ជប៉ុន ស្នើរ​កម្ពុជា​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័៍យ​២ ដើម្បី​បង្កើន​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​

សេដ្ឋកិច្ច
0
1487
[wai id="8"]

[wai id="7"]
​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​២​។ ចំពោះ​សំណើរ​នេះ ត្រូវបាន​សម្តេច​តេ​ជោ​ស្វាគមន៍​។​
​ការស្នើ​នេះ​បានធ្វើ​ឡើង​ក្នុងជំនួប​រវាង លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ និង​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​។​
​លោក​រដ្ឋមន្ត្រី​ជប៉ុន បាន​ថ្លែងថា “​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា បើក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំងពីរ ដូចជា​ការធ្វើដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផងដែរ​”​។​
ពាណិជ្ជកម្ម

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សារ​ជាថ្មីទៀត​បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤ កន្លងទៅ​។ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ជំនួយ​ដែល​បានផ្ដល់​មក​កម្ពុជា នា​រយៈពេល​កន្លងមក និង​ជំនួយ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​អរគុណ​ទៅដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជួយ​ពលករ ក៏ដូចជា​ដល់​និស្សិត​កម្ពុជា ដែល​កំពុងតែ​សិក្សា និង​បម្រើ​ការងារ​នៅឯ​ប្រទេស​ជប៉ុន​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​គាំទ្រ​នូវ​ការបើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំងអស់នោះ នឹង​ធ្វើអោយ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជា​បន្តទៀត​ផងដែរ​។​
​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​- ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​១,២ ពាន់​លាន​ដុល្លារ​ហើយ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​០,៨ ពាន់​លាន​ដុល្លារ ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។​

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ប្រទេស​ទាំងពីរ សម្តេច​បានស្នើ​ឲ្យ​មានការ​ហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាណា​ណា ដែល​ការហោះហើរ​នេះ នឹង​អាច​នាំអោយ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​មាន​សភាពការណ៍​ធម្មតា​ឡើងវិញ ជាពិសេស​ត្រូវអនុវត្ត​នូវ​វិធានការ​មួយចំនួន​ផងដែរ​។ សម្តេច​តេ​ជោ​បន្តថា ការហោះហើរ​ឡើងវិញ​នេះ នាំអោយមាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ការ និង​វិនិយោគ​ផងដែរ​។​
[wai id="5"]