ព្រឹត្តិការណ៍ថ្មីៗ

HONDA ដែល​ទើបនឹង​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់ថា​គោលដៅ​របស់លោក​មិនមែន​ដើម្បី​តែ​បាល់ទាត់​ប៉ុណ្ណោះ​ទេ

​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ លោក Keisuke HONDA ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​មិន​យកប្រាក់​ខែ ។ នេះ​បើតាម​ការបង្ហាញ និង​ប្រកាស​តែងតាំង​ផ្លូវការ ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​ក្រោម​វត្តមាន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ។​ ​លោក​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​កីឡាករ​Keisuke HONDA ដែល​បាន​សុខចិត្ត​មក​បង្ហា​ត់ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​យកប្រាក់​កម្រៃ​បែបនេះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​សៅ សុខា ក៏​អះអាង​ដែរ​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ធានារ៉ាប់រង​រាល់​ការចំណាយ​លើ​ការធ្វើដំណើរ ស្នាក់នៅ និង​ការធ្វើ​កិច្ចការ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​ជប៉ុន​រូបនេះ​។ សម្រាប់​លោក​សៅ សុខា វត្តមាន​របស់...

ប្លែក​អារម្មណ៍ និង​រស់ជាតិ​ជាមួយ​ហាង Cat U House សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា Cute Cute ពិតជា​មិន​ខាក​បំណង​ឡើយ !

​សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា ពេលនេះ​លោកអ្នក អាច​ទៅ​ទស្សនា ឆ្មា​ស្អាតៗ Cute Cute ជាច្រើន​នៅ​ហាង Cat U House ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥៧ កែង​ផ្លូវ ៣៣៤ សង្កាត់ បឹង​កេងកង ១ ខណ្ឌ ចំការមន​។ ហាង​កាហ្វេ ដែល​បានដាក់​ឲ្យ​ដំណើរការ កាលពី​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០១៨ មួយ​នេះ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន អាច​លេង​កម្សាន្ត និង​ថតរូប​ជាមួយ​ឆ្មា​ទាំងនោះ​ផងដែរ​។​ អ្នកគ្រប់គ្រង​ហាង Cat U...

អាជ្ញាធរខេត្ត​ព្រះសីហនុ ៖ ចំពោះ​ករណី​ចែក​ខិត្តប័ណ្ណ​កន្លែង​រកស៊ី​ផ្លូវភេទ​នេះ ពិតជា​កើត​មាននៅ​ខេត្ត​ព្រះសីហនុ ពិតប្រាកដ​មែន​…..

​មួយរយ​:​ពេល​ចុង​ក្រោយនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការចែករំលែក​យ៉ាង​ព្រោងព្រាត នូវ​ខិត្តប័ណ្ណ​រូប​ស្ត្រី​ចិន​ស្រស់ស្អាត​ស្រាត​ននល​គោក និង​មាន​សរសេរ​អក្សរ​ចិន​អម​ជាមួយ រួមទាំង​ដាក់​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ត្រូវបាន​ចែកចាយ​ពេញ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ។​ ​ជុំវិញ​បញ្ហា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ចំពោះ​ករណី​ចែក​ខិត្តប័ណ្ណ​កន្លែង​រកស៊ី​ផ្លូវភេទ​នេះ ពិតជា​កើត​មាននៅ​ខេត្ត​ព្រះសីហនុ ពិតប្រាកដ​មែន ហើយ​លោក​បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ហើយ​។​ ​គួរ​បញ្ជាក់ដែរថា មានមតិ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ទី​នោះបាន​លើកឡើងថា លំហូរ​ចូល​យ៉ាងគំហុក​នៃ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​មិន​ត្រឹមតែ​សណ្តាប់ធ្នាប់ សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​បង្ក​ឲ្យ​មាន​វិវាទ​ក្នុង​អាជីវកម្ម​ជាមួយ​អ្នក​នៅក្នុង​ស្រុក​ផងដែរ​។​ ​ជន​ជាតិចិន​ត្រូវបាន​គេ​មើលឃើញថា​កំពុង​ក្រសោប​អាជីវកម្ម​នៅក្នុង​ខេត្ត​ឆ្នេរ​ដ៏​ល្បីល្បាញ​របស់​កម្ពុ​ជាមួយ​នេះ​រាប់​ចាប់តាំងពី​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់​មុខរបរ​តូចតាច​ដូចជា​ហាង​កាត់សក់ និង​ការលក់​មីឆា​តាមផ្លូវ​ជាដើម​។ ប៉ុន្តែ​យ៉ាងណាមិញ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​លើកឡើងថា មិន​ថា​កម្ពុជា ឬ​ប្រទេស​ណា​នោះឡើយ គឺ​ស្វាគមន៍​ចំពោះ​ជនបរទេស​មក​វិនិយោគ​ច្រើន មិន​ថា​ជន​ជាតិចិន អាមេរិក ឬ​បារាំង​ឡើយ...

