តើ​ប្រភេទ អចលនវត្ថុ​ណាខ្លះ​ដែល​មិនជា​ប់ព​ន្ឋ​មូលធន​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១?

សេដ្ឋកិច្ច
0
2146
[wai id="8"]

[wai id="7"]
ថ្មីៗ​នេះ ឯកឧត្តម គង់ វិបុល បាន​ឲ្យ​ដឹងថា​គឺ​ចាប់ពី​ដើមឆ្នាំ​២០២១​ទៅ អគ្គនាយក​ពន្ធដារ នឹងធ្វើ​ការប្រមូល​ពន្ធ​លើ ចំណេញ​មូលធន ដែល​ការយកពន្ធ​ប្រាក់ចំណេញ​លើ​អចលនទ្រព្យ និង​ពន្ធ​ប្រាក់ចំណេញ​មូលធន​នេះ គឺ​មិនមែនជា​ពន្ធ ថ្មី​ដែល​ទើប​បង្កើត​ឡើយ តែ​រដ្ឋាភិបាល​បាន​បង្កើត​ពន្ធ​ប្រភេទ​នេះ នៅក្នុង​ច្បាប់​ថវិកាជាតិ តាំង​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ឱ្យ​អនុវត្ត​ការយកពន្ធ​នេះ​នៅក្នុង ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយសារ​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​អ្នកមាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ រាជរដ្ឋាភិបាល​សម្រេច​ពន្យារពេល​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១​។​
ពាណិជ្ជកម្ម

​ជុំវិញ​បញ្ហា​នេះ លោក​កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​គូសបញ្ជាក់​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ថា ពន្ធ​ចំណេញ​មូលធន ២០​ភាគរយ លើ​ការលក់​អចលនវត្ថុ​នឹងត្រូវ​ប្រមូល តែ​ក្នុងករណី​ប្រតិបត្តិ​ការលក់​អចលនវត្ថុ​ណា ដែល​ទទួលបាន​ប្រាក់ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្នុងករណី​ប្រតិបត្តិ​ការលក់​អចលនវត្ថុ​ណា ដែល​មិន​ទទួលបាន​ប្រាក់ចំណេញ​នោះ នឹងមិន​ជាប់​កាតព្វកិច្ច​ពន្ធ​នេះឡើយ​។​
​ក្នុងករណី​មួយ​ផ្សេងទៀត​ប្រសិនបើ​អចលនទ្រព្យ​មួយ មិនមាន​ប្រភព​អំពី​ថ្លៃដើម​នោះ លោក​បាន​បញ្ជាក់ថា «​ករណី ថ្លៃដើម​ឬក៏​ថ្លៃ​ទិញ​អចលនទ្រព្យ ទិញ​យូរហើយ​មិនបាន​រក្សាទុក​ឯកសារ​ឬ​វិ​ក័យ​ប័ត​អី​ទេ គឺ​យើង​អាច​ប្រើប្រាស់​វិធី​ចំណាយ តាម​ការកំណត់ ដោយ​ឱ្យ​ម្ចាស់​ដើម​ទទួលបាន​៨០% ហើយ​សល់​២០% យកមក​គណនា និង​២០% បង់​ពន្ធលើប្រាក់ចំណេញ​» ។​
​ជា​ឧទាហរណ៍ បើ​អ្នកលក់​ផ្ទះ​១​ខ្នង​បាន​ក្នុងតម្លៃ ១​លាន​ដុល្លារ នោះ នឹង​រដ្ឋ​នឹង​យក​តម្លៃ ២០% នៃ​តម្លៃ​ផ្ទះ​នោះ មក​គិត​ពន្ធ ២០% ដែល​បានកំណត់ ដូច្នេះ បើ​អ្នកលក់​ផ្ទះ​នោះ បាន​ក្នុងតម្លៃ​១​លាន​ដុល្លារ នោះ​អ្នក​នឹងត្រូវ​បង់ពន្ធ​ចំណេញ​មូលធន​នេះ ៤​ម៉ឺន​ដុល្លារ​។​
​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការគិត​ពន្ធ​នេះ ខាត​ក៏​អាច​ថា​បាន តែ​មិន​គិត​ពន្ធ​ទេ តែ​ត្រូវមាន​ឯកសារ​ជាក់ស្ដែង ដែល​គាំទ្រ​អាច​ទទួលយកបាន​។ ដូច្នេះ​មានន័យថា ពន្ធ​ចំណេញ​មូលធន ២០% លើ​ការលក់​អចលនវត្ថុ​នេះ នឹងត្រូវ​ប្រមូល​តែ​ក្នុងករណី​ប្រតិបត្តិ​ការលក់​អចលនវត្ថុ​ណា ដែល​ទទួលបាន​ប្រាក់ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្នុងករណី​ប្រតិបត្តិ​ការលក់​អចលនវត្ថុ​ណា ដែល​មិន​ទទួលបាន​ប្រាក់ចំណេញ​នោះ នឹងមិន​ជាប់​កាតព្វកិច្ច​ពន្ធ​នេះឡើយ​។​

​ឯកឧត្តម កែន សម្បត្តិ បានបញ្ជាក់​បន្ថែមទៀត​ថា រាជរដ្ឋាភិបាល​នឹងមាន​ការលើកលែង​ផងដែរ ចំពោះ​ការលក់ ឬ​ផ្ទេរ​ទ្រព្យ​មួយចំនួន​ដូចជា​ប្រភេទ​ទ្រព្យ ដែលជា​កម្មសិទ្ធិ​ស្ថាប័នរដ្ឋ ទ្រព្យ​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬ​កុងស៊ុល​បរទេស និង អង្គការ​អន្តរជាតិ ឬ ទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃ​រដ្ឋាភិបាល​ដទៃ និង រួមជាមួយ​និវាសដ្ឋាន​ដែលជា​គោល​ដើម​របស់​អ្នក​ជាប់ពន្ធ​ដែល​បាន​កាន់កាប់ និង​រស់នៅ​រយៈពេល​៥​ឆ្នាំ ក៏​នឹង​ទទួលបាន​ការលើកលែង​ពន្ធ​នេះដែរ ប៉ុន្ដែ លើកលែងតែ​សម្រាប់​ការលក់​អចលនវត្ថុ​ទីមួយ​ប៉ុណ្ណោះ មិនអាច​អនុវត្ត​ចំពោះ​ការលក់​អចលនវត្ថុ​ទី​២ ឬ ទី​៣​នោះទេ​។
​ចំពោះ​ការផ្ទេរ​អចលនទ្រព្យ​រវាង​សាច់ញាតិ ដែលមាន​ការលើកលែង​នៅក្នុង​ពន្ធ​ប្រថាប់ត្រា នោះ​ក៏​នឹង​ទទួលបាន​ការលើកលែង​លើ​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ផងដែរ​។ តួយ៉ាង ដូចជា ការទទួល​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​ពី​សាច់ញាតិ​រវាង​ឪពុក​- ម្តាយបង្កើត និង​កូនបង្កើត រវាង​ប្តី និង​ប្រពន្ធ និង រវាង​យាយ​-​តា​បង្កើត និង​ចៅ​បង្កើត​ជាដើម​។​
[wai id="5"]