[wai id="5"]
[wai id="7"]
ការភ័យខ្លាច និងការរើសអើងគ្នា អំឡុងពេលមេរោគកូរ៉ូណា ឬCovid-19 កំពុងមានការឆ្លងនៅក្នុងទីក្រុងវូហានប្រទេសចិន និងរាលដាលដល់ប្រទេសជាច្រើនទៀតនៅលើពិភពលោក សេដ្ឋកិច្ចពិភពលោកក៏រងនូវការវាយប្រហារដោយសារវីរុសនេះផងដែរ។ បើទោះបីជាមានប្រកាសអំពីអំពីការរកឃើញនូវឪសថប្រឆាំងនឹងរីរុស Covid-19 យ៉ាងណាក៏ដោយប៉ុន្តែវីរុសនេះនូវតែបាន បង្កជាក្ដីបារម្ភសម្រាប់ពលរដ្ឋស្ទើរទូទាំងពិភពលោក។
ពាណិជ្ជកម្ម
ថ្មីនេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមបានឲ្យដឹងថា ការរីករាលដាលនៃជំងឺរលាកសួតឆ្លងថ្មីបង្កឡើងដោយវីរុស COVID-19 ដែលបានផ្ទុះនៅក្នុងប្រទេសចិនអាចបណ្តាលឱ្យបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់វៀតណាមចំនួនប្រមាណជាង ៥,៩ ពាន់លានដុល្លារទៅ ៧,៧ ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ ខែខាងមុខ ខណៈដែលអ្នកទេសចរអន្តរជាតិហាក់ភ័យខ្លាចនឹងការធ្វើដំណើរកំសាន្ត ។
វិស័យទេសចរណ៍វៀតណាមបានប៉ាន់ស្មានថាមានការបាត់បង់ភ្ញៀវទេសចរចិន ជាង ២ លាននាក់ដោយសារតែវីរុស COVID-19 ដែលអាចបណ្តាលឱ្យបាត់បង់ចំណូលពី វិស័យទេសចរណ៍ចំនួន ១,៨ ទៅ ២ ពាន់លានដុល្លារ។
គួរបញ្ជាក់ថាណា ប្រទេសវៀតណាមមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសចិន នឹងបានប្រកាសពីតំបន់ដែលមានមេរោគ COVID-19 កាលពីពេលកន្លងទៅ និងបានហាមឃាត់រាល់ការហោះហើរទៅកាន់ប្រទេសចិន ចាប់តាំងពីការហាមឃាត់ការហោះហើរត្រូវបានប្រកាសរួចមក ចំនួនអ្នកទេសចរអាស៊ីជាពិសេសជនជាតិចិនកូរ៉េខាងត្បូងនិងជប៉ុនបានថយចុះយ៉ាងខ្លាំង៕
[wai id="6"]