មនុស្ស ១០០​នាក់​បាន​រងរបួស នៅកនុង​ការតវ៉ា​មួយ នៅ​ប្រទេស​រ៉ូ​ម៉ា​នី​

​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើការ​តវ៉ា​មួយ​នៅក្នុង​រដ្ឋធានី​រ៉ូ​ម៉ា​នី ដែល​បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Agerpres ដែល​បាន​រាយការណ៍​។​ ​ប្រភព​ទីភ្នាក់ងារ​ដដែល​បាន​និយាយថា មនុស្ស​សរុប ១០៥​នាក់​បាន​រងរបួស​នៅ​កន្លែងកើតហេតុ រីឯ​កងកម្លាំង​សមត្ថកិច្ច​ចំនួន ៣​នាក់​បាន​រងរបួស​ផងដែរ​។​ ​យោងតាម​ទីភ្នាក់ងារ​នេះ មនុស្ស​ជាង ១​ម៉ឺន​នាក់ បាន​ចូលរួម​បាតុកម្ម​នេះ ហើយ​ក្រោយមក​មនុស្ស​បាន​កើនឡើង​ដល់​ជាង ១​លាន​នាក់​។ ក្រោយ​បាតុកម្ម​ហើយ អាជ្ញាធរ​និយាយថា អ្នករៀបចំ​បាតុកម្ម​នេះ បាន​បដិសេធ​មិន​ទទួលខុសត្រូវ​លើ​រឿងនេះ​។​ ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​បាតុករ​បានឱ្យដឹងថា​ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យមាន​ការរំលាយ​រដ្ឋសភា ការបោះឆ្នោត​អសកល រដ្ឋ​ភិ​បាលប​ច្ចេកទេស ឯករាជ្យភាព​របស់​តុល​ការ ការបង្កើតឡើង​នូវ​សភា​ឯកតោភាគី​ដែលមាន​ចំនួន​៣០០ កៅអី ដែល​រួម​ប​ញ្ចុ​ល​នូវ​អ្នកតំណាង​ជនជាតិ​រ៉ូ​ម៉ា​នី​ជាង ១០០ នាក់​នៅក្រៅ​ប្រទេស​។​ ​អ្នកចូលរួម​ក្នុង​បាតុកម្ម​នេះ ក៏​បង្ហាញ​ពី​ភាពមិន​ពេញចិត្ត​ជាមួយនឹង​ប្រព័ន្ធ​ពន្ធ កំណែទម្រង់​សោធន​និវត្តន៍​ការថែទាំ​សង្គម និង​អំពាវនាវ​ឱ្យមាន​ការអភិវឌ្ឍន៍​កាន់​តែមាន​ប្រសិទ្ធភាព​នៃ​សេដ្ឋកិច្ច​កសិកម្ម​និង​សហគ្រិនភាព​។ ដោយឡែក ប្រជាជន​ក៏បាន​សំដែង​ការគាំទ្រ​ចំពោះ​តម្លៃ​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​អេឡិចត្រូនិក ក៏ដូចជា​ភាពជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប...

កូរ៉េខាងជើង​ច្រានចោល​នូវ​សំណើរ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក និង​កំពុង​ផលិត​គ្រាប់​មី​ស៊ី​ល​ថ្មី​

