ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍​សេដ្ឋកិច្ចកម្ពុជា​មាន​ទិន្ន័យ​ខុសគ្នា

សេដ្ឋកិច្ច
0
1941
[wai id="8"]

[wai id="7"]
​ធនាគារពិភពលោក បានចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ដោយបាន​ព្យាករណ៍ ទុក​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​នេះ នឹងមាន​កំណើន​អវិជ្ជមាន​ដក​ពីរ​ភាគរយ ដែលជា​ការធ្លាក់ចុះ​យ៉ាងគំហុក​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា ។​
ពាណិជ្ជកម្ម

​នៅក្នុង​របាយការណ៍​ដ​ដែល ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន -២​ភាគរយ​នេះ ដោយសារតែ​សេដ្ឋកិច្ច និង​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​សំខាន់ៗ​របស់ កម្ពុជា ពិសេស វិស័យ​សំណង់ ទេសចរណ៍ និង​ការនាំចេញ​ទំនិញ នៅតែ​បន្ត​ទទួលរង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ហើយ​កំណើន​អវិជ្ជមាន​នេះ​ក៏​ជា​ហេតុដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ សុខុមាលភាព​គ្រួសារ និង​អាចធ្វើ​ឲ្យ​ភាពក្រីក្រ​កើនឡើង​ថែមទៀត​។​
​បើតាម​ធនាគារពិភពលោក ការ​រាល​ជំងឺ​កូ​វីដ​-១៩ គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ​យ៉ាងគំហុក​បែបនេះ​។ ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា វិស័យ​សំណង់ វិស័យ​ទេសចរ និង ផ្នែក​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស ជាដើម ដែល​ចាត់ទុកជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​រង​ការប៉ះពាល់​ដោយសារ​ជំ​ងឹ​រាតត្បាត​នេះ​។​

​ជាមួយគ្នានេះ ធនាគារពិភពលោក ព្យាករ​ទុក​ថា នៅ​ឆ្នាំ​២០២១ កំណើត​សេដ្ឋកិច្ចកម្ពុជា នឹង​ស្ទុះ​ឡើងដល់​៤,៣​ភាគ​វិញ និង​បន្ត​ស្ទុះ​ឡើងដល់​៥,២​ភាគរយ នៅ​ឆ្នាំ​២០២២​។ ផ្អែកលើ​របាយការណ៍រ​បស់​ធនាគារពិភពលោក​ដដែល មុន​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​រង្វង់​៧,១​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។​
​ការ​ព្យា​ការ​របស់​ធនាគារពិភពលោក ខុស​បន្តិច​ពី​ការ​ព្យា​ការ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ របាយការណ៍​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២០ បង្ហាញថា ក្នុង​ឆ្នាំ​២០២០​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់ចុះ​ដល់​ទៅ​-៤​ភាគរយ​ឯណោះ​។ តែ​ធនាគារអភិវឌ្ឍន៍អាស៊ី ព្យា​ការណ៍​ថា ឈានដល់​ខែសីហា ឆ្នាំ​២០២១ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្ទុះ​ឡើងដល់​៥,៧​ភាគរយ​៕