អចលនទ្រព្យ​នៅ​តំបន់ ផ្លូវ​ក្រវ៉ាត់ ក្រុង​ទី​៣ កំពុង​ត្រូវប៉ាន់​ខ្លាំង

សេដ្ឋកិច្ច
0
4461


[wai id="7"]
កម្ពុជា ចំណាយ​ថវិកា​ជិត ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវ៉ាត់ ក្រុង​ទី​៣ ដែលមាន​ប្រវែង​ជាង ៥០​គីឡូម៉ែត្រ ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ក្នុង ទីក្រុង និង​ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង ។​គម្រោង​ផ្លូវ​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ហើយ​រាជរដ្ឋាភិបាល កម្ពុជា ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ពន្ធ និង​សួយ សារ​អាករ ។ ការស្ថាបនា នឹង​ប្រើ​រយៈពេល​៤២​ខែ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​

​បើ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ប្រវែង​សរុប​ជិត​៥៣​គីឡូម៉ែត្រ ។ ផ្លូវ​នេះ មាន​ទំហំ​ទទឹងផ្លូវ​រហូតដល់​ទៅ ២៧​ម៉ែត្រ សម្រាប់​ទីប្រជុំជន និង សម្រាប់​ក្រៅ ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ ។​

​កាលពីពេល​ថ្មីៗ​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែឧសភា​កន្លងទៅនេះ​ថា ការដ្ឋាន​សាងសង់​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី ៣ សម្រេចបាន ៣៧​ភាគរយ​ហើយ​។ ដោយ​គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៥២,៩៨៣​គីឡូម៉ែត្រ (​ជិត ៥៣​គីឡូម៉ែត្រ​) ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ប្រវែង ១៥​គ​.​ម និង​ខេត្តកណ្តាល​ប្រវែង ៣៨​គ​.​ម និង​សាងសង់​ស្ពាន​ចំនួន ៤​កន្លែង​។​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ត​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៦ កាត់​តាម​មហាវិថី​ឈ្នះ​ឈ្នះ និង​ស្ពាន​ព្រែក​ព្នៅ ឆ្លងកាត់​ផ្លូវ និង​ស្ពាន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ដូចខាងក្រោម​៖-​ផ្លូវជាតិ​លេខ​៤ (​ភ្នំពេញ​) (​ស្ពាន​អាកាស​) -​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​) (​ស្ពាន​អាកាស​) -​ផ្លូវជាតិ​លេខ​២ (​ភ្នំពេញ​) (​ស្ពាន​អាកាស​) -​ផ្លូវជាតិ​លេខ​២១ (​កណ្តាល​) (​ស្ពាន​អាកាស​) -​ផ្លូវជាតិ​លេខ​២១A (​កណ្តាល​) -​ស្ពាន​បាសាក់ (​កណ្តាល​) (​គម្រោង​សាងសង់​ស្ពាន​ចំនួន​២ ប្រវែង​សរុប ៩៩០​ម៉ែត្រ​) -​ផ្លូវ​លេខ​១១០ (​កណ្តាល​) -​ភ្ជាប់​ផ្លូវជាតិ​លេខ​១ (​កណ្តាល​)​។

​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង​។

​សម្រាប់​វិស័យ​អចលនទ្រព្យ​ការពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​នេះ​គឺ​បាន​បញ្ជាក់ថា​វិស័យ​អចលនទ្រព្យ​កំពុង​តែមាន​កំណើន​ខ្លាំងក្លា​ដែល​ទាមទារ​ឲ្យ​ពង្រីក​ទំហំ​ក្រុង​បន្ថែមទៀត​ដើ​ម្ប​ពង្រីក​ទំហំ​វិនិយោគ​ឲ្យ​កាន់តែច្រើន​។ គេ​ក៏​រំពឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដ៏​ធំ​មួយ​នេះ​នឹង​ជម្រុញ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នោះ​ឲ្យ​កើនឡើង​ផងដែរ​។​

[wai id="5"]