(​ទីក្រុង​មូ​ស្គូ​)៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​ច្រានចោល​ប​នូវ​សំណើ​ទាំងឡាយ​របស់​សហរដ្ឋ​អាមេរិក ដែល​ស្នើ​ឲ្យ​ប្រទេស​នេះ ចាប់ផ្តើម​ដំណើរការ​បញ្ចប់​នូវ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​ ​យោងតាម​សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា ទីក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​នូវ​ការបោះបង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​បន្តិចទៀតនេះ ដោយបាន​ហៅ​សំណើ​របស់​អាមេរិក​ថា មាន​ចរិត​ដូច​ក្មេងស្ទាវ​។​ ​បើទោះបីជា​របាយការណ៍​របស់​សារព័ត៌មាន CNN បាន​និយាយ​ដូច្នេះ​ក៏ពិតមែន ប៉ុន្តែ​បើ​មើល​តាម​សភាព​ជាក់ស្តែង រដ្ឋាភិបាល​កូរ៉េខាងជើង​បានបង្ហាញ​កាយវិការ​មួយ ដែល​អាចធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ជឿទុកចិត្ត​បាន​ថា ប្រទេស​នេះ នឹង​ពិតជា​បោះបង់ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ពិតមែន​។ ជាក់ស្តែង ថ្មីៗ​កន្លងទៅនេះ កូរ៉េខាងជើង បានប្រគល់​ធ​ដ្ធិ​ធាតុ​ទាហាន​អាមេរិកាំង​ទៅ​ឲ្យ​សេត​វិមាន​។​ ​ទង្វើ​របស់​កូរ៉េខាងជើង​នេះ បានធ្វើ​ឡើងទៅ​តាម​ជំនួប​កំ​ពុល​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដែល​បាន​ជួបគ្នា នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​ ​ផ្ទុយទៅវិញ ទោះបីជា​ទង្វើ​របស់​កូរ៉េខាងជើង​នេះ ហាក់ដូចជា​បានបង្ហាញ​ពី​កាយវិការ​ទន់ភ្លន់​មួយ​ចំពោះ​អាមេរិក​ក៏ដោយ ក៏​កូរ៉េខាងជើង ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ផលិតកម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​ថ្មី​របស់ខ្លួន​បន្ថែមទៀត​។...

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រកាស​តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែរ​ជា​ព្រះរាជបុត្រ​ច្បង​របស់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍​ម៉ា​រី រណឫទ្ធិ !

​ថ្មីៗ​នេះ យោងតាម​សេចក្ដីសម្រេច​ស្ដីពី​ការតែងតាំង​ប្រធានស្ដីទី​គណបក្ស និង​អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​តែងតាំង ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឈ ជា​ព្រះ​ប្រធានស្ដីទី និង​សហជីវិន ពេជ្រ សុ​ជេ​ថ្ថា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​ ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍​ម៉ា​រី រណឫទ្ធិ ដែល​ត្រូវបាន​សម្តេចក្រុមព្រះ សម្រេច​ឱ្យធ្វើជា​ប្រធានស្តីទី នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​។​លោក ញ៉េប ប៊ុនជិន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹង​នៅ​ថ្ងៃទី​១១...

Breaking News នៅមុននេះ​បន្តិច ! អ៊ឺ​រ៉ង់ បានចាប់ផ្តើម​ប្រកាសសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​ហើយ ដោយបាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​នៅ​ច្រក​សមុទ្រ​អ័​រ​មូស​……

​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ សីហា​នេះ​ដោយបាន​ស្រង់​ប្រភពពី​សារព័ត៌មាន Fox News ថា អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​របស់ខ្លួន នៅក្នុង​ប្រតិបត្តិ​ការហ្វឹកហាត់​មួយ ក្នុង​ច្រក​សមុទ្រ​អ័​រ​មូស ដើម្បី​ត្រៀម​បិទ​ច្រក​សមុទ្រ​នេះ និង​ក៏​ជាការ​ផ្ញើ​សារ​ទៅកាន់​សហរដ្ឋអាមេរិក​ផងដែរ​។​ ​យោងតាម​សារព័ត៌មាន Fox News កាលពី​ថ្ងៃ​សុក្រ​បាន​ដកស្រង់​ព័ត៌មាន​ពី​ផ្កាយរណប​ស៊ើបការណ៍​អាមេរិក និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ហេតុការណ៍​នេះ​ថា កងកម្លាំង​អ៊ីរ៉ង់​បានចាប់ផ្តើម​ធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល Fateh-110 Mod 3 នៅក្នុង​លំ​ហាត់​សមយុទ្ធ​កងទ័ពជើងទឹក​ទ្រង់ទ្រាយ ដើម្បី​ត្រៀម​បិទ​ច្រក​សមុទ្រ​អ័​រ​មូស​។​ ​មន្ដ្រី​អាមេរិក​ម្នាក់​បាន​និយាយប្រាប់​សារព័ត៌មាន Fox News ថា គ្រាប់​មី​ស៊ី​ល​នេះ បាន​ហោះ​ចេញពី​ខេត្ត Bandar-e-Jask, Hormogan ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ង់ ហើយ​បានធ្វើ​ដំណើរ​ប្រមាណ ១៦០​គីឡូម៉ែត្រ​ពីលើ​ច្រក​សមុទ្រ​អ័​រ​មូស មុន​វា​បាន​ធ្លាក់​ទី​លើ​វាល​ខ្ស​ច់​ដ៏​ធំ​មួយ​នៃ​ទឹកដី​របស់​អ៊ីរ៉ង់​។​ ​ទន្ទឹមនេះដែរ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ទទួលស្គាល់ថា អ៊ីរ៉ង់​ពិតជា​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​ពិតមែន ប៉ុន្តែ​បា​នប​ដិ​សេ​រធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​ជុំវិញ​ការបាញ់​គ្រាប់​មី​ស៊ី​ល...

