ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​៥ បោះទុន​៥៨​លាន​ដុល្លារ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​រឿងនេះ

សេដ្ឋកិច្ច
0
810
[wai id="8"]

 [wai id="7"]
​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៥ ដែលមាន​ទុន វិនិយោគ​ប្រមាណ ៥៨ លាន​ដុល្លារ​អាមេរិក មាន​ទីតាំង​ផ្សេងៗ​គ្នា នៅ​កម្ពុជា ដែល​អាចបង្កើត​ការងារ ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ជាច្រើន​កន្លែង​។​
Facebook ផ្លូវការ​របស់ CDC នៅ​ថ្ងៃទី​២៥ ខែសីហា​នេះ បាន​បញ្ជាក់ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
ពាណិជ្ជកម្ម

១៖ TOKYO HAPPY ICE CREAM CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៣.១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៥៦​កន្លែង​។​

២៖ RONG XING PAPER INDUSTRIAL CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៣.៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១១៧​កន្លែង​។​

៣៖ K&K PIPE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ផ្លូវ​លេខ​១៣០ ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៣១​កន្លែង​។​

៤៖ RAY POWER SUPPLY CO., LTD គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ឫស្សី​ខាង និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៣៩.៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​២០​កន្លែង​។​

៥- ដោយឡែក តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា របស់​ក្រុមហ៊ុន CAM-ICARE CO., LTD. គណ​:​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង​៕




[wai id="5"]