ក្រុមហ៊ុន​អាកាសចរណ៍ នៅ​ជុំវិញ​ពិភពលោក​បច្ចុប្បន្ន មិន​ខុសពី​ធ្វើស្រែ​រង់ចាំ​ទឹកភ្លៀង​

សេដ្ឋកិច្ច
0
711
[wai id="8"]

[wai id="7"]
​ប្រភពដើម​ដែលនាំអោយ​ក្រុមហ៊ុន អាកាសចរណ៍​ខាតបង់​ធំធេង គឺ​ដោយសារតែ​បំណុល​វណ្ឌ ក ដោយសារ​ការឆ្លង​រាលដាល នៃ​វីរុស​Covid-19 ដោយ​ក្រុមហ៊ុន​បាន​ចំណាយ បើកប្រាក​ខែ​អោយ​បុគ្គលិក មុន​ពេលដែល​ក្រុមហ៊ុន បាន​បិទ​ដំណើរការ​ទាំងស្រុង ជា​ស្ថាពរ​ទៅតាម​ស្ថានភាព ចរាចរណ៍​តាមផ្លូវ​អាកាស ។​
ពាណិជ្ជកម្ម

​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ដ៏​ធំ​ជាង​បំផុត នៅ​សហភាព​អឺរ៉ុប បានផ្ដល់​ព័ត៌មាន​កាល​ពី​ថ្មីៗ​នេះ ថា​ក្រុមហ៊ុន Airbus អាច​នឹងត្រូវ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ប្រមាណ ១៥,០០០ នាក់​ជុំវិញ​ពិភពលោក ដែល​ស្មើរ​ការ​កាត់ បន្ថយ​បុគ្គលិក ១១% របស់​ក្រុមហ៊ុន ស្រប​ពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ការធ្វើដំណើរ លើ​អាកាស​ជាប់គាំង ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​ក្ស័យ​ធុន មិនមាន​តម្រូវការ យន្ដហោះ​ច្រើន ដូច​មុន​ឡើយ​។
​តាម​សមាគម​ដឹកជញ្ជូន​ផ្លូវ អាកាស​អន្តរជាតិ ដែលមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២៩០​ជា​សមាជិក យន្តហោះ​ប្រមាណ ១៦ ០០០​គ្រឿង នៅក្នុង​ពិភពលោក ត្រូវ​ចត​ចោល​នៅលើ​ដី ចាប់តាំងពី​ខែមីនា នៅពេល​រដ្ឋាភិបាល​ចាប់ផ្តើម​ចាត់វិធានការ​បិទ​ព្រំដែន ហាម​មិន​ឲ្យ​មនុស្ស​ជាង ៤​ពាន់​លាន​នាក់ ធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​។ នៅ​ខែមេសា នៅពេល​ជំងឺ​កូ​វីដ ចាប់​រាតត្បាត​ខ្លាំង​ពេញ​ពិភពលោក ជាពិសេស​នៅ​ទឹកដី​អឺរ៉ុប ចំនួន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុង​ពិភពលោក បាន​ធ្លាក់ចុះ អស់ ៩៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ មុន​។ គេ​អាច​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​ប្រើ​យន្តហោះ​ឲ្យ​ហោះហើរ បាន​ប្រមាណ​តែ ៦%​ប៉ុណ្ណោះ នៅក្នុង​មួយខែ មេសា​។​

​គួរ​រម្លឹក​ដែរ​ថា នៅក្នុង​ឆ្នាំ ២០២០​នេះ តម្រូវការ​ប្រើប្រាស់​ជើងហោះហើរ​អន្តរជាតិ អាច​នឹង​ធ្លាក់ចុះ​រហូតដល់​ទៅ ៨០% ពោលគឺ​មានការ​ប្រើប្រាស់​ជើងហោះហើរ ត្រឹមតែ ៣១១​លាន​ជើង​ប៉ុណ្ណោះ ថយចុះ​ពី ១,៤ ពាន់​លាន​ជើង ធៀប​នឹង​កាលពី​ឆ្នាំ ២០១៩​កន្លងទៅនេះ​៕
[wai id="5"]