ឧកញ៉ា​ពុង ឃាវ​សែ​៖ គម្រោង​ព្រលានយន្តហោះ​ស្រុក​ស្អាង​ខេត្តកណ្តាល អាច​នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០២៣

សេដ្ឋកិច្ច
0
4041
[wai id="6"]


​លោក ស៊ីន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បាន​ថ្លែងថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន អន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើ​ទឹកដី​ខេត្តកណ្តាល និង​តាកែវ សម្រេចបាន​ជាង ៣០% ហើយ ប៉ុន្តែ​ការសាងសង់​នៅតែ​បន្ត​ដំណើរការ បើទោះបី​មាន​ភាពយឺត​យ៉ា​វា​បន្តិចបន្តួច ដោយសារ​ការរីក​រាល​ដាល ជាស​កល​នៃ​កូ​វីដ​១៩ នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ក៏ដោយ ។​



​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​» នៅ​ថ្ងៃទី​១៦ មេសា កន្លងទៅ លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​បញ្ជាក់ថា «​ការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី នៅតែ​ដំណើរការ​ទេ ប៉ុន្ដែ​មាន​ផ្ដល់​ប៉ះពាល់​ខ្លះ​ដែរ ពី​កូ​វីដ ដោយសារតែ​អ្នកជំនាញការ​ចិន​មួយចំនួន ក្នុងនោះ​ភាគច្រើន​ជា​ក្រុមហ៊ុន​ចិន ចឹ​ង​ដោយសារ​អ្នកជំនាញ​មួយចំនួន​គាត់​ទៅ​ស្រុក ហើយ​ពិបាក​មកវិញ ចឹ​ង​មានការ​យឺតយ៉ាវ ប៉ុន្ដែ​ដំណើរការ​នៅតែ​ដំណើរ ការធម្មតា ប៉ុន្ដែ​យឺត​ជាង​មុន​មាន​ជំងឺ​កូ​វីដ ប៉ុន្ដែ​នៅ​បន្ដ​រហូត ចឹ​ង​ភ្នំពេញ​ហ្នឹង​ដំណើរការបាន​ប្រហែល​ជាង ៣០% ហើយ​»​។​

​ជាមួយគ្នា​នោះដែរ លោក​ឧកញ៉ា​ពុង ឃាវ​សែ បាន​សាង​ស់​សំណង់​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​មួយ​គឺ អាកាសយានដ្ឋាន​អន្ត រ​ជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំ​ជាង គេ​លំដាប់​ទី​៩ នៅលើ​ពិភពលោក​បន្ទាប់ពី​អាកាសយានដ្ឋាន Chicago O’Hare និង​នាំមុខ​អាកាសយានដ្ឋាន អន្តរជាតិ​បេ​កាំ​ង របស់​ប្រទេស​ចិន Beijing Capital International ដែល​ឧកញ៉ា​ពុង ឃាវ​សែ​បាន​ពោលថា ការសាងសង់ ព្រលានយន្ដហោះ​នេះ ជា​ឆាកជីវិត​ចុងក្រោយ​រប​ស់លោក “​ឥឡូវនេះ​ខ្ញុំ​មាន​អាយុ​៧១​ឆ្នាំ​ហើយ ទម្រាំ​ធ្វើ​ព្រលាន នេះ​រូ​ច​ខ្ញុំ​មាន​អាយុ​៨៧​ឆ្នាំ​ឯណោះ មិនគួរ​ទទួលយក​គ​ម្រោ​ង​នេះ​មក​ធ្វើ​ទេ តែ ខ្ញុំ​នឹង​ប្រើ​ឆាកជីវិត ចុងក្រោយ​របស់ខ្ញុំ មក​សង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី នៅ​ស្រុក​ស្អាង​ខេត្តកណ្តាល ធំជាងគេ​នៅ​កម្ពុជា ឲ្យ​បាន​ដាច់ខាត​”​។​
ពាណិជ្ជកម្ម

​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ នៅលើ​ពិភពលោក​។​ដោយយោង​តាម អ្នក​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​បាន ឱ្យដឹងថា​ក្រុមហ៊ុន Foster & Partners ត្រូវបាន​ជ្រើសរើស​ដើម្បី​រៀបចំ​ប្លង់​មេ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ថ្មី​ដែលមាន​ទឹកប្រាក់ ១,៥ ពាន់​លាន​ដុល្លារ​ស្ថិតនៅក្នុង​ខេត្តកណ្តាល​និង​ខេត្តតាកែវ​។ ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ២.៦០០​ហិកតា និង​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដោយ​ដំណាក់កាល​ទីមួយ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០២៣​។​

​គួររំលឹកថា គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ ត្រូវបាន​ប្រកាសឡើង ក្នុង​ដំណើរ​ទេស្សន​កិច្ច របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង មក​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨​។ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ចិន ក៏បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​គម្រោង​វិនិយោគ រវាង​ក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវ​សែ និង​ក្រុមហ៊ុន​ចិន​ផងដែរ​។​
​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជាក់ថា នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២,៦០០​ហិកតា ដែលជា​ដី​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន ក្នុងស្រុក​បាទី ខេត្តតាកែវ​។​
​ដើម្បី​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ត្រូវបង្កើត​ក្រុមហ៊ុន​មួយ ដែលមាន​ឈ្មោះថា «​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៉ិ​ន​វេស​មិន ឬ Cambodia Airport Investment» ដែល​រាជរដ្ឋាភិបាល កាន់កាប់​ភាគហ៊ុន​១០​ភាគរយ​។​
​ដោយឡែក ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ កាន់កាប់​ភាគហ៊ុន​៩០​ភាគរយ ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន ១,៥០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទឹកប្រាក់​១,១០០​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ ជា​របស់​ក្រុមហ៊ុន OCIC និង​២៨០​លាន​ដុល្លារ​ទៀត ជា​ដើមទុន​ចុះបញ្ជី​៕​
[wai id="5"]