មក​ស្វែងយល់​អំពី ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណេញ​លើ​មូលធន​ចំនួន​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១

សេដ្ឋកិច្ច
0
1192
[wai id="8"]


[wai id="7"]
​ចាប់​ថ្ងៃទី​១​មករា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណេញ​លើ​មូលធន​ចំនួន​២០​ភាគរយ ។ នេះ​ជាការ​លើកឡើង​របស់លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅក្នុង​កម្មវិធី​«​ការផ្តល់សេវា និង​បច្ចុប្បន្នភាព​ព្រឹត្តិការណ៍​ថ្មី​» របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៧​សីហា​។ មូលធន​សំដៅ​ដល់​អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុ​បរទេស​។​
ពាណិជ្ជកម្ម

​បើតាម ឯកឧត្តម គង់​វិបុល ការយកពន្ធ​ប្រាក់ចំណេញ​លើ​អចលនទ្រព្យ និង​ពន្ធ​ប្រាក់ចំណេញ​មូលធន​នេះ គឺ​មិនមែនជា​ពន្ធ ថ្មី​ដែល​ទើប​បង្កើត​ឡើយ តែ​រដ្ឋាភិបាល​បាន​បង្កើត​ពន្ធ​ប្រភេទ​នេះ នៅក្នុង​ច្បាប់​ថវិកាជាតិ តាំង​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ឱ្យ​អនុវត្ត​ការយកពន្ធ​នេះ​នៅក្នុង ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយសារ​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​អ្នកមាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ រាជរដ្ឋាភិបាល​សម្រេច​ពន្យារពេល​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១​។​











[wai id="5"]