សំណុំរឿង​ការប៉ុនប៉ង​ធ្វើឃាត ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ កំពុង​ក្តៅកគុក !

​កាលពីពេល​កន្លងទៅ ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បានគេច​ផុតពី​ការប៉ុនប៉ង​ធ្វើឃាត​ដោយ​ការវាយប្រហារ ដោយ​យន្ដហោះ​ដ្រូ​ន​បំពាក់​គ្រឿងផ្ទុះ នៅ​អំឡុងពេល​លោក​ថ្លែង​សុន្ទរកថា នៅឯ​ពិធី​ព្យុហ​យា​ត្រ​យោធា​មួយ​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស់ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ភ្លាមៗ​ក្រោយ​គេច​ផុតពី​ការវាយប្រហារ​នេះ លោក ម៉ា​ឌូ​រ៉ូ បាន​ចោទប្រកាន់​ត្រង់ៗ​ថា សហរដ្ឋអាមេរិក រដ្ឋាភិបាល​កូ​ឡុំ​ប៊ី រួមទាំង​ក្រុម​អ្នក​ប្រឆាំងនឹង​រូបលោក​គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​ ​ដោយឡែក​ថ្មីៗ​នេះ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​បានស្នើ​ប៉ូលិស​អន្តរជាតិ​អាំងទែ​ប៉ូល (Interpol) ធ្វើការ​ចាប់ខ្លួន​អតីត​អនុប្រធាន​បក្សប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា គឺ​លោក ជូ​លី​យ៉ូ ប៊ែ​រ​ហ្គែ​ស (Julio Borges) ដែល​ត្រូវបាន​ចោទប្រកាន់ថា បានរៀបចំ​គំរោង​ធ្វើឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ កាលពី​ចុង​សប្តាហ៍​មុន​។​ ​ជុំវិញ​បញ្ហា​នេះ​លោក ហ្ស​ក រ៉ូ​ទ្រី​ហ្គែ​ស រដ្ឋមន្ត្រី​ទំនាក់ទំនង និង​វប្បធម៌​របស់​វេ​ណេ​ស៊ុយ​អេ​ឡា បាន​គូសបញ្ជាក់ថា...

កងកម្លាំង​អង្គការសហប្រជាជាតិ បាន​ចូល​ល្បាត​នៅ​តំបន់ទ្រនាប់ នៅ​តំបន់​ហ្កូ​ឡាន​ប៉ែក​ខាង​ស៊ី​រី ជា​លើកដំបូង​

