រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​កម្ចី​២៣៧ លាន​ដុល្លារ ជូន​កម្ពុជា​និង ក្នុង​តំបន់​ដើម្បី​ធ្វើ​រឿងនេះ​

សេដ្ឋកិច្ច
0
737
[wai id="8"]

[wai id="7"]
​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក Toshimitsu Motegi បាន​សន្យា​ជាមួយ​សម​ភាគី​កម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នូវ​ប្រាក់កម្ចី​បន្ទាន់​ចំនួន ២៥ ពាន់​លាន​អឺរ៉ូ (២៣៧ លាន​ដុល្លារ​) ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​វីរុស​ឆ្លង​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បានបញ្ជាក់​ប្រាប់​ទៅកាន់​សម​ភាគី​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បែបនេះ តាមរយៈ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី ២១ ខែតុលា ។​អំឡុង​កិច្ចសន្ទនា​រយៈពេល​៣០​នាទី រដ្ឋមន្ត្រីការបរទេស​ជប៉ុន ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​ប្រាប់​ប្រមុខ​ការទូត​កម្ពុជា ប្រាក់ សុខុន ថា កម្ចី​២៣៧,៧​លាន​ដុល្លារ​នេះ គឺជា​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​គ្រាអាសន្ន ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។
​គិត​មក​ត្រឹម​ថ្ងៃទី​២១ ខែតុលា កម្ពុជា មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ២៨៦ ក្នុងនោះ​ជាសះស្បើយ ២៨០​នាក់ ខណៈ​គ្មាន​អ្នកស្លាប់​ឡើយ​។​
ពាណិជ្ជកម្ម

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ជប៉ុន លោក ម៉ូ​តេ​ហ្គី សង្កត់ធ្ងន់​ទៀតថា លោក​ចង់​បន្ត​ពង្រឹង​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ក្រោម​រដ្ឋបាល​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា ដែល​ចូលកាន់​តំណែង​ក្នុង​ខែកញ្ញា​កន្លងទៅ
​ជាមួយគ្នានេះ លោក ម៉ូ​តេ​ហ្គី ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រោះទឹកជំនន់​ក្នុងប្រទេស​កម្ពុជា ដែល​សម្លាប់​មនុស្ស​៣៤​នាក់ ហើយ​អះអាង​ទៀតថា ជប៉ុន​នឹង​ពិចារណា​ផ្ដល់ជំនួយ​តាម​ដែល​អាចធ្វើ​ទៅបាន​។

​គួរបញ្ជាក់​ដែ​ថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​និយាយថា ទីក្រុង​តូ​ក្យូ នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឡាវ សម្រាប់​ការអភិវឌ្ឍ​ឯករាជ្យ និង​ប្រកបដោយ​និរន្តរភាព រួមទាំង​ការឆ្លើយតប​របស់​ប្រទេស​ចំពោះ​វីរុស​នេះ​។​
​ប្រទេស​ជប៉ុន​បាន និង​កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​សមាជិក​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅក្នុង​ការប្រឆាំង​ទៅនឹង​ការកើនឡើង នៃ​ប្រទេស​ចិន​នៅក្នុង​តំបន់​។​
​ប្រទេស​កម្ពុជា និង​ឡាវ ដែលជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង ដែលជា​អ្នកផ្តល់ជំនួយ​ដ៏​សំខាន់ និង​ជា​ប្រភព​នៃ​ការវិនិយោគ​។​