ប្រជាកសិករ​កម្ពុជា មានសង្ឃឹម​ហើយ​ពេលនេះ ភាគី​ចិន​បានស្នើ​សុំ​ទិញ​ស្វាយ​ស្រស់​ចំនួន ៥០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ និង​…

សេដ្ឋកិច្ច
0
1591


[wai id="7"]
​កម្ពុជា​-​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៅក្នុង​ការនាំចេញ​ស្វាយ​ស្រស់​ចំនួន ៥០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ ដែល​នេះ​ជាការ​បើកផ្លូវ​ក្នុងការ​ជំរុញ​ការនាំចេញ​កសិផល​ក្នុងស្រុក​ទៅកាន់​ទីផ្សារ​ធំជាងគេ​នៅ​អាស៊ី​មួយ​នេះ​។​
​កិច្ចព្រមព្រៀង​លើ​ពិធីសារ​ស្តីពី «​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​» ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយនឹង​លោក WANG Wentian ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី វេ​ង សាខុន បាន​ឲ្យ​ដឹងថា ផលិតកម្ម​ផ្លែស្វាយ​ស្រស់​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានការ​កើន​ឡើងជា​លំដាប់ ដែល​បង្ហាញ​ពីស​ក្កា​នុព​ល​នូវ​ភាពចាំបាច់​ត្រូវ​ដោះស្រាយ​រក​ទីផ្សារ​ដើម្បី​នាំចេញ​។​
​ឯកឧត្តម​រដ្ឋមន្ដ្រី វេ​ង សាខុន បាន​គូសបញ្ជាក់ថា តាម​ស្ថិតិ​ចុងក្រោយ​នា​ឆ្នាំ​២០១៩ បាន​បង្ហាញថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ មាន​ចំនួន ១២៤,៣១៩​ហិកតា ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​មាន​ចំនួន​៩១,៣៩៨​ហិកតា និង​ទិន្នផល​ជា​មធ្យម​ទទួល បាន​១៥.៨៥​តោន​ក្នុង​មួយ​ហិកតា​ក្នុង​រដូវ ដែលជា​មធ្យម កម្ពុជា​អាចមាន​ផលិតផល​ស្វាយ ស្រស់​ប្រមាណ ១,៤៤៨,៦៧៧​តោន ក្នុង​មួយ​រដូវ​។​

​ឯកឧត្តម វេ​ង សាខុន​បាន​បន្ថែមថា ចំពោះ​កសិកម្ម រដ្ឋាភិបាល​ចិន​បានសម្រេច​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​ដល់ ៤០ ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ហើយ​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ​បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ដោយ​ត្រង់​ទៅ កាន់​ទីផ្សារ​ចិន​ដែល​ត្រូវការ ៨​លាន​តោន​ក្នុង​១​ឆ្នាំ​។​
​ឯកឧត្តម​ក៏បាន​អះអាង​ផងដែរ​ថា កម្ពុជា និង​ចិន​បាននិងកំពុង​ពិភាក្សា​អំពី និ​តី​វិធី​និង​លក្ខខណ្ឌ​តម្រូវ និង​បច្ចេកទេស មួយចំនួន​ដើម្បី​ឈានទៅ​ធ្វើការ​អនុម័ត​លើ​ឯកសារ​សំណើ​នាំចេញ ម្រេច មៀន​ប៉ៃលិន ក្រូចថ្លុង ធុ​រ៉េ​ន នឹង​ទឹកមាត់​ត្រចៀកកាំ ហើយ​កិច្ចការ​នេះ​នឹង​អាច​ចាប់ផ្តើម​ធ្វើការ​នាំចេញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​
[wai id="5"]