(​ខេត្ត​គូ​នេត្រា​)៖ កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​នេះ បានធ្វើការ​ល្បាត​នៅ​តំបន់ទ្រនាប់​ហ្កូ​ឡា​ហាយ ដែលជា​តំបន់​គ្មាន​យោធា​រវាង​ស៊ី​រី ជាមួយ​អ៊ីស្រាអែល​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ ២០១១​មក ក្នុងកំឡុងពេល​នៃ​ការផ្ទុះ​សង្គ្រាម​។​ ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​បាន​ចូល​ទៅដល់​តំបន់​នេះ​ពី​ប៉ែក​ខាង​ប្រទេស​ស៊ី​រី នៅ​ថ្ងៃទី​៣ សីហា ក្រោយ​ពេលដែល​កងកម្លាំង​រដ្ឋាភិបាល​បានធ្វើការ​បោសសម្អាត​ក្រុម​សកម្មជន​ចេញពី​តំបន់​។​ ​ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី លោក Sergei Kuralenko បាន​និយាយថា បេសកកម្ម​នៅថ្ងៃនេះ​នៅក្នុង​តំបន់​ហ្កូ​ឡាន ត្រូវបាន​រៀបចំឡើង​ដោយ​រុស្ស៊ី និង​កម្លាំង​រក្សា​សន្តិភាព​។ បេសកកម្ម​មុន​បានធ្វើ​ឡើង​ដោយ​រុស្ស៊ី ប៉ុន្តែ​នៅថ្ងៃនេះ​បានធ្វើ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​តែម្នាកឯង​ប៉ុណ្ណោះ​។​ ​ដូចគ្នានេះដែរ មេបញ្ជាការ​យោធា​រុស្ស៊ី លោក Viktor Zaitsev បាន​និយាយថា ប្រទេស​រុស្ស៊ី​មាន​គម្រោង​បង្កើត​ប៉ុស្តិ៍​ចំនួន ៨​នៅក្បែរ​តំបន់ទ្រនាប់ រវាង​ស៊ី​រី និង​អ៊ីស្រាអែល​។ លោក​បាន​បន្ថែមថា គ្មាន​នរណា​ស្ថិតនៅក្នុង​តំបន់ទ្រនាប់​នោះទេ​។​ ​សូមបញ្ជាក់ថា ប្រទេស​ស៊ី​រី​បាន​ចូល​គ្រប់គ្រង​តំបន់​ហ្កូ​ឡាន នៅ​ឆ្នាំ...

កងទ័ពជើងទឹក​អាមេរិក​៖ នាវាមុជទឹក​រុស្ស៊ី​បង្ក​ការ​គម្រាមកំហែង​ក្នុង​កម្រិត​ខ្ពស់បំផុត

​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន News Week នៅ​ថ្ងៃទី​១០ សីហា​នេះ​បាន​ឲ្យ​ដឹងថា មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋ​បាន​និយាយថា កងទ័ពជើងទឹក​រុស្ស៊ី​បានបង្ហាញ​ពី​ការ​គម្រាមកំហែង​យ៉ាងខ្លាំង​ក្លា មកលើ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​។​ ​ឧ​ត្ត​មនា​វី​ឯក​សហរដ្ឋអាមេរិក លោក John Richardson បាន​ប្រាប់​សារព័ត៌មាន​សម្លេង​សហរដ្ឋអាមេរិក VOA ថា នាវាមុជទឹក​រុស្ស៊ី​បាន​ឈានទៅដល់​កម្រិត​ដ៏​ខ្ពស់បំផុត ដែល​មិនដែល​បាន​ជួបប្រទះ​អស់​រយៈពេល ២៥​ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ការដួលរលំ​នៃ​អតីត​សហភាពសូវៀត​។ ក្រោយ​ការដឹកនាំ​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កងទ័ពជើងទឹក​ប្រទេស​នេះ បាន​ព្យាយាម​ស្តា​កិត្យានុភាព​របស់ខ្លួន​ឡើងវិញ និង​ពង្រីក​សមត្ថភាព​កងក​ម្លាំ​ង​យោធា​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក ចាប់ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រហូតដល់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក​។​ ​លោ​ករី​ឆាត​សុន ក៏បាន​ហៅ​វត្តមាន​កងទ័ពជើងទឹក​របស់​ចិន​ថា​ជា​កម្លាំងចលករ​ថ្មី​មួយ​ផងដែរ ដែល​កំពុងតែ​ត្រៀមខ្លួន និង​មានលទ្ធភាព​បង្ក​ការ​គម្រាមកំហែង​មកលើ​កងកម្លាំង​សហរដ្ឋអាមេរិក​។ លោក​បាន​និយាយថា សកម្មភាព​យោធា​របស់​រុស្ស៊ី និង​ចិន​នៅ​ជិត​ឆ្នេរ​សហរដ្ឋអាមេរិក បាន​ញ៉ាំង​ឲ្យ​កងទ័ពជើងទឹក​អាមេរិក​មានប្រតិកម្ម​ត​ប​វិញ...