ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្តាល កំពុងតែ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី

សេដ្ឋកិច្ច
0
3981
[wai id="8"]


[wai id="7"]
​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​កំពុង​សាងសង់​សម្រេចបាន​ប្រមាណ​ជា​៣០ ភាគរយ​ហើយ​នោះ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ក្នុង​មួយថ្ងៃៗ​២​ម៉ឺន​នាក់ ហើយ​ចំណាយ​ក្នុង​មួយថ្ងៃ​១,៥​លាន​ដុល្លារ​អាមេរិក នៅពេល​ការសាងសង់​ដំណើរការ​គ្រប់​វិស័យ​នោះ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ឧកញ៉ា ពុង ឃាវ​សែ តំណាង​ក្រុមហ៊ុន​សាងសង់ OCIC ។​
​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១.៥០០​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់​១,១០០​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​របស់​ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវ​សែ ហើយ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់​១២០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។ វត្តមាន​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​ប្រមាណ ១៣​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ហើយ​អាច​ទទួល​អ្នកដំណើរ ៣០​លាន​នាក់ នៅ​ឆ្នាំ​២០៥០​។​
ពាណិជ្ជកម្ម

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ពិនិត្យ​ព្រលានយន្តហោះ​ថ្មី​នេះ​។ សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​ការកោតសរសើរ​ដល់គ​ណៈ​កម្ម​ការសាងសង់ ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ការសាងសង់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​បញ្ហា ជំងឺ​កូ​វីដ​១៩ មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​ដំណើរការ​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ព្រលានយន្តហោះ​ថ្មី​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការរក្សាបាន​នូវ​ដំណើរការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ក៏​រួមចំណែក​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​ការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ផងដែរ នេះ​គឺជា​គោលដៅ​មួយ​សំខាន់​សំរាប់​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្នុងការ​បំពេញតម្រូវកា​រ​។​

​គួរ​បញ្ជាក់ដែរថា ខណៈពេលដែល​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី មានដំណើរ​ការ​នេះ និង​ធ្វើ​ឲ្យ​ការកើនឡើង​នូវ​តម្លៃ​ដី​ដែលជា​តំបន់​នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​និង​នៅក្បែរនោះ​ដ៏​មានការ​កើនឡើង​ដូចគ្នា​ផងដែរ ដូច្នេះហើយ​វិស័យ​អចលនទ្រព្យ​ស្រុក​កណ្ដាលស្ទឹង​ក៏មាន​ភាព​ទាក់ទាញ​ពី​អ្នកវិនិយោគ​ជាច្រើន​ទៅ​បោះទុន​វិនិយោគ​ផងដែរ ក្នុង​ឧកាស​ដែលមាន​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​បែបនេះ​។

​យ៉ាងណា​មុខមាត់​នៃ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្តាល កំពុងតែ​ផ្លាស់ប្តូរ ដោយ​តម្លៃ​ដី​ក៏មាន​ការកើនឡើង​ថ្លៃ ព្រោះ​ថ្មីៗ​នេះ ឃុំ​ចំនួន​៤ នៅក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្រូវបាន​កាត់​ចូលក្នុង​ក្រុង ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ ដែល​ក្នុងនោះ​មាន​លោក​ឯកឧត្តម ជា សុផារ៉ា ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​៕








[wai id="5"]