ ដែល មាន​ចំនួន ១០ ប្រទេស​ដែល​ក្នុងនោះ​រួមមាន​៖ ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី កម្ពុជា ឡាវ និង​ប្រ៊ុយណេ គឺជា ប្រទេស​ក្នុង​តំបន់​មួយ​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​បើទោះបី ប្រទេស​ទាំង​១០​នោះ​មិនទាន់​រីកចម្រើន​ព្រមៗ​គ្នា​ក៏ដោយ​។​

​ប្រជាជាតិ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​៦០០​លាន​នាក់ ហើយ មាន​សេដ្ឋកិច្ច​រីកចម្រើន​ដែលមាន​ចំណូល GDP ក្នុង ចន្លោះ​៥% ដល់ ៧% ដែលជា តំបន់​មួយ​មិនអាច​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ធំៗ និង មហាអំណាច​មើលរំលង​បានឡើយ​។​

​ពិត​មែនហើយ​មហាអំណាច​ធំៗ​ដូចជា​អាមេរិក ចិន រុស្សី និង សហគមន៍ អឺរ៉ុប ក្រៅពី​ចាត់ទុក​តំបន់​អាស៊ាន​ជា​ភូមិសាស្ត្រ​យ៉ាង​ល្អ​ក៏ដោយ តែ​ប្រទេស ទាំងនេះ​ក៏ត្រូវ​បាន​សហរដ្ឋ អាមេរិក​ព្យាយាម​ឲ្យ​អាស៊ាន​បង្កើត​សម្ព័ន្ធ មិត្ត យោធា​មួយ​ឈ្មោះថា SEATO ក្នុង​គោលបំណង​កៀងគរ​អាស៊ាន​ឲ្យ​ចូលប្រកួត ប្រជែង​អំណាច​បែប​យោធា​។ ប៉ុន្តែ​អង្គការ​នេះ​មិន​ត្រូវបាន​អាស៊ាន ចាប់អារម្មណ៍ និង​បន្តជីវិត​ឡើយ​នោះ​ដោយសារតែ​លក្ខន្តិកៈ​អាស៊ាន​មិន ចង់​លូកលាន់ ឬ​ឲ្យ​បណ្តា​ប្រទេស​មហាអំណាច​អូស​ដៃ​ចូល​ការ​ជួញ​សង្គ្រាម នោះឡើយ​។ អាស៊ាន​បាន​ចង សម្ព័ន្ធ​គ្នា​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​តំបន់ មួយ​ខ្លាំង​។ នេះ​ជា​នយោបាយ​ដ៏​ឆ្លាត​វៃ​មួយ​របស់​អាស៊ាន​ខណៈ​សេដ្ឋកិច្ច របស់​ពួកគេ​ពុំទាន់​ខ្លាំងក្លា​ឲ្យ​ស្មើ​ប្រទេស​មហា អំណាច​។ ដូច្នេះ​ពួកគេ​មិន​ចង់ ជួយ​សង្គ្រាម ឬ​ដាក់ខ្លួន​ជា​ឧបករណ៍​ឲ្យ​ប្រទេស​មហាអំណាច​យកទៅ​ប្រើ ប្រាស់​ឡើយ​។ តែ​យ៉ាងណាក៏ដោយ​ថ្វីដ្បិតតែ​អាស៊ាន​មិន​ចង់​បង្កើត​នូវ​សម្ព័ន្ធ ភាព​យោធា​ជា​ចំហ​ក៏ដោយ ចុះ​ក៏​បណ្តា​ប្រទេស​នីមួយៗ​តែងតែ​គិតគូរ​ពី វិស័យ​យោធា​ស្របគ្នា​នឹង​ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច​សម្រាប់​ប្រទេស របស់ខ្លួន​រៀងៗ​ខ្លួន​ដែរ​។​
​សូមចុចទីនេះដើម្បីអានបន្ត...