ខេត្តមណ្ឌលគិរី បានចាប់ផ្តើម​ស្រូប​ភ្ញៀវ​ទេសចរណ៍​កាន់តែខ្លាំង​ហើយ ពេលនេះ​ក្រសួង​កំពុងតែ​……

សេដ្ឋកិច្ច
0
2643
[wai id="8"]


[wai id="7"]
​ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​អេកូ​ទេ​សចណ៍​មួយ​ក្នុងចំណោម​ខេត្ត​ជាច្រើន​ទៀត ដែល​ត្រូវបាន​ក្រសួងទេសចរណ៍​បាននិងកំពុង​រៀបចំ​ផែន​មេការ​វិស័យ​ទេ​សចណ៍ ដើម្បី​ជំរុញ​ឲ្យ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស កម្ពុជា​នេះ ក្លាយជា​មេដែក​ឆក់​ដ៏​សំខាន់​មួយទៀត​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ បើតាម​ផែនការ សេចក្ដីព្រាង​ផែនការ​ម​នេះ​នឹង​រៀបចំ​រួចរាល់​នៅ​ដំណាច់​ខែសីហា​ឆ្នាំ​២០២០​នេះ​។​
ពាណិជ្ជកម្ម

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោង ខុន នៅក្នុង​កិច្ច​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី ព្រាង​បឋម​ផែន ការ​មេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​ក្រុង​សែន​មនោ​រម្យ បាន​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើនជាង មុន​បន្ថែមទៀត ដើម្បី​រួមចំណែក​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម និង​បង្កើត​ការងារ​ផងដែរ​។​

​ទី​១៖ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវតែ​គោរព​ទៅតាម​អភិក្រម​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ «​ការអភិវឌ្ឍ​បម្រើការ​អភិរក្ស និង​ការអភិរក្ស​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​» ដើម្បី​បានជា​ប្រយោជន៍​សេដ្ឋកិច្ចសង្គម និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​រួមចំណែក​ដល់​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌ ពិសេស​រក្សាបាន​នូវ​អត្តសញ្ញាណ​ដើម​របស់​ខេត្តមណ្ឌលគិរី​។​

* ទី​២៖ ការអភិវឌ្ឍ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ជាតិ ឆ្នាំ​២០២០-២០៣៥ និង​បណ្តា​ឆ្នាំ​ខាងមុខ ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​។​

* ទី​៣៖ កំណត់​វិសាលភាព​នៃ​សកម្មភាព​វិនិយោគ​-​អភិវឌ្ឍ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ទាំង​៥ (​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ណា​ម​លៀរ លំផាត់ កែវ​សីមា និង​ស្រែ​ពក​) និង​របៀង​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍ ប៊ូ​ស្រា​-​ដាក់​ដាំ ដោយ​លើកទឹកចិត្ត​ឲ្យ​មានការ​អភិវឌ្ឍ​តែ​សកម្មភាព​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ ភ្ជាប់​ជាមួយ​ទេសចរណ៍វប្បធម៌​ជនជាតិដើម​ភាគតិច​ពិសេស គប្បី​ជំរុញ​លើកទឹកចិត្ត ពង្រឹង​វិស័យ​សហគមន៍ ទេសចរណ៍​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព​។​

* ទី​៤៖ អាជ្ញាធរខេត្ត​គ្រប់​សមត្ថកិច្ច​គ្រប់​កម្រិត និង​ជំនាញ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​ជាដាច់ខាត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការទន្ទ្រាន​ដី​រដ្ឋ ដីព្រៃ​ជា​កម្មសិទ្ធិឯកជន​។​

* ទី​៥៖ ធ្វើការ​ការចុះបញ្ជី​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​ឱ្យបាន​រួសរាន់​ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ និង​អភិវឌ្ឍ​តំបន់​ទាំងអស់នេះ​

​លោក​បាន​បន្ថែមទៀតថា ថ្ងៃ​អនាគត​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​នេះ អាច​នឹងត្រូវ​ប្រើប្រាស់​ជា​ព្រលាន​យន្ត ហោះ​ក្នុង​តំបន់ (Regional airport) ត​ភ្ជាប់​ខេត្តមណ្ឌលគិរី ទៅ​គោលដៅ​ទេសចរណ៍​ជិតខាង ដូចជា ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមជាមួយ​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត​របស់​អាស៊ាន និង​ហួស​ទៅដល់​ទីក្រុង​សំខាន់ៗ របស់​ប្រទេស​ចិន​ផងដែរ​។​
​លោក​បានបង្ហាញ​ការ​ជឿជាក់ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ ត្រូវតែ​ជា​ផែនការ​ដែលមាន លក្ខណៈ​សមាហរណកម្ម​ជាមួយ​វិស័យ​ផ្សេងៗ (Intergrated Master Plan) ពិសេស​ប្លង់គោល​ប្រើប្រាស់​ដីធ្លី (​ដែល​ក្រសួង​រៀបចំ​ដែនដី​កំពុង​រៀបចំ​) ដើម្បី​សម្រេច​ចក្ខុវិស័យ​ធ្វើឱ្យ​ខេត្តមណ្ឌលគិរី និង​តំបន់​ភូមិភាគ​ឦ​សាន្ត​ទាំងមូល ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​និរន្តរភាព ពិសេស​គឺជា​គោលដៅ​អេកូ​ទេសចរណ៍ ចម្បង​របស់ ប្រទេសជាតិ​។​
[wai id="5"]