ទីផ្សារ​អចលនទ្រព្យ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ កំពុង​ត្រូវប៉ាន់​ខ្លាំង !

សេដ្ឋកិច្ច
0
5368


[wai id="7"]

​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​ប្រវែង​សរុប ៥២,៩៨​គីឡូម៉ែត្រ (​ផ្លូវ​មេ​ប្រវែង ៤៧,៦​គីឡូម៉ែត្រ ក្រាល​បេតុង​ស៊ីម៉ងត៍​សរសៃដែក និង​ផ្លូវ​ខ្នែង​ត​ភ្ជាប់​ប្រវែង ៥,៣​គីឡូម៉ែត្រ​ក្រាល​បេតុង​កៅស៊ូ​)​។ ក្នុងនោះ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ប្រវែង ១៥,៤២​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​៣៧,៥៥​គីឡូម៉ែត្រ​។​

​បន្ទាប់ពី​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ចាប់ផ្ដើម​តម្លៃ​អចលនទ្រព្យ​ក៏មាន​ការកើនឡើង​ដែល​ធ្វើ ឲ្យ​វិស័យ អចលនទ្រព្យ​នៅ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​មាន​សន្ទុះ​យ៉ាងខ្លាំង​ដែល​តម្លៃ​ដី​នៅតាម​តំបន់​បណ្តោយ​ផ្លូវ​ទាំងនោះ គឺមាន​ការកើនឡើង យ៉ាងខ្លាំង​នា ពេលបច្ចុប្បន្ន​។ បច្ចុប្បន្ន​សន្ទុះ​នៃ​ការវិនិយោគ​លើ​ការ​ពុះ​ឡូត៍​លក់ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅតែមាន​នៅឡើយ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន និង​ចាប់ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ទីក្រុង ដូច្នេះ​តម្លៃ​ដី​នៅមានកម្រិត ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ដល់​អ្នកវិនិយោគ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ អ្នកវិនិយោគ​មានឱកាស​ច្រើន​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ ហើយ​អ្នកទិញ​អាចមាន​លទ្ធភាព​ទទួល​បាន​ដី​ដែលមាន​សុវត្ថិភាព​ពុំមាន​បញ្ហា​។​

​គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ ការសាងសង់​នេះ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់ Shanghai Construction Group Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​Guangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៨ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​



​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ត​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ​៦ កាត់​តាម​មហាវិថី​ឈ្នះ​ឈ្នះ និង​ស្ពាន​ព្រែក​ព្នៅ​។ ផ្លូវ​នេះ​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ​៤ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ឆ្លងកាត់​ទន្លេបាសាក់ ព្រមទាំង​កោះអន្លង់ចិន ដោយមាន​ស្ពាន​ចំនួន​២ និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​១ ដែលមាន​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤ + ៨៤០​។ ផ្លូវ​នេះ នឹង​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​មួយ បម្រើ​ដល់​ការដឹកជញ្ជូន​រវាង​រាជធានី​ភ្នំពេញ ពិសេស​ត​ភ្ជាប់​ទៅ​ចំណត​ផែ​កុង​តេ​ន័​រ​ថ្មី របស់​កំពង​ផែ​ស្វយ័ត​ភ្នំពេញ នៅ​ស្រុក​កៀនស្វាយ​។​
​ផ្លូវ​ក្រវាត់​នេះ មាន​ទំហំ​ទទឹងផ្លូវ​រហូតដល់​ទៅ ២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន (​ប្រវែង ២,៨​គីឡូម៉ែត្រ​) និង​សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ (​ប្រវែង ៤៤,៨​គីឡូម៉ែត្រ​) ដោយមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​។​

​សម្រាប់​ទីប្រជុំជន​៖ ផ្លូវ​នេះ​មាន​៤​គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២​ទៅ​២​មក​) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥​ម៉ែត្រ និង​២​គន្លង​សម្រាប់​ម៉ូតូ (១​ទៅ​១​មក​) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន និង​សួន​ពុះ​ចែក​ទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥​ម៉ែត្រ និង​ផ្លូវ​ថ្មើរជើង​សងខាង ២,២៥​ម៉ែត្រ​។​

​សម្រាប់​ក្រៅ​ទីប្រជុំជន​៖ ផ្លូវ​នេះ​មាន ៤​គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២​ទៅ​២​មក​) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥​ម៉ែត្រ និង​២​គន្លង​សម្រាប់​ម៉ូតូ (១​ទៅ​១​មក​) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន និង​សួន​ពុះ​ចែក​ទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​សងខាង ១,៥​ម៉ែត្រ​។​

​ស្ពាន​នៃ​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ចំនួន​២ ដែល​ឆ្លងកាត់​ទន្លេបាសាក់ គឺ​មួយ​ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន​ដែលមាន​ប្រវែង​៣៦៦​ម៉ែត្រ និង​មួយទៀត​ត​ភ្ជាប់​ពី​កោះអន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ មាន​ប្រវែង​៦៣០​ម៉ែត្រ​។ គម្រោង​នៃ​ផ្លូវ​នេះ ក៏មាន​ការសាងសង់​ស្ពាន​អាកាស​ចំនួន​៤​ផងដែរ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤, លេខ​៣, លេខ​២ និង​លេខ​២១ ប្រវែង​សរុប ១​ពាន់​ម៉ែត្រ​៕

[wai id="5"]