[wai id="8"]
[wai id="7"]
ចាប់ថ្ងៃទី១មករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមប្រមូលពន្ធលើប្រាក់ចំណេញលើមូលធនចំនួន២០ភាគរយ ។ នេះជាការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវិធី«ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ថ្មី» របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៧សីហា។ មូលធនសំដៅដល់អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។
ពាណិជ្ជកម្ម
បើតាម ឯកឧត្តម គង់វិបុល ការយកពន្ធប្រាក់ចំណេញលើអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធននេះ គឺមិនមែនជាពន្ធ ថ្មីដែលទើបបង្កើតឡើយ តែរដ្ឋាភិបាលបានបង្កើតពន្ធប្រភេទនេះ នៅក្នុងច្បាប់ថវិកាជាតិ តាំងឆ្នាំ២០១០ មកម្ល៉េះ ហើយឱ្យអនុវត្តការយកពន្ធនេះនៅក្នុង ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារត្រូវការពេលវេលាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តនៅដើមឆ្នាំ២០២១។
[wai id